ភ្នុំពេញ#នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) ដែលរៀបនៅសណ្ឋាគារ សុខាភ្នំពេញ។កិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំ និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ក្នុងនោះក៏មានការចូលរួមពី ឯកឧត្តម លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ផងដែរ។សូមបញ្ជាក់ថា ចិន បានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។ កាលពីឆ្នាំ២០២១ អាស៊ាន និងចិន បានរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងនេះ។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន និងចិន បានសម្រេចបង្កើនកម្រិតទំនាក់ទំនងរវាងអាស៊ាន និងចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនង ដែលប្រកបដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានដាក់សំណើ៥ចំណុចទៅកាន់អាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ចិន។ សំណើទាំង៥ចំណុចនោះរួមមាន៖១-កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជាស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ឱក្រិដ្ឋកម្មឆ្លងដែន និងក្នុងការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។២-កសាងផ្ទះមួយដែលមានសន្តិសុខជាមួយគ្នា ជាមួយការប្តេជ្ញាចិត្តរបស់ចិន ដើម្បីគាំទ្រចំពោះរបាំងការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។៣-កសាងផ្ទះដែលមានវិបុលភាពជាមួយគ្នា ខណៈចិន និងផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍក្នុងទំហំទឹកប្រាក់ ១.៥ប៊ីលានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP ) និងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស។៤-កសាងផ្ទះដ៏ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយលើការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗ។៥-កសាងផ្ទះមួយប្រកបដោយមេត្រីភាពជាមួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំវ័យក្មេង៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋក្នុងសង្កាត់លេខមួយ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ដែលកំពុងរីករាលដាលតាំងពី ភូមិ១ ភូមិ២ ក្នុងសង្កាត់លេខមួយ ក្រុងព្រះសីហនុ (@គេហទំព័ររស្មីសៀមរាប)
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា