ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
តើព្រៃឈើក្នុងដែនជម្រកព្រៃព្រះរកាលនិងព្រៃអភិរក្សសត្វឆែបអាចគង់វង់ដែរឬទេ?បើមន្ត្រីបរិស្ថានឃុប់ឃឹតគ្នាជាមួយនិឈ្មួញឈេីបែបនេះ
Sat,12 November 2022 (Time 07:22 AM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 591នាក់)

#តើព្រៃឈេីក្នុងដែនជំរកព្រៃព្រះរកា និងព្រៃអភិរក្សសត្វឆែប អាចគង់វង់ដែរឬទេ? បើមន្ត្រីបរិស្ថាននិងមន្ត្រីពាក់ពន្ធ័ឃុប់ឃឹតគ្នាជាមួយមេឈ្មួញដឹកឈេីបែបនេះ?
ព្រះវិហារ/ គំនរឈេីជាច្រើកន្លែងដែលមេឈ្មួញដុះស្លែឈ្មោះ អ៊ាង បានដឹកយកមកលាក់ទុកបំរុងរៀបចំលើកដាក់ឡានខ្នាតយក្យនោះ ពេលនេះមិនមានអ្វីគួរអោយរំខានទៅដល់មុខរបនៃដំណើរការដឹកជញ្ជួនឈេីរបស់ថៅកែ អ៊ាង នោះទេ ពោលគឺ ក្រោយពីមន្ត្រីអាវុធហត្ថ មន្ត្រីរដ្ឋបាលមេព្រៃជាំក្សាន្តមកដល់អស់លោកបានឆ្លើយដាក់គ្នា ថានេះជាតំបន់កាន់កាប់ដោយបរិស្ថានលោកមិនហ៊ានលូកដៃទេ ។
#លោកម៉ែនសុជាតិប្រធានមន្ទីរបរិស្ថានខេត្តបានបញ្ជារកំលំាងក្រោមឪវាទប្រចាំការនៅភូមិរបុញ ឈ្មោះ លោក ប្រុស (#មិនស្គាល់ឈ្មោះពិតប្រាកដ)បានជិះឡានទំនើបមកដល់កន្លែងឈេីទាំងមានអាការះស្រវឹងជោគជាំ មួយសន្ទុះក្រោយមកស្រាប់តែលោកមន្ត្រីបរិស្ថានឈ្មោះ ប្រុស ក៍បានដើរមកនិយាយជាមួយមីងម្នាក់ឈ្មោះ មីង ម៉ៅ ប្រហែល១០នាទីរួចក៍ដើរមកឡានវិញហើយមីង ម៉ៅ ក៍មកប្រាប់អ្នកសារព័ត៌មានយើងថា ឈេីជាង៤០ម៉ែតគួបនេះគឺជាឈេីគាត់គាត់ទិញយកមកទុកធ្វើផ្ទះ មីង ម៉ៅ បានបន្តថា គាត់មកនេះស៊ីឈ្នួលដាំបាយអោយគេ(ថៅកែអ៊ាង)បានប្រាក់៤០មុឺនក្នុង១ខែ (ប្រភពបានបញ្ជាក់ថាឈេីទាំងនេះគឺជាឈេីរបស់លោក ថៅកែ អ៊ាង ជាឈ្មួញដុះស្លែ ហើយយាយម៉ៅ គឺជាកូនឈ្នួលដាំបាយអោយ ចំណែកកូនប្រុសនិងប្តីយាយម៉ៅ សុីឈ្នួលកាន់ម៉ាសុើនអាឈេីអោយលោកថៅកែ អ៊ាង ។
#ប្រភពបានអះអាងបន្តថា លោកថៅកែ អ៊ាង តែងតែឈរប្រមូលទិញនិងបំផុស់អោយពលរដ្ឌយកម៉ាសុើនចូលអាឈេីក្នុងព្រៃព្រះរកា និងព្រៃអភិរក្សសត្វឆែប រូចប្រមូលយកមកលាក់ទុក្ខនៅម្តុំខាងក្រោយផ្ទះខ្លួនរាប់សិបម៉ែតគួបទើបលើកដាក់ឡានខ្នាតយក្សដឹកចេញទៅដាក់តាមដេប៉ូតាមបណ្តាខេត្តនានាបានដោយរលូន ព្រោះគ្មានអ្វីរាំងស្ទះក្នុងដំណើរការរបស់លោកអ៊ាងឡើយ ពោលគឺ មន្ត្រីជំនាញនិងមន្ត្រីបរិស្ថានដែនជំរកក្នុងតំបន់ត្រូវរ៉ូវគ្នាអស់ហើយ ជាក់ស្តែងដូចករណីនេះអញ្ចឹង ឈេីថ្មីរាប់សិបម៉ែតគួម ត្រៀមនិងដឹកចេញហើយ តែលោកមន្ត្រីបរិស្ថានឈ្មោះ ប្រុស ថាឈេីយាយម៉ៅ ទុក្ខធ្វើផ្ទះ ក្នុងករណីរឿងនេះ ក្រុមមន្ត្រីមេព្រៃ មន្ត្រីpm ស្រុក បានត្រឹមតែឈរឆ្លើយដាក់គ្នា និងធ្វើភ្នែកភ្លឹសៗមើលគំនរឈេីដោយមិនហ៊ានប៉ះលោកថៅកែ អ៊ាង ឡេឺយរួចក៍ត្រឡប់ទៅវិញ។
#មហាជនដាក់ការសង្ស័យចំៗថា មន្ត្រីរដ្ឌបាលព្រៃឈេី មន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថានប្រចាំទីនោះសុតតែបានទទូលសំណែនអស់ទៅហើយនិងត្រូវរូវគ្នាជាមួយលោក អ៊ាង រូចហើយបានជាគេមិនបង្ក្រាប!៕ មានត

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
645 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
3815 នាក់
ខែនេះ :
11680 នាក់
3 ខែនេះ :
32114 នាក់
សរុប :
764770 នាក់