ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
មន្ត្រីយោធាម្នាក់អាងអំណាចបើកវង់ល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោង ហ៊ានល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ19 រួមនឹងបក្ខពួកបានព្រួតគ្នាវាយអ្នកសារព័ត៌មាន បណ្ដាលឲ្យរងរបួសស្រាល
Sun,08 August 2021 (Time 02:07 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 690នាក់)

ខេត្តព្រៃវែង៖ មន្ត្រីយោធាម្នាក់ដែរជាម្ចាស់ទីតាំងសង្វៀន «ជល់មាន់ និង អាប៉ោង» អាងខ្លួនជាទាហាន ប្រមូលផ្ដុំបក្សពួក លេងល្បែងស៊ីសង ល្មើសបំរាមរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បង្កើតល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន ថែមទាំងវ៉ៃអ្នកសារព័ត៌មានទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ យោធាម្នាក់ឈ្មោះ រិន ជាអ្នកបង្កើតល្បែងស៊ីសង ( ជល់ មាន់ និង អាប៉ោង ដោយមិនខ្លាចការឆ្លងជំងឺកូវីត19 ឡើយមិនតែប៉ុណ្ណោះពួកអ្នកញៀនល្បែងយ៉ាងនេះបានព្រួតគ្នាដេញវ៉ៃអ្នកសារព័ត៌មានដែលចុះទៅផ្តិតយករូបភាពនៅទីតាំងដែលពួកខ្លួនកំពុងតែលេងល្បែង។

ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមអ្នកសារព័ត៌មាន មានលោក ផាត់ ហ៊ន និងអ្នកផ្សេងទៀត ចុះយកផ្តិតរូបភាពជាក់ស្តែង ត្រូវក្រុមអ្នកញៀនល្បែងបញ្ជល់មាន់និងអាប៉ោង ដេញវាយរត់បាតជើងស ព្រាត ដែលស្ថិតនៅភូមិព្រែកគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ពាក់ព័ន្វករណីនេះលោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានឲ្យដឹងថា៖ ពិតជាមានលេងមែន តែទើបបាន១គូរ២គូតែប៉ុណ្ណោះ ត្រូវសារព័ត៌មានទៅដល់ ហើយកើតជាជម្លោះតែម្តងទៅ ហើយជម្លោះនេះត្រូវបានបញ្ចប់គ្នាអស់ហើយ។ មិនដឹងថាពួកគាត់បញ្ចប់គ្នាបែបណានោះទេ?

ហើយមហាជននិងអ្នកសារព័ត៌មានក្នុងស្រុករងចាំមើលថា៖ តើអាជ្ញាធរនឹងមន្ត្រីពាក់ព័ន្វនៅ ស្រុកកំពង់ត្របែក និងខេត្តព្រៃវែង មានវិធានការបែបណា ទៅលើម្ចាស់ «សង្វៀនជល់មាន់និងអាប៉ោង» ដែលហ៊ានបើកលេង ប្រឆាំងបំរាមគោលចររបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដែលជាអំពើល្មើសច្បាប់មិនអាចលើកលែងអោយបាន។

ជុំវិញករណីខាងលើនេះតើលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មានចំណាត់ការ បែបណាទៅលើក្រុមជនដៃដល់និងម្ចាស់សង្វៀនជល់មាន់និងអាប៉ោងដែលហ៊ានបើកលេងល្មើសបំរាមរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
269 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3581 នាក់
ខែនេះ :
11189 នាក់
3 ខែនេះ :
32295 នាក់
សរុប :
765067 នាក់