ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោកហង្ស វណ្ណ ប្រធានកា.រិ គយច្រកព្រំដែនបន្ទាយចក្រីនិងបក្សពួកបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ដោយរលូនលោកអគ្គនាយកគុណ ញឹមរក្សាភាពស្ងៀមស្ងាត់
Tue,18 October 2022 (Time 09:35 AM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 632នាក់)

#ប្រភពពីរក្រុមឈ្មួញ និងអាជីវករដែលដឹកជញ្ជូនទំនិញពីស្រុកយួនតាមច្រកទ្វារព្រំដែនបុសមន ឆ្លងកាត់ភូមិព្រៃខ្លា​ ឃុំកំពង់សឹង ស្រុកព្រះស្តេច​ ខេត្តព្រៃវែង បានឲ្យដឹងថា បើទោះបីពួកគាត់ដឹកជញ្ជូនទំនិញបង់ពន្ធនាំចូលគ្រប់ចំនួន ក៏ចៀសមិនផុតពីការបង់លុយក្រោមតុលើតុតាមការកំណត់របស់បុគ្គល ហង់ វណ្ណ ទៅតាមការបញ្ជារបស់មេសាខាគយខេត្តព្រៃវែងឈ្មោះ មួង ដារ៉ា​ នេះផងដែរ។

សព្វថ្ងៃនេះមានទាំងឈ្មួញតូចធំដែលដឹកទំនិញបង់ពន្ធ មិនគ្រប់ឆ្លងកាត់ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១ ចូលរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏សំខាន់របស់បុគ្គល ហង្ស វណ្ណ និង មួង ដារ៉ា ដែលកំពង់ប្រព្រឹត្តអំពើពុករលួយទាំងយប់ទាំងថ្ងៃដោយកំណត់ឲ្យមានការបង់លុយលើតុក្រោមតុ និងកំណត់បង់ក្បាលឡាន និងថ្លៃបាយទៅតាមតែទំនើងចិត្តរបស់ពួកគេជាប្រចាំ។

ប្រភពព័ត៌មានពីភ្នាក់ងារគយនៅសាខាគយខេត្តព្រៃវែង បានឲ្យដឹងថា សព្វថ្ងៃនេះមានទំនិញហូរចូលតាមច្រកព្រំដែនបន្ទាយចក្រី ក្នុងស្រុកព្រះស្តេចដែលមានបុគ្គលឈ្មោះ ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកព្រំដែននេះ បានបើកដៃឲ្យឈ្មួញនាំទំនិញចូលទាំងយប់ទាំងថ្ងៃដោយទំនិញដែលនាំចូលតាមព្រំដែនបន្ទាយចក្រី មានទាំងទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។

ទាំងអស់នេះគឺមានការឃុបឃិតពីសំណាក់មេសាខាគយខេត្តព្រៃវែងឈ្មោះ មួង ដារា ទើបបុគ្គល ហង្ស វណ្ណ ហ៊ានប្រព្រឹត្តនូវទង្វើនេះស្រេចតែអំពើចិត្ត និងតាមការបញ្ជារបស់មេសាខាខេត្តរបស់ខ្លួន។

តាមការត្អូញត្អែរបស់ឈ្មួញទាំងតូចទាំងធំ និងអាជីវករ អ្នករកស៊ីដឹកទំនិញពីស្រុកយួន ឆ្លងកាត់តាមសាខាគយខេត្តព្រៃវែងបានឲ្យដឹងថា ពួកគាត់មិនចង់រកស៊ីនាំទំនិញគេចពន្ធ និងបង់ពន្ធ មិនគ្រប់ដូចសព្វថ្ងៃនេះទេ ក៏ប៉ុន្តែចៀសមិនផុតពីការចាប់បង្ខំរបស់សមត្ថកិច្ចគយ និងសមត្ថកិច្ចផ្សេងៗទៀតដែលពាក់ព័ន្ធតាមច្រកទ្វារ និងផ្លូវដែលពួកគាត់ដឹកទំនិញឆ្លងកាត់។

គឺក្រុមសមត្ថកិច្ចជំនាញ់ពន្ធទាំងអស់នេះ បង្ខំឲ្យពួកគាត់ត្រូវតែធ្វើរបៀបនេះ បើមិនធ្វើតាមពួកគេទេ ទំនិញរបស់គាត់ត្រូវការយឿតយ៉ាវ កក់ស្ទុះ មិនអាចដឹកជញ្ជូនយកមកចែកចាយលក់បន្តទាន់ទីផ្សារនោះទេ គឺគេបង្ខំឲ្យពួកគាត់ត្រូវតែសូកសមត្ថកិច្ចគយ បើមិនធ្វើតាមគេ គេឲ្យរើទំនិញដើម្បីគេត្រួតពិនិត្យម្តងមួយមុខៗទៅតាមចំនួនមុខទំនិញលើឯកសារដែលពួកគាត់នាំចូល។

ប្រការនេះលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងលោកអគ្គនាយកគយ គុណ ញឹម មិនគួរបន្តការបណ្តែតបណ្តោយទៅលើសកម្មភាពពុករលួយរបស់មេគយខេត្តព្រៃវែង មួង ដារ៉ា​ និង ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារបន្ទាយចក្រីនេះ តទៅទៀតទេ គួរតែមានវិធានការណាមួយដើម្បីទប់ស្កាត់ និងធ្វើការណែនាំឲ្យស្របទៅតាមទិសដៅកែទម្រង់ ភាពអនាធិបតេយ្យរបស់មេដឹកនាំគយខេត្តព្រៃវែង និងប្រធានការិយាល័យគយច្រកបន្ទាយចក្រី ដើម្បីកាត់បន្ថយនូវការគាប់សង្កត់ជម្រិតទារប្រាក់លើតុក្រោមតុ កំណត់បង់ក្បាលឡាន និងការបំពេញឯកសារមុខទំនិញនាំចូលផ្សេងៗដែលក្រុមជំនាញប្រមូលពន្ធគយទាំងនេះកំពុងប្រព្រឹត្តយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
587 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
3757 នាក់
ខែនេះ :
11622 នាក់
3 ខែនេះ :
32056 នាក់
សរុប :
764712 នាក់