ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ដីព្រៃរបស់ក្រុមហ៊ុន អុី ម៉ានីន រាប់ពាន់ហិតា កំពុងត្រូវក្លាយទៅជាសាច់ជ្រូកបីជាន់របស់ក្រុមឈ្មួញ ដ៏មានឥទ្ធិពលខាងជំនួញដី ចំនួន 2 នាក់នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ក្រោយពីក្រុមហ៊ុននេះក្ស័យធន់
Sat,25 September 2021 (Time 01:24 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 758នាក់)

#ខេត្តព្រះវិហារ÷ដីព្រៃរបស់ក្រុមហ៊ុនអេម៉ានិនមានទីតាំងនៅចំណុចអូរអង្ក្រងស្ថិតនៅក្នុងភូមិស្នាផ្អែកឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារដែលដីនៅចំណុចខាងលើបើតាមប្រភពពីអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់នោះថាជាដីរបស់ក្រុមហ៊ុនអេម៉ារីអូដែលក្រោយក្រុមហ៊ុនខាងលើមួយនេះត្រូវបានសាយធន់ដីទាំងនេះត្រូវឋិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឬក៏មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តនេះផ្ទាល់ដែលវាជាសេនាធិការដ៏សំខាន់ចំណុះឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនោះតែផ្ទុយទៅវិញបច្ចុប្បន្នដីព្រៃទាំងនេះមួយចំនួន សូមរាប់រយហិកតារហើយត្រូវបានក្លាយទៅជាសាច់ជ្រូកបីជាន់របស់ក្រុមឈ្មួញដ៏មានឥទ្ធិពលនចំនួនពីរនាក់ក្នុងនោះទីមួយគឺឈ្មោះផនម៉ៅដែលជាមន្ត្រីយោធាបម្រើការក្នុងអង្គភាពកងពលតូចលេ៤១និងទីពីរឈ្មោះលោកឆេងលៀងស្រេងក៏រស់នៅក្នុងស្រុកគូលែនខេត្តព្រះវិហារដែលអ្នកទាំងពីរនាក់ខាងលើត្រូវគេសង្ស័យថាបានឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងអាជ្ញាធរដែនដីទីមួយចំនួនតូចហើយយកគ្រឿងចក្រប្រភេទត្រាក់ទ័រចូលទៅរុករានទន្ទ្រានដីព្រៃទាំងថ្ងៃទាំងយប់យកលក់បន្តឲ្យអ្នកដែលមកពីខេត្តផ្សេងឬក៏ប្រជាពលរដ្ឋក្នុងតំបន់ខាងលើក្នុងលៃមួយហិកតាៗដោយចាប់ពី ពីរពាន់ដុល្លារទៅបីពាន់ដុល្លារយកធ្វើមានធ្វើបានដោយមិនខ្វល់អំពីច្បាប់បន្តិចណាឡើយពាក់ព័ន្ធទៅនឹងការចូលគ្រឿងចក្រប្រភេទត្រាក់ទ័រឈូសឆាយដីព្រៃរបស់ក្រុមហ៊ុននៅចំណុចខាងលើនេះលោកថេងលៀងស្រេងបានឆ្លើយថាដីនេះជាដីរបស់លោកទេ ហើយដីព្រៃនេះគឺមានដើមឈើតូចៗដោយចាប់ពីប៉ុនកំភួនជើងតែប៉ុណ្ណោះហើយដោយសារតែដីរបស់លោកមានច្រើនហិកតាពេកធ្វើមិនទាន់ទើបបណ្ដាលឲ្យកូនឈើទាំងអស់នោះដុះឡើងពេញចាស់ដូច្នេះអញ្ចឹងលោកមួយវិញទៀតបើតាមការបែកធ្លាយសារសំឡេងរបស់លោក លៀងស្រេងថាបើអ្នកណាក៏ដោយឲ្យតែមកសួរនាំពីរឿងការឈូសឆាយដីព្រៃនៅចំណុចខាងលើនេះលោកថេងលាងស្រេងថានឹងតេទៅប្ដឹងអ្នកទាំងនោះទៅថ្នាក់លើដើម្បីឲ្យថ្នាក់លើដកតំណែងចោលដូចជាកូនស្តីឥឡូវហ្នឹងកុំឲ្យចេះតែហ៊ានពេកមួយវិញទៀតលោកថាបើអស់លោកមកសុំប្រេងសាំងលោកតិចតួចលោកបមិថាអីនោះទេលោកនឹងថាឲ្យហើយលោកក៏មិនចង់ឈ្លោះជាមួយនោះដែរ ៕

ដោយឡែកលោក ផន ម៉ៅ ដែលជាមន្ត្រីយោធាបម្រើការក្នុងអង្គភាពកងពលលេខ៤១បានឆ្លើយថារឿងនេះពីជារឿងពិតគឺមានការឈូសឆាយដីព្រៃក្នុងតំបន់ខាងលើនេះពិតប្រាកដតែលោកថាវាមិនមែនលោកជាអ្នកឈូសឆាយនោះទេលោកកំពុងធ្វើការស្រាវជ្រាវវែកមុខរកអ្នកដែលយកឈ្មោះរបស់លោកទៅធ្វើជាខែលដើម្បីឈូសឆាយដីព្រៃខាងលើនោះចំណុចមួយទៀតនោះលោកជាអ្នកធ្វើការយាមកាមឲ្យក្រុមហ៊ុនខាងលើនេះស្រាបធ្វើម៉េចលោកទៅធ្វើអញ្ចឹងទៅកើតនោះមួយវិញទៀតលោកថាអ្នកឈូសឆាយដីខាងលើនេះដែលភាគច្រើននាក់ដែលមកពីខេត្តសៀមរាបនោះទេដោយឡែកលោក ក្រូច ស្រប មេឃុំស្រយ៉ង់បានឆ្លើយប្រាប់មកក្រុមអ្នកសារព័ត៌មានយើងនៅព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១នេះថារឿងឈូសឆាយដីក្នុងក្រុមហ៊ុនខាងលើគឺ បានដឹងទេដោយលោកបានឲ្យអ្នកសារព័ត៌មានសួរទៅលោកផន ម៉ៃ ដែលជាមន្ត្រីយោធាហើយជាអ្នកមើលការឲ្យក្រុមហ៊ុនខាងលើហ្នឹងទៅទើបដឹងតែអ្វីដែលលោកមេឃុំរូបនេះបានបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុនខាងលើនេះមិនមានដំណើរការទេជាមួយគ្នានេះលោក ប៉ាង យៀត អភិបាលស្រុកគូលែន លោកបានបញ្ជាក់ប្រាប់តាមទូរស័ព្ទមកក្រុមអ្នកសារព័ត៌មានយើងនៅព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១នេះដែរថាចំពោះករណីឈូសឆាយដីខាងលើនេះលោកមិនបានដឹងថានៅចំណុចទីតាំងក្នុងតំបន់ណាមួយនោះទេលោកថាបើសិនជាអ្នកសារព័ត៌មានយើងចង់ដឹងច្បាស់សូមឲ្យទៅសួរ នៅខាងមន្ទីរកសិកម្មឬក្រុមហ៊ុននៅច្បាស់ជាង។

ដោយឡែកលោក ណូ ដែលគេដឹងថាជាមេការទទួលមើលការខុសត្រូវក្នុងក្រុមហ៊ុនខាងលើនេះដោយលោកបានបញ្ជាក់ដោយខ្លីថាករណីឈូសឆាយដីព្រៃខាងលើនេះមានប្រាកដមែនតែលោកហាក់មិនហ៊ាននិយាយនោះទេដោយលោកនិយាយទៅវាហាក់បីដូច ស្តោះទឹកមាត់តែធ្លាក់មកលើដើមទ្រូងឯង
យ៉ាងណាក៏ដោយប្រជាពលរដ្ឋស្នើដល់ ឯក​ ឩត្តម ប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារមេត្តាគួរដាក់ក្រុមអធិការកិច្ចឲ្យចុះស្រាវជ្រាវដើម្បីវែកមុខរកអ្នកឬក៏ក្រុមបក្ខពួកដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះដើម្បីផ្តន្ទាទោសទៅតាមច្បាប់ឲ្យសមទៅនឹងទង្វើដែលពួកគេបានប្រព្រឹត្តនោះព្រោះអ្វីដូចដែលពាក្យចាស់លោកបានពោលទុកមកថាមិនខុសនោះទេស្រូវស្រែណាក្ដាមដែលនៅក្នុងស្រែនោះហើយជាអ្នកកាត់ហើយកុំទៅឆ្ងល់ច្រើនពេកអារឿងមួយនិងនោះ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
71 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3383 នាក់
ខែនេះ :
10991 នាក់
3 ខែនេះ :
32097 នាក់
សរុប :
764869 នាក់