លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងប្រជាពលរដ្ឋជួបការលំបាកកំពុងធ្វើចត្តាឡីស័ក ចំនួន ១១០គ្រួសារ និងសមាជិកក្រុមប្រឹក្សា ៣៩រូប ស្ថិតក្នុង ឃុំដូនស ឃុំស្វាយយា ឃុំអង្គតាសូ និងឃុំស្វាយអង្គ ស្ថិតក្នុង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។ថ្លែងក្នុងពិធីនោះ លោកជំទាវក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។លោកជំទាវក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។អំណោយដែលបានចែកជូនប្រជាពលរដ្ឋចំនួន ១១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ ១. ត្រីខ ១យួរ ២. អំបិល ១គីឡូក្រាម ៣. ប៊ីចេង កន្លះគីឡូក្រាម ៤. អាល់កុល ១ដប ៥. ទឹកត្រី ២ដ ៦. ស្ករ ស ១គីឡូក្រាម ៧. ម៉ាស់ ១ប្រអប់ ៨. អង្ករ ២៥គីឡូក្រាម ៩. មី ១កេសតូច ១០. អាវកូនក្មេង ១ និងថវិកា ៥ម៉ឺនរៀល ។ចំណែក៤ឃុំ ក្នុងមួយឃុំទទួលបាន ៖ ១. អង្ករ ២០០គីឡូក្រាម ២. មី ១០កេសតូច ៣. ត្រីខ ១០០កំប៉ុង ៤. អាល់កុល ១កាន៥. ម៉ាស់ ១០ប្រអប់ ៦. ទឹកត្រី ៣០ដប ៧. ទីកស៊ីអ៊ីវ ៣០ដប និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការ សរុប ៣៩រូប ទទួលបានថវិកា ៨ម៉ឺនរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា