ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
កំលំាងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបក្របួចក្រុមអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀង បាន០៥នាក់
Mon,09 August 2021 (Time 03:46 PM)
ដោយ ៖ គេហទំព័ររស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 658នាក់)

(បាត់ដំបង)យោងតាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ០៨​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៥:១៤​ នាទី​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​ទឹកភ្លៀង​ )​ ចំនួន​ ០២​ ទីតាំង​ និង​បាន​នឃាត់ខ្លួន​មនុស្ស​ចំនួន​ ០៥​ នាក់ព្រមទាំងវត្ថុតាងមួយចំនួន។

​ ០១​.​ នៅ​ចំណុច​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
០២.​ នៅ​ចំណុច​ក្នុង​ព្រលាន​យន្តហោះ​ ស្ថិតក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

ឈ្មោះ​ ស៊ុយ​ សុគន្ធ​ ភេទប្រុស​ អាយុ​ ៥៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​រំចេក៣​ សង្កាត់​ រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
ឈ្មោះ​ ប៊ុន​ វុទ្ធី​ ភេទប្រុស​ អាយុ​ ៥៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គងទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ។
ឈ្មោះ​ ភិញ​ ហាក់​ ភេទប្រុស​ អាយុ​ ៥១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បវេល​ ឃុំ​បវេល​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ ។
ឈ្មោះ​ ស៊ីម​ ប៉េង​គីម​ ភេទប្រុស​ អាយុ​ ៦៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ បែកចានថ្មី​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។
ឈ្មោះ​ លឹម​ សៀង​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ បវេល​ ឃុំ​បវេល​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ទូរស័ព្ទ​ដៃ​ ចំនួន​ ០៧​ គ្រឿង​
-​ វិទ្យុ​ទាក់ទង​ចំនួន​ ០៥​ គ្រឿង​
-​ រថយន្ត​ចំនួន​ ០៣​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
236 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
1823 នាក់
ខែនេះ :
12131 នាក់
3 ខែនេះ :
32272 នាក់
សរុប :
769248 នាក់