ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកចិត្តទុកដាក់អំពីសន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋមិនថាយប់ឬក៏ថ្ងៃនោះទេ
Mon,10 January 2022 (Time 07:25 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 750នាក់)

#ក្រុងប៉ោយប៉ែត/ ដោយមានការចង្អុលបង្ហាញនិងដាក់បទបញ្ជាបញ្ហា សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋពីសំណាក់លោក សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត អោយធ្វើយ៉ាងណារក្សា សន្តិសុខ សន្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតឲ្យបានល្អប្រសើរមិនថាយប់ឬក៏ថ្ងៃនោះទេ។

#លោកវីរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជារៀងរាល់យប់លោកតែងតែចាត់តាំងកម្លាំងអន្តរាគមន៍ នឹងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះកងកម្លាំងក្រោមឱវាទ ចុះល្បាតតាមគោលដៅនានា ធ្វើយ៉ាងណា ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរស្របទៅតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះ ។ មិនត្រឹមតែប៉ុណ្ណោះលោកវីរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតក៏បានផ្តល់លេខទូរសព្ទ ប្រចាំការរបស់អធិការក្រុងជូនប្រជាពលរដ្ឋទូទៅ ដើម្បីងាយស្រួលក្នុងការរាយការណ៍ជូននៅពេលដែលបងប្អូនប្រជាពលរដ្ឋមានបញ្ហាអ្វីមួយកើតឡើងឱ្យបានទាន់ពេលវេលា។

#ប្រជាពលរដ្ឋទូទៅ ក្នុងក្រុងប៉ោយប៉ែតលោកមានសេចក្តីកក់ក្តៅចំពោះ ការដឹកនាំបញ្ជារបស់លោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ សន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងក្រុងប៉ោយប៉ែតទាំងមូល ប្រជាពលរដ្ឋលោកសរសើរមិនដាច់ពីមាត់ចំពោះសកម្មភាពរបស់កងកម្លាំងនៃអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលបានបំពេញតួនាទី ភារកិច្ចក្នុងនាមជាអ្នកការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋពិតៗ ហើយប្រជាពលរដ្ឋលោកចាត់ទុកបានថាជាអធិការគំរូនៅក្នុងខេត្តបន្ទាយមានជ័យ។
#ផ្សាយចេញថ្ងៃទី 10 ខែមករាឆ្នាំ 2022 (ដោយគេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
207 នាក់
ម្សិលមិញ :
736 នាក់
សប្តាហ៍នេះ :
2808 នាក់
ខែនេះ :
12547 នាក់
3 ខែនេះ :
32869 នាក់
សរុប :
772631 នាក់