ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការរបស់ក្រសួងសុខាភិបាលប្រមាណជាងមួយតោនត្រូវបានដុតកម្ទេចចោល
Tue,07 September 2021 (Time 08:01 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 835នាក់)

ខេត្តសៀមរាប៖អនុវត្តតាមចំណារឯកភាពរបស់ក្រសួងសុខាភិបាល និងទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្តផងនោះ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញ និងមន្រ្តីមកពីបណ្តាអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត និងមន្រ្តីនៃកងកម្លាំងសមត្ថកិច្ចដែលជាដៃគូសហការ បានរៀបចំការដុតកំទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការក្រសួងសុខាភិបាល ប្រមាណជាងមួយតោន ក្នុងបរិវេណនៃទីលានចោលសំរាមរបស់ក្រុមហ៊ុនឯកជនមួយ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ឬអាចនិយាយបានថា ទីកន្លែងដុតឱសថបំប៉ននេះ ត្រូវបានធ្វើឡើងលើទីតាំងដែលនៅឆ្ងាយពីក្រុងសៀមរាប ។

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ៖ ឱសថបំប៉នសុខភាពទាំងនេះ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានរួមសហការអនុវត្តតាមបញ្ជារបស់ព្រះរាជអាជ្ញា ក្នុងការចាប់យកវត្ថុតាងទាំងនោះ ដែលឱសថទាំងនេះ បានផលិតនៅសហរដ្ឋអាមេរិក និងបានដឹកជញ្ជូនតាមជើងយន្តហោះ ហើយក្រោយការចាប់បានវត្ថុតាង អង្គភាពប៉ូលីសបានប្រគល់ឲ្យជំនាញសុខាភិបាល ផាកពិន័យអន្តរកាលតាមច្បាប់គ្រប់គ្រងឱសថ និងស្របតាមទម្ងន់សាលក្រមព្រហ្មទណ្ឌលេខ(៦០) របស់សាលាដំបូងខេត្តសៀមរាប ។

លោកស្រី លី វណ្ណៈ បានបញ្ជាក់ទៀតថា ការដុតកំទេចឱសថបំប៉នសុខភាពនាពេលនេះ មានការយឺតយ៉ាវក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ វាបានទប់ស្កាត់ទាន់ពេលវេលា នៃការធ្វើចរាចរណ៍ឱសថទាំងនេះលើទីផ្សារ ដែលវាមិនប្រាកដថា គុណភាពរបស់វាយ៉ាងដូចម្តេច ឬក៏ថា វាអាចបង្កគ្រោះថ្នាក់សុខភាពដល់អ្នកប្រើប្រាស់យ៉ាងណានោះទេ បើសិនជាឱសថទាំងនោះ វាបានធ្លាយទៅដល់ដៃអតិថិជនរបស់គេនោះ ដូច្នេះនិយាយរួម គឺយើងបានទប់ស្កាត់ចំពោះហានីភ័យសុខភាពនៃអ្នកប្រើប្រាស់ ។

នៅក្នុងដីកាបញ្ជូនរបស់សាលាដំបូងខេត្តសៀមរាប សំណុំរឿងព្រហ្មទណ្ឌលេខ៥៩០ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ជូនមកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានវិនិច្ឆ័យសេចក្តីថា គឺត្រូវបានរឹបអូសទំនិញចម្រុះ ( អាហារបំប៉ន ម្សៅក្រែម ស្កគ្រាប់ និងនំ ) មានចំនួន ៧០មុខ ស្មើ នឹង១.២០២.៣៦៦គ្រាប់ ដែលមានទម្ងន់ ១.៣០១ គីឡូក្រាម ដែលនាំចូលដោយគ្មានការអនុញ្ញាតពីសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលវត្ថុចាប់យកទាំងនេះ ត្រូវបានរក្សាទុកនៅមន្ទីរសុខាភិបាលខេត្តសៀមរាប ហើយសាលក្រមជំនុំជម្រះនេះ ប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទ នឹងត្រូវបានទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
219 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3531 នាក់
ខែនេះ :
11139 នាក់
3 ខែនេះ :
32245 នាក់
សរុប :
765017 នាក់