ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
បញ្ជូនកូនប្រុសម្នាក់ទៅតុលាការរឿងគំរាមសម្លាប់ឪពុកម្ដាយ
Fri,03 September 2021 (Time 10:22 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 698នាក់)

(បន្ទាយមានជ័យ)៖ កម្លាំងប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថខេត្តកាលពីថ្ងៃទី២ខែកញ្ញា បានបញ្ជូនបុរសម្នាក់ជាកូនទៅតុលាការករណីគម្រាមសម្លាប់ឪពុកម្តាយខ្លួនឯង។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ លាវ វីរីយ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅ ក្រុងសិរីសោភ័ណ ដែលត្រូវជាឪពុកជនសង្ស័យ។ក្រោយមក កម្លាំងបានចុះចាប់ ជន ម្នាក់នេះឈ្មោះ លាវ សាវលិញ ភេទប្រុស អាយុ២៧ឆ្នាំ នៅនឹងផ្ទះឪពុកម្តាយ ដើម្បីយកមកសួរនាំ ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនជាយូរឆ្នាំមកហើយ នៅពេលមកដល់ផ្ទះខ្លួនតែងតែប្រើហិង្សាក្នុងគ្រួសារព្រមទាំងគំរាមកំហែងសម្លាប់ឪពុក ម្តាយចោលទៀតផង។ បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងប្រឆាំងការជួញដូរមនុស្សបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
682 នាក់
ម្សិលមិញ :
542 នាក់
សប្តាហ៍នេះ :
2896 នាក់
ខែនេះ :
12449 នាក់
3 ខែនេះ :
32997 នាក់
សរុប :
772370 នាក់