ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
តើលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាននិងរដ្ឋាករគូមានវិធានការបែបណាដើម្បីទប់ស្កាត់នូវអំពើពុករលួយរបស់មន្ត្រីគយតាមបែបត្រូលជជុះនៅច្រកដូនរ័ត្នក្នុងស្រុកមេមត់?
Tue,07 September 2021 (Time 08:44 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 688នាក់)

ខេត្តត្បូងឃ្មុំ-ក្រុមឈ្មួញនិងអាជីវករ ដែលរកសីុដឹកជ័រកៅស៊ូ ត្រី ផ្លែដូង ទុរេន សត្វមាន់ និងឥវ៉ាន់ចាប់ហួយ ។ល។.តាមច្រកតំបន់ដូនរ័ត្ន បានត្អូញត្អែរប្រាប់អោយ គេហទំព័រត្បូងឃ្មុំញូស៌ដឹងថា-សព្វថ្ងៃនេះ នៅតាមផ្លូវចូលទៅច្រកដូនរ័ត្ន ចាប់ពីចំណុចផ្លូវជាតិលេខ៧អា ចូលតាមផ្លូវ វត្តតាសូត្រ ដល់ព្រំដែន កម្ពុជា វៀតណាម ច្រកតំបន់ដូនរ័ត្ន មានប៉ុស្តិ៍ជជុះជាច្រើនកន្លែង ជាពិសេស របស់មន្រ្តីគយចាំគាបយកលុយពីពួកគាត់តាមអំពើចិត្តយ៉ាងចាស់ៗដៃមិនខ្វល់និងការតវ៉ារបស់ពួកគាត់ឡើយ។ ចំណែកមេគយធំៗនៅក្នុងខេត្តត្បូងឃ្មុំ បានពង្រាយកូនចៅនិងបណ្តែតបណ្តោយឲ្យក្រុមគយតាមប៉ុស្តិ៍ជជុះ ចូលទៅច្រកដូនរ័ត្ន ប្រព្រឹត្តអំពើពុករលួយពេញទំហឹង មិនខ្វល់ពីការរិះគន់អ្វី?ទាំងអស់ .គឹតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
#ក្រុមអាជីវករដែលរកសីុតាមច្រកដូនរ័តន៌ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យលោក គុណ ញឹម អគ្គនាយកគយរដ្ឋាករ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សូមលោកមាន វិធានការទប់ស្កាត់អំពើពុករលួយរបស់មន្រ្តីគយតាមកុងត្រួលជជុះច្រើនកន្លែងនៅផ្លូវទៅច្រកដូនរ័ត្ន ជាបន្ទាន់ផងទាន។ ....
ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញចេញចូលតាមច្រកដូនរ័ត្ន បានឲ្យដឹងទៀតថា ប៉ុស្តិ៍ជជុះទី១ របស់គយខេត្តត្បូងឃ្មុំ គឺនៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ ហើយប៉ុស្តិ៍នោះនៅក្នុងផ្ទះថ្ម គ្មានដាក់សញ្ញាសម្គាល់ស្ថាប័នគយឡើយគ្រាន់តែតំរៀបក្បាលឡានចាំដេញស្ទាក់ រថយន្តនិងរឺម៉កម៉ូតូ បើសិនអាជីវករណាមិនបានបង់លុយតាមកំណត់របស់ពួកគេ។ អ្នកប្រមូលលុយនៅប៉ុស្តិ៍ទាំងនោះភាគច្រើនជាក្មេងៗមិនមានស្លៀកពាក់ឯកសណ្ឋានសំគាល់ជាមន្ត្រីគយទេគឺស្លៀកពាក់ខោអាវស៊ីវិលធម្មតាពាក់ស្បែកជើងផ្ទាត់ មិនសមជាមន្រ្តីគយនោះទេ។ ពួកគេទាំងនោះតែងតែប្រើពាក្យសំដីមិនសមរម្យដើម្បីគាបយកលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញចេញចូលតាមច្រកដូនរ័ត្ន ដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវឡើយ។

#ប៉ុស្តិ៍ជជុះទី២ របស់គយចល័តខេត្តត្បូងឃ្មុំ ឬគយផ្ទៃប្រទេសតំបន់៦ ដែលគ្រប់គ្រងដោយ លោក ព្រាបគារ៉ាត់.ហៅគយសិទ្ធ គឺនៅចំណុចភូមិសូទៃ ឃុំរូង ស្រុកមេមត់ ហើយគេយកសមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលមកសហការគ្នាទៀតផងដែរ ដោយមានដាក់រនាំងដែកដើម្បីស្ទាក់គាបយកលុយពីក្រុមឈ្មួញនិងអាជីវករស្រេចតែអំពើចិត្ត។ ប៉ុស្តិ៍ទី៣ គឺប៉ុស្តិ៍គយនៅច្រកព្រំដែនដែលមានស្នាក់ការត្រឹមត្រូវនិងដាក់សញ្ញាសម្គាល់ច្បាស់លាស់ដើម្បីឲ្យឈ្មួញនិងអាជីវករបង់លុយតាមការកំណត់។ បញ្ហាទាំងនេះគឺជារឿងដែលលោក គុណ ញឹម អគ្គនាយកគយរដ្ឋាករ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះក្រុមគយនៅប៉ុស្តិ៍ជជុះទី១ និងទី២ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។ ចំណែកមន្រ្តីគយនៅប៉ុស្តិ៍ច្រកព្រំដែនបានកំណត់ឲ្យឈ្មួញនិងអាជីវករបង់លុយតាមការកំណត់។និងមិនការកាបសង្កត់នោះទេ។ពាក់ព័ន្ធនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ ខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ.មិនអាចស្វែងរកការបំភ្លឺណាមួយបានទេ ចំពោះ មន្ត្រីគយ ខេត្តត្បូងឃ្មុំ និងមន្ត្រីគយចល័តឬគយ ក្នុងតំបន់ភូមិភាគ ៦ដែលឈរជើងក្នុងតំបន់ច្រកដូនរ័ត្នបានទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង។

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ  រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
216 នាក់
ម្សិលមិញ :
581 នាក់
សប្តាហ៍នេះ :
2573 នាក់
ខែនេះ :
11344 នាក់
3 ខែនេះ :
30944 នាក់
សរុប :
703605 នាក់