#តាមប្រភពពីអាជ្ញាធរក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងតាមការជូនដំណឹងរបស់អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត បានកំពុងហក់ឡើងលឿនគួរឱ្យព្រួយបារម្ភ ដោយកម្ពស់ទឹកហក់ឡើងខ្ពស់ដូចនេះ បណ្តាលមកពីឥទ្ធិពលកម្ពស់ទឹកហក់ឡើងខ្ពស់នៅតំបន់ខៅយ៉ៃ នៃខេត្តនគររាជសីម៉ា ប្រទេសថៃ។ លក្ខណៈបែបនេះ នឹងបង្កឱ្យផ្នែកខ្លះក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងទទួលរងឥទ្ធិពលទឹកជំនន់ពីព្រះរាជាណាចក្រថៃឡង់ដ៏ ក្នុងកម្រិតធ្ងន់ធ្ងរផងដែរ។ ស្ថិតក្នុងស្ថានភាពដែលភូមិសាស្ដ្រក្រុងប៉ោយប៉ែត អាចនឹងទទួលរងនូវការគំរាមកំហែងពីទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃតាមអូរព្រំដែនកម្ពុជា-ថៃ អាជ្ញាធរក្រុងប៉ោយប៉ែត បាននឹងកំពុងបន្តចាត់វិធានការនានា ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា នូវការគំរាមកំហែងពីទឹកជំនន់ធ្លាក់មកពីប្រទេសថៃ។ ទន្ទឹមគ្នានេះ លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានចាត់តាំងក្រុមការងារសង្កាត់ទាំង៣ រៀបចំទីទួលសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈរួចជាស្រេចក្នុងការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលអាចរងគ្រោះដោយគ្រោះទឹកជំនន់នេះ ប្រសិនបើកម្ពស់ទឹកនៅតែបន្តហក់ឡើងបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសដ៏មានហានិភ័យខ្ពស់នេះ លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តក្រុង ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមប្របមាត់អូរព្រំដែនកម្ពុជា-ថៃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅផ្នែកខ្លះក្នុងភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត, សង្កាត់ផ្សារកណ្ដាល និងសង្កាត់និមិត្ត មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕/
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា