ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ភ្នាក់ងារក្រុមហ៊ុនប្រើស្ថាយចាស់ បោកលុយបានខ្ទង់ម៉ឺនដុល្លារ
Sun,08 August 2021 (Time 06:14 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 664នាក់)

កំពង់ស្ពឺ​ ៖​ សមត្ថកិច្ចថា ករណីឆបោកតាមរបៀបចាស់​ ជាន់ដាន​ ប៉ុន្ដែដោយសារ តែទេពកោសល្យនៃថ្វីមាត់ការបញ្ចុះបញ្ចូលពីសំណាក់ភ្នាក់ងារដ៏មានទំនុកចិត្ដ គួបផ្សំនិងការ​ប្រើប្រាស់នូវសម្ភារៈនិយមស៊ីវិល័យ​ កត្ដាចិត្ដសាស្រ្ដជម្រុញអូសទាញអំពីបញ្ហាសូខភាពនៃមនុស្សម្នាក់ៗ​ បណ្ដែតបណ្ដោយផ្ដល់ឱកាសឱ្យជនរងគ្រោះធ្លាក់ក្នុងឧបាយកល​ កលល្បិចនៃចារី (ភ្នាក់ងារឆបោកជាប្រព័ន្ធ)។

ដោយបានចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការរង​ ទទួលផែនការងារសន្ដិសុខ​ និងបានការសម្របសម្រួលនីតិវិធីពី​ លោកជំទាវ​ ចាតសូ​ រស្មី​ ព្រះរាជអាជ្ញា​ នៃអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ចនគរបាល​ ការិយាល័យសន្ដិសុខផ្ទៃក្នុង​ បានសហការឃាត់ខ្លួន​ជនសង្ស័យ​ ២​ នាក់​ អះអាងថាជាភ្នាក់ងារ​ តំណាងចែកចាយរបស់ក្រុមហ៊ុន​ យូនី​សុធី​ Unicity Make Life Better​ ប្រចាំខេត្ដកំពង់ស្ពឺ​ ៖​

១-ឈ្មោះ​ វ៉ិត​ សុខរឺន​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំ​ មុខរបរ​ បុគ្គលិកក្រុមហ៊ុន​ យូនីសុីធី​ មានទីលំនៅភូមិអូរគគី​ ឃុំតាំងក្រូច​ ស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ ។

២-ឈ្មោះ​ ជា​ ប៊ីន​ ភេទប្រុស​ អាយុ​ ៤១​ ឆ្នាំ​ មុខរបរ​ បុគ្គលិកក្រុមហ៊ុន​ យូនីស៊ីធី​ មានទីលំនៅ​ ភូមិក្រាំងពង្រ​ ឃុំខ្ទុំក្រាំង​ ស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ ។

សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ​ អយ្យការចាត់ការនីតិវិធីបន្ដ​ ។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ​ ដោយម្ចាស់បំណុល និងជនរងគ្រោះ​ ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចអោយជួយផ្ដល់​ភាពយុត្ដិធម៌ជូនពួកគាត់ដោយ សារតែ​ ៖​ កាលពីពេលកន្លងទៅថ្មីៗនេះ​ ជនទាំងពីរនាក់ខាងលើ បា​នអះអាងថាគាត់ជាបុគ្គលិកក្រុមហ៊ុន​ យូនីស៊ីធី​ លក់ឱសថអាហារបំប៉នសុខភាព​ ដែលមានគុណភា​ពនិងការទទួលបានភាពជឿជាក់ពីមនុស្សរាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ពិសេសបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក​ ដោយការផ្ដល់ជូននៅការណែនាំប្រឹក្សាយោបល់ពី​សំណាក់អ្នកជំនាញ (វេជ្ជសាស្រ្ដ) មកពីបរទេសនិងមានវេជ្ជបណ្ឌិតល្បីៗដែលបានបញ្ចប់ថ្នាក់ប​ណ្ឌិតលើផ្នែកសុខភាពរាង្គកាយមនុស្ស​ ព្យាបាលជំម្ងឺដោយប្រើឱសថអាហារបំប៉នសុខភាពញាំចូលទៅខាងក្នុងព្យាបាលជួសជុលសិរីរាង្គផ្នែកខាងក្នុងប្រកបដោយភាពជោគជ័យ១០០%​ ដោយមិនចាំ​បាច់ការព្យាបាលជំម្ងឺដោយការចាក់ថ្នាំ​ ព្យួរសេរ៉ូម​ បន្ថែមពីនោះពួកគេបានបញ្ចុះបញ្ចូលឱ្យអតិថិជន​របស់ពួកគេយល់និងទទួលយកនូវគំនិតវិភាគនៃអាការៈជំម្ងឺជឿជាក់ឥតកែប្រែដោយការធានានិង​លើកយកឧទាហរណ៍ជាក់ស្ដែងពីមនុស្សណាម្នាក់ដែលធ្លាប់ឈឺរាប់ខែឆ្នាំហើយបានធូរស្បើយ ​ប​ន្ទាប់ពីបានប្រើប្រាស់នូវឱសថអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុនគេ​មួយរយៈពេលខ្លីដើម្បីយកម​កធ្វើជាទេវតាប្រែធាតុ​ បន្លំភ្នែក​ ផ្ដល់ក្ដីសង្ឍឹមសម្រាប់អតិថិជនថ្មីរបស់ពួកគេ​បន្ដបន្ទាប់ទៀត។

