ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
តើលោក កែវ នន មេឃុំពពក និងលោក ឡេង សុខា មេភូមិស្រែក្រសាំង អាចមានវាសនារួចផុតពីសំណាញ់ច្បាប់ដែរឬទេ ?
Sat,25 September 2021 (Time 07:57 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 782នាក់)

#មហាជនកំពុងតែរងចាំមើល អំពីសកម្មភាពដែលឃុបឃិតគ្នាជាប្រព័ន្ធនិង ក្លែងបន្លំឯកសារ សាធារណៈដើម្បីបិទបាំងប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃដែលរដ្ឋសំរាងទុកនិងដីអភិរក្សសត្វខ្សឹបនៅក្នុងភូមិសាស្រ្តទឹកដីឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ កន្លងមកក៏ដូចជាសព្វថ្ងៃនេះដីព្រៃដែលរដ្ឋសំរាងទុកស្ទើរតែរលាយអស់ហើយ តើច្បាប់ចាត់វិធានការយ៉ាងដូចម្ដេចដែរចំពោះករណីដែលលោកមេឃុំនិងលោកមេភូមិឃុបឃិតគ្នាដើម្បីបំផ្លាញធនធានធម្មជាតិ យកធ្វើជាកម្មសិទ្ធិនិងផលប្រយោជន៍ខ្លួនឯង។

មហាជនសូមឱ្យគ្រប់ស្ថាប័ននិងក្រសួងពាក់ព័ន្ធទាំងអស់មេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីដីព្រៃឈើនៅក្នុងឃុំពពក ស្រុកស្ទោង ជាពិសេសដីគម្របព្រៃឈើនិងដីអភិរក្សសត្វខ្សឹប ដែលជាដីរបស់រដ្ឋសំរាងទុក ត្រូវបានលោកមេឃុំបើកភ្លើងខៀវនិងមានការឃុបឃិតគ្នាក្លែងបន្លំឯកសារជាសាធារណៈ ដើម្បីបំផ្លាញធនធានធម្មជាតិហើយយកដីលក់ឲ្យឈ្មួញដែលចូលទៅចែចូវ នៅក្នុងមូលដ្ឋានរបស់ខ្លួន មហាជនបានចោទសួរទៅស្ថាប័នច្បាប់ថាតើអ្នកបំផ្លាញព្រៃឈើនិងក្លែងបន្លំឯកសារជាសាធារណៈដើម្បីបំភាន់ភ្នែកថ្នាក់ដឹកនាំហើយយកដីលក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតើមានទោសដែលឬអត់?

ជាក់ស្ដែងដីនៅក្នុងភូមិស្រែក្រសាំងស្ទើរតែរលាយអស់ហើយដោយសារតែមានការឃុបឃិតគ្នានិងដីនៅព្រំប្រទល់ក្នុងភូមិសាស្ត្រឃុំប្រឡាយ ឃុំពពកក៏ស្ទើរតែរលាយអស់ទៅហើយដែរ មហាជនបានសង្កេតឃើញកន្លងមកនៅក្នុងគោលដៅដែលមានការឃុបឃិតគ្នាជាប្រព័ន្ធនោះគេឃើញតែលិខិតសញ្ញេរបស់លោកកែវននព្រមទាំងបក្សពួកជាច្រើននាក់ទៀតដែលបានរួមគំនិតផ្ដួចផ្ដើម ធ្វើលិខិតក្លែងបន្លំបង់ពន្ធឱ្យខេត្តក្នុងមួយហិចតា 200 ដុល្លារដើម្បីជាថ្នូរនឹងយកដីរដ្ឋ ជាចុងក្រោយមហាជនសូមសំណូមពរសូមឱ្យឯកឧត្តមទេសរដ្ឋមន្ត្រីឱម យិនទៀង ប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយសូមឯកឧត្តមមេត្តាបើកការស៊ើបអង្កេតមកលើទឹកដីខេត្តកំពង់ធំពាក់ព័ន្ធនឹងករណីដីព្រៃលិចទឹកដីព្រៃលើប្រាកដជាឃើញពាក់ព័ន្ធនឹងអំពើពុករលួយស៊ីជម្រៅយ៉ាងខ្លាំងជាទីបំផុត ។មិន

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
313 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3625 នាក់
ខែនេះ :
11233 នាក់
3 ខែនេះ :
32339 នាក់
សរុប :
765111 នាក់