ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិចាប់ផ្ដើមចាក់វ៉ាក់សាំងដុសជម្រុញឬដុំទី 3 ជូនគ្រួសារកងទ័ព និងកងទ័ពចាប់ពីថ្ងៃទី 9 ខែសីហា 2021
Mon,09 August 2021 (Time 08:30 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 661នាក់)

ភ្នំពេញ/ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៩ ខែសីហានេះថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ និងបានប្រគល់ភារកិច្ចទៅតាមអង្គភាពនីមួយៗ គឺបានរៀបចំរួចរាល់អស់ ហើយតាមលក្ខណៈសម្បត្តិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍បញ្ជាក់ថា ចំពោះវ៉ាក់សាំង(អាស្ត្រាហ្សេនីកា)សម្រាប់ចាក់ដូសជំរុញ ឬដូសទី៣ ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមាន ការពាក់ព័ន្ធនៅព្រំដែនកម្ពុជា-ថៃ គឺបានដឹកទៅដល់គោលដៅអស់ហើយ។ តាមរបាយ ការណ៍បញ្ជូនមក គឺយោធភូមិភាគទី៤ នឹងចាប់ផ្តើមចាក់គ្រប់អង្គភាពនៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ។
សម្តេចពិជ័យសេនា បានមានប្រសាសន៍បន្តថា ចំពោះការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ព គឺវិសេសវិសាលណាស់ចំពោះសុខុមាលភាពរបស់កងកម្លាំងទាំងអស់ ក៏ដូចជាអ្នកបំពេញការងារដែលស្ថិតក្នុងសមក្មភាពមួយសព្វថ្ងៃនេះ ដែលចាត់ទុកថាមានហានិភ័យ គឺយើងបានជំរុញដូសទី៣គឺជាការរួមចំណែកមួយដ៏សំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការឆ្លង គឺបានមួយកម្រិតទៀត សំខាន់បំផុតបើមាន ការឆ្លងគឺវាមិនធ្ងន់ធ្ងរ នេះគឺជាការចាំបាច់ណាស់។ ក្នុងពេលនេះដែរ ក៏យើងឃើញថា អ្នកដែលទទួលវ៉ាក់សាំងប្រជាជនក៏មិន ទាន់ទទួលអស់ក៏ដោយ ក៏ប៉ុន្តែអ្នកមួយចំនួន ឃើញថាមានហានិភ័យត្រូវបំពេញ ការងារជួយទៅដល់ប្រជាជន។ ជាក់ស្តែងដូចជាអ្នកដែលដំណើរការចាក់វ៉ាក់សាំងជូនប្រជាជន និងអ្នកជួយមើលថែការពារកន្លែងធ្វើចត្តាឡីស័ក ក៏ដូចជាការរួមចំណែកក្នុងការដឹកជញ្ជូនទុកដាក់ផ្សេងៗ ដែលទទួលបានដូសទី៣ កាន់តែមានភាពកក់ក្តៅ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍បន្តទៀតថា កិច្ចការងារនេះ រាជរដ្ឋាភិបាលបានឱ្យតម្លៃខ្ពស់ណាស់ចំពោះដូសទី៣នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
138 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3450 នាក់
ខែនេះ :
11058 នាក់
3 ខែនេះ :
32164 នាក់
សរុប :
764936 នាក់