បន្ទាប់ពីការជឿជាក់មកពួកគេបានព្យាយាមអូសទាញអោយអតិថិជនប្រើប្រាស់ផលិតផលដោយបានប្រាក់ចំណេញមកវិញ​និងមានឱកាសរកប្រាក់ចំណូលបានមកពីការឃោសនាលក់ផលិតផល​របស់ក្រុមហ៊ុនគេបន្ដ​ ផ្លាស់ប្ដូរឋានៈពី​ អ្នកប្រើប្រាស់ធម្មតាទៅជាភ្នាក់ងារចែកចាយកម្រិតបឋមនិងអ្នកខ្លះក្លាយជា​ ប្រធានផ្នែកគ្រប់គ្រងតំបន់​ក៏មាន​ ដោយការយកប្រាក់សុទ្ធមកធ្វើការទិញកញ្ចប់វិនិ​យោគជាមួយក្រុមហ៊ុន​ ជាក់ស្ដែងម្ចាស់បំណុលជាជនរងគ្រោះត្រូវបានតំណាងភ្នាក់ងារទាំងពីរនា​ក់ខាងលើរួមជាមួយបក្ខពួក​ ៤នាក់ផ្សេងទៀតណែនាំឱ្យទិញកញ្ចប់តម្លៃ​ ២៥,០០០​ ដុល្លារ អាមេរិក​ ដោយសន្យាផ្ដល់ភាគលាភ​ ក្នុងមួយខែ​ ចំនួន​ ៣,០០០​ ដុល្លាអាមេរិក​ និងទទួលបានកាតមាសពីក្រុមហ៊ុនសម្រាប់ការបំពេញការងារនឹងទៅថៃ្ងអនាគត​ ចូលនិវត្ដន៍ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ​ពីរ​ ១,៥០០​ ដុល្លាអាមេរិក​ ទៅ​ ៣,៥០០​ ដុល្លារ អាមេរិក​ មានឱកាសទៅបរទេស​ដើរលេងតាមទ្វីបអរ៉ុប​ និងអាស៊ី។ ល។ ក្រោយពីការពន្យល់រួច​ ម្ចាស់បំណុលជាជនរងគ្រោះបានយល់ព្រមប៉ុន្ដែមិនមានប្រាក់គ្រប់ចំនួន​ ពួកគេបានបង្គាប់ឱ្យជនរងគ្រោះយកទ្រព្យផ្ទាល់ខ្លួនទៅដាក់បញ្ចាំយក​ប្រាក់​ ដោយបានណែនាំទីផ្សាទទួលបញ្ចាំឯកជនងាយឆាប់រហ័សមិនចាំបាច់រត់ការស្មុគស្មាញយូរឡើយនិងបានធានាថាក្នុងករណីខែដំបូងក្រុមហ៊ុនជួយចេញថ្លៃការប្រាក់ចំនួន ០២ខែ​ ។

ក្រោយពីទទួលបានប្រាក់ដល់ដៃពួកគេហើយ​ គឺគេចខ្លួនជារៀងរហូតមិនមានអ្វីដូចការសន្យាគ្រា​ដំបូងគឺចេះតែសន្យារកលេសនេះលេសនោះថាក្រុមហ៊ុនកំពុងតែចាត់ចែងនាំអតិថិជនទៅក្រៅប្រ​ទេសនិងកំពុងនាំផលិតផលថ្មីចូលមកទៀត​ « កុំភ័យថវិកាមិនបាត់បង់ទេ​ »៕

សមត្ថកិច្ច ស្នើរសុំឱ្យពលរដ្ឋពេលដែលជួបបញ្ហាដូចខាងលើ សូមមេត្ដាបញ្ឍប់ជាបន្ទាន់កុំឱ្យលង់ចាញ់កលល្បិចក្រុមនេះបន្៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
348 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3660 នាក់
ខែនេះ :
11268 នាក់
3 ខែនេះ :
32374 នាក់
សរុប :
765146 នាក់