#តាមការរៀបរាប់របស់លោក ឡន សុខពៅ ហៅឆ្អឹង ភេទប្រុសអាយុ 32 ឆ្នាំរស់នៅក្នុងភូមិស្វាយពពាស ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រៀបរាប់ទាំងអួលដើមកទឹកភ្នែករលីងរលោងប្រាប់អ្នកយកព័ត៌មានយើងថា រូបលោកឈ្មោះឡន សុខពៅ ហៅឆ្អឹង បានធ្វើដំណើរចេញពីស្រុកភូមិកំណើត មកស្នាក់នៅក្នុងឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះ ក៏បានបបួលបងប្អូនប្រជាពលរដ្ឋជិតខាងគ្នាមានចំនួន 19 គ្រួសារមកចូលកាប់ផ្កាព្រៃយកដីធ្វើកសិកម្មដើម្បីចិញ្ចឹមជីវិតនិងគ្រួសារដោយក្នុងមួយគ្រួសារៗបានកាន់កាប់ដីមានខ្លះ 10ហិតា គ្រូសារខ្លះជិត 20 ហិកតាទៅតាមកម្លាំងមនុស្សដែលធ្វើបាន លោក ឆ្អឹង បានរៀបរាប់ទៀតថា លោក ក៏បានអញ្ជើញមន្ត្រីផ្នែកសុរិយោដីមកចុច gps ឃើញថាមានទំហំដី 327 ហិតា ហើយបរិមាណនេះលោកមេឃុំអូរគ្រៀងក៏បានដឹងឮនិងទទួលស្គាល់ផងដែរ (ប៉ុន្តែគ្មានឯកសារណាបញ្ជាក់ទេ) ក្រោយមកស្រាប់តែមានបុគ្គលឈ្មោះ លី ដែលជាមេការរបស់ក្រុមហ៊ុន ស្រី មួយហ៊ាង បានដាក់គ្រឿងចក្រត្រាក់ទ័រជាច្រើនគ្រឿងមកឈូសឆាយដីរបស់ក្រុមលោក ដែលមាន 19គ្រួសារយកទាំងអស់ ដោយឃើញបែបនេះប្រជាពលរដ្ឌក៏បានទៅជម្រាបលោកមេឃុំអូរគ្រៀងគឺលោក កែវ បុប្ផា ដើម្បីសុំការអន្តរាគមន៍ តែលោក កែវ បុប្ផាបានប្រាប់គាត់ថាមិនអីទេ ឆ្អឹង ចាំខ្ញុំហៅឈ្មោះលី មកដោះស្រាយគ្នានិងបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះដីនេះជាដីរបស់ក្រុមប្រជាពលរដ្ឋឆ្អឹងឯង (ខាងលើនេះជាសំដីលោកមេឃុំ) ពីមួយថ្ងៃទៅមួយថ្ងៃមិនឃើញមានការដោះស្រាយនៅសាលាឃុំ ទើបលោក ឆ្អឹង មានការពឹងពាក់ទៅលើលោកអ៊ុំ សាយៀន នៅភូមិពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រោះលោកអ៊ំុ យៀន គឺជាអ្នកដែលលោកឆ្អឹងបានស្គាល់រាប់អាន ហើយក៍ជាប៉ាក្មេករបស់ឯកឧត្តមអភិបាលខេត្ត ក្រចេះ ដើម្បីសុំកិច្ចអន្តរាគមន៍ទៅលោកមេឃុំ ហៅឈ្មោះ លី ដែលរំលោភដាក់គ្រឿងចក្រឈូសឆាយលើដីប្រជាពលរដ្ឋពួកគាត់មកដោះស្រាយគ្នា។#ជុំវិញរឿងនេះលោកអ៊ុំ យៀន បានអះអាងថា លោកអ៊ំមិនសូវដឹងរឿងច្រើនទេព្រោះលោកអ៊ុំទើបតែដឹងនៅពេលក្រោយ ដោយមានការពឹងពាក់ពីឈ្មោះ ឆ្អឹង លោកអ៊ុំគាត់បានទូរស័ព្ទទៅកាន់លោក កែវ បុប្ផា មេឃុំអូរគ្រៀង បញ្ហារឿងដីរបស់ឈ្មោះឆ្អឹង លោកកែវបុប្ផាបានប្រាប់គាត់ថា មិនអីទេដីឆ្អឹងខ្ញុំដឹងអស់ហើយចាំខ្ញុំដោះស្រាយជូនគាត់ តែការដោះស្រាយជូននេះគឺលោកអ៊ុំរង់ចាំមួយខែទៅមួយខែគ្មានដំណឹង លោកអ៊ុំសួរហើយសួរទៀត លោកមេឃុំ នៅតែឆ្លើយដដែលៗតែពុំឃើញមានលទ្ធផលដោះស្រាយនោះទេ។ គ្រាន់តែចុងក្រោយនេះលោកមេឃុំ កែវ បុប្ផា បានប្រាប់មកខាងភាគីលោកឆ្អឹងហើយនិងលោកអ៊ុំ យៀន ថា លោកមេឃុំបានដោះស្រាយជូននូវដីចំនួន 78 ហិតាស្មើនឹងលុយ 27000 ដុល្លារឱ្យទៅខាងប្រជាពលរដ្ឋលោកចឹងរួចហើយ តែលោកឆ្អឹងបានបដិសេធថាលុយទាំងអស់នោះលោកមិនបានទទួលទេ ហើយលោកមិនដឹងថាលោកមេឃុំហៅដោះស្រាយយកលុយនោះនៅពេលណាដែរ ក្រោយមកលោកអ៊ុំ យៀនបានស្នើសុំឲ្យលោកមេឃុំដោះស្រាយបញ្ចប់ធ្វើយ៉ាងណាសម្របសម្រួលជូនលោកឆ្អឹងនិងប្រជាពលរដ្ឋ តែលោកកែវ បុប្ផា ថាដោះស្រាយមនោសញ្ជេតនាចុងក្រោយគឺហ៊ានត្រឹមតែ 4 លានទៅ 6 លានរៀលតែប៉ុណ្ណោះសម្រាប់ឲ្យទៅឈ្មោះឆ្អឹងយកទៅដោះស្រាយក្នុងការបញ្ចប់រឿងដីទាំង 327 ហិកតានេះ។#រឿងរ៉ាវទំនាស់ដីធ្លីខាងលើនេះ នៅព្រឹកថ្ងៃទី 6 ខែសីហាឆ្នាំ 2021 លោកមេឃុំអូរគ្រៀង កែវ បុប្ផា បានប្រាប់តាមទូរស័ព្ទមកអ្នកសារព័ត៌មានយើងថា លោកសូមធ្វើការបដិសេធទាំងស្រុង នៅរឿងដែលថា លោកបានដឹងលឺ ឬដោះស្រាយលុយកាក់ស្អីនោះទេ (សូមយកឯកសារមោ) ព្រោះលោកមិនបានទទួលស្គាល់ដឹងឮរឿងដីរបស់ឈ្មោះ ឆ្អឹង ស្អីនោះទេព្រោះថាដីនោះគឺជាដីរបស់រដ្ឋបើចង់សួរឱ្យសួរទៅរដ្ឋបាលព្រៃឈើចំណែកលោកមេឃុំគ្មានសិទ្ធិទេ ហើយក៏មិនដែលបានជួបសម្ដីជាមួយឈ្មោះឆ្អឹង ដោះស្រាយរឿងដីធ្លីស្អីនោះដែរ។ជុំវិញរឿងរ៉ាវខាងលើនេះអង្គភាពយើងខ្ខ្ញុំមិនអាចសុំការបំភ្លឺពីលោក លី តំណាងក្រុមហ៊ុន ស្រី មួយហ៊ាង បានទេព្រោះគ្មានលេខទូរស័ព្ទ ។ មានត
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា