បន្ទាយមានជ័យ ÷ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលដោយឯកឧត្តម កើតសុវណ្ណារ៉េត ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងដឹកនាំបញ្ជាកម្លាំងដោយស្គាល់ពីលោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃសៅរ៍១១រោច ខែស្រាពណ៌ ឆ្នាំឆ្លូវត្រី ស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាតទៅដល់ចំនុចបន្ទប់ជួលរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងប៉ុស្តិ៍បានឃើញជន៣នាក់មានការសង្ស័យ១.ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនប្រាកដ២.ឈ្មោះ ស៊ី តូច ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ៣.ឈ្មោះ ចោម សុឃា ភេទស្រី អាយុ២៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ ផ្សារកណ្តាល មុខរបរកម្មកររោងចក្រ ដោយពួកទាំងបីនាក់កំពុងឈរនៅមុខបន្ទប់ជួល មើលទៅគួរអោយសង្ស័យបានជាកម្លាំងប៉ុស្តិ៍ សុំធ្វើការត្រួតពិនិត្យ ទៅលើពួកគេនោះ ពេលនោះឈ្មោះ ភាព សុផាវ៉ាន់ ភេទប្រុស ឃើញសមត្ថកិច្ចបានសំដៅទៅរកពួកគេ ហើយឈ្មោះ ភាព សុផាវ៉ាន់ ក៏បានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃ នៅមុខបន្ទប់ ជួល បន្ទាប់មកកម្លាំងប៉ុស្តិ៍បានយកប្រអប់ទូរស័ព្ទមកបើកមើលស្រាប់តែឃើញ នៅក្នុងនោះមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់ច្រកថ្នាំមួយចំនួន បើតាមចម្លើយសារភាពថ្ម្នាំញៀនទំាងអស់ គឺជារបស់ឈ្មោះ ភាព សុផាវ៉ាន់ ដែលទិញពីឈ្មោះ តាក់ ភេទប្រុស អាយុជាងសាមសិបឆ្នាំ ។បន្ទាប់មកកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់យកមកប៉ុស្តិ៍តែម្តងទៅដើម្បីសួរនាំបន្ត។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង ៣ នាក់រួមទាំងថ្នាំញៀន កម្លាំងជំនាញក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានស្នើរសុំធ្វើការឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធីបន្តរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា