ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ឯកឧត្តមស្នងការនគរបាល ខេត្ត តា កែវ ចុះសំណេះសំណាលនិងសួរសុខទុក្ខពិនិត្យមើលការយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិតខ្ទុប់ផ្សារត្រាំកក់
Tue,07 September 2021 (Time 02:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 702នាក់)

តាកែវ៖ ព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឧត្តម​សេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរ​បាល​ខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលសួរ​សុខ​ទុក្ខនិងពិនិត្យការយកសំណាកបងប្អូនប្រជាពលរដ្ឋ និងត្រួត​ពិនិត្យកងកម្លាំងនគរបាល ដែលកំពុងឈរជើងប្រចាំបញ្ជា ក្នុងតំបន់បិទខ្ទប់ផ្សារត្រាំកក់ក្នុងស្រុកត្រាំកក់​ ដែលក្រុមគ្រូ​ពេទ្យរកឃើញមានអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគមន៍២០ ខែ​កុម្ភៈ ឆ្នាំ២០២១ កន្លងទៅ លើអាជីវករលក់ដូរ និងប្រជាពល​រដ្ឋ​ជុំវិញផ្សារត្រាំកក់ចំនួន ៥០០ នាក់ ហើយបានតេស្តរកឃើញ អ្នកវិជ្ជមានកូវីដ-១៩​ចំនួន ១០៣នាក់ ។​

ហើយនៅថ្ងៃទី៧កញ្ញានេះ​ផងដែរ ក្រុមគ្រូពេទ្យកំពុងបន្តយកវត្ថុសំណាកបន្ថែមទៀត ទៅលើប្រជាពលរដ្ឋ)ស្ថិតនៅផ្សារត្រាំកក់ ក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ"។

នាឱកាសនោះផងដែរឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំ​នាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំ​ការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មកជម្រាបជូនបងប្អូនប្រជា​ពលរដ្ឋ ពីរការយកចិត្តទុកដាក់នូវសុខទុក្ខរបស់បងប្អូនពល​រដ្ឋ នៅគ្រប់ទីកន្លែង ។​

ជាមួយគ្នាផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការ ក៏បាននាំយកសម្ភារៈឧបត្ថម្ភមួយចំនួនរបស់ឯកឧត្តម នាយឧត្តម​សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី ដែលកំពុងឈរ​ជើងប្រចាំការនៅតំបន់បិទខ្ទប់ជុំវិញផ្សារត្រាំកក់ ដោយក្នុងរួមមាន៖ មីចំនួន ៤០កេស ទឹកសុទ្ធចំនួន ១៥កេស ម៉ាស់ចំនួន ៣០ប្រអប់ អាល់កុល ៦០លីត្រ ទុកសម្រាប់ធ្វើការបែង​ចែកប្រើប្រាស់ប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការណែនាំ ផ្តាំផ្ញើនិងជម្រុញដល់កម្លាំងឈរជើងប្រចាំការ ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះជំងឺកូវីដ-១៩ និងកូវីដ១៩ បំលែងខ្លួនថ្មី​(Delta)​ដោយត្រូវអនុវត្តលាងដៃជាមួយអាល់កុល ឬពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសត្រូវចូលរួមអនុវត្តន៍តាមវិធានការក្រសួង​សុខាភិបាល នឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង នូវវិធានការ ការពារ(៣កុំ និង​៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3404 នាក់
ខែនេះ :
11012 នាក់
3 ខែនេះ :
32118 នាក់
សរុប :
764890 នាក់