ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
កិច្ចប្រជុំទ្វេភាគីរវាងកម្ពុជានិងជប៉ុនដើម្បីជុំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាជាពិសេសកំពង់ផែក្រុងព្រះសីហនុ
Sun,13 November 2022 (Time 06:44 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 544នាក់)

កិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងជប៉ុន ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសកំពង់ផែក្រុងព្រះសីហនុ ផែនការមេភស្តុភារកម្មកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស រវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន

នៅថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ HYATT Regency (Phnom Penh) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រជុំទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម MASAHIRO MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

កិច្ចពិភាក្សានេះធ្វើឡើងក្នុងឱកាសកម្ពុជាធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របពេល អាស៊ាន និងជប៉ុន បានមានចំណងការទូតរយៈពេល ៥០ឆ្នាំ ខណៈដែលកម្ពុជា និងជប៉ុន មានចំណងការទូត រយៈពេល ៧០ឆ្នាំ ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ ឯកឧត្តមបណ្ឌិត MORI MASAFUMI និងប្រតិភូ ដែលបានឆ្លៀតឱកាសដ៏មមាញឹកពីកិច្ចប្រជុំកំពូល មកចូលរួមកិច្ចប្រជុំពិភាក្សានៅថ្ងៃនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជាដើម្បីទ្រទ្រងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងប្រសាសន៍របស់ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា “ការសាងហេដ្ឋារចនាសម្ព័ន្ធប្រទេសកំពុងអភិវឌ្ឍន៍ គឺត្រូវធ្វើឱ្យមានគុណភាព”។

ក្នុងជំនួបកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីគម្រោងដែលស្ថិតក្រោមជំនួយ ការគាំទ្រ និងហិរញ្ញប្បទានពីប្រទេសជប៉ុន ជាពិសេសគម្រោងកំពុងបន្តរួមមាន គម្រោងកសាងកំពង់ផែក្រុងព្រះសីហនុ គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ គម្រោងកាត់បន្ថយកាបូនឌីអុកស៊ីត គម្រោងរៀបចំផែនការមេភស្តុភារកម្មកម្ពុជា និងគម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៅកម្ពុជា ជាដើម… ។ល។

ចាប់ពីឆ្នាំ១៩៩៩ មក ក្រោមការគាំទ្ររបស់ជប៉ុន តាមរយៈកិច្ចសន្យាហិរញ្ញប្បទាន និងជំនួយឥតសំណងនានា កំពង់ផែក្រុងព្រះសីហនុ បានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ កំពង់ផែក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ ប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុប។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរអរគុណជូនចំពោះ រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានផ្តល់ជំនួយឥតសំណង រៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែ Port EDI។ ប្រព័ន្ធនេះបានដាក់ប្រើប្រាស់ផ្លូវការក្នុងខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបានសម្រួលដល់នីតិវិធី នៃការចេញចូលនានានៅព្រះរាជាណាចក្រកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ និងចំណេញពេលវេលា។

កិច្ចប្រជុំក៏បានពិភាក្សាលើគម្រោង ការសាងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០៣លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កំចីបន្ថែម ៦០លានដុល្លា ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។

គម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសម្ថតភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់។

គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ គឺជាផ្នែកនៃផ្លូវអាស៊ានហាយវេ លេខ១ ដ៏មានសក្តានុពល តភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ច និងការដឹកជញ្ជូននៅកម្ពុជា និងទៅក្នុងតំបន់ជាពិសេសតាមរយៈប្រទេសថៃ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខនេះ។

ដើម្បីកាត់បន្ថយការបញ្ចេញការបូនឌីអុកស៊ីត ប្រទេសកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនី (EV)។ ដើម្បីជំរុញការប្រើប្រាស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់បន្ថយពន្ធនាំចូលមកត្រឹមតែប្រមានជាង ៦០% ប៉ុណ្ណោះ នៃតម្លៃយានយន្តអគ្គិសនី។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស្នើដល់ភាគីជប៉ុន មេត្តាជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើការសាងសងស្ថានីយបញ្ចូលអគ្គីសនីនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែមានភាពប្រសើរឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញជូនគណប្រតិភូជប៉ុនអំពី ការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងពង្រីកផ្លូវជាតិលេខ ៤ ដែលកំពុងត្រូវបានអនុវត្ត ដោយថវិកាហិរញ្ញប្បទានធនាគារពិភពលោក។ កម្ពុជាក៏កំពុងរៀបចំមជ្ឈមណ្ឌលភស្តុភាកម្ម (Logistics Hub) ធ្វើឱ្យកម្ពុជាក្លាយជាអនុតំបន់ភស្តុភាកម្ម ជាពិសេសគឺ គម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណង ភ្នំពេញ” - MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។ ស្របពេលដែលប្រទេសជប៉ុនបានជួយសិក្សាចប់សព្វគ្រប់លើការៀបចំផែនការមេភស្តុភារកម្មនៅកម្ពុជា ដែលនឹងត្រូវការទំហំថវិកាប្រមាណ ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោង ចំនួន ៣៣២គម្រោង ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុនជប៉ុន ចូលរួមវិនិយោគក្នុងគម្រោងទាំងមួយចំនួន ក្នុងចំណោមគម្រោងប្រមាណ ៣៣២នោះ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមានសិស្សនិស្សិតប្រមាណ ៤០០ នាក់ ដែលនឹងក្លាយជាវិស្វកររបស់កម្ពុជានាពេលអនាគត។
ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងបានស្នើឱ្យភាគីជប៉ុនពិនិត្យផ្តល់ជំនួយលើ ឧបករណ៍សម្រាប់ពិសោធន៍ និងធ្វើតេស្ត ព្រមទាំងសាស្រ្តាចារ្យ ដើម្បីបណ្តុះបណ្តាលបន្ថែមដល់អនាគតវិស្វករកម្ពុជា។ ការពិភាក្សាលម្អិតលើការងារបណ្តុះបណ្តាលធនធានមនុស្ស នេះនឹងត្រូវធ្វើឡើងរវាង ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់ពីតម្រូវការកាន់តែជាក់លាក់នៃសំណើ។

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងកូវីដ-១៩ បានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចសេដ្ឋកិច្ចប្រទេសជប៉ុន។ បើទោះជាយ៉ាងនេះក្តី ភាគីទាំងពីរនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អក្នុងភាពជាដៃគូ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមអាជីវករលក់ដូរបំពានចំណីផ្លូវនៅផ្សារស្រែណូយថ្មី ខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋស្នើអាជ្ញាធរ ជួយសម្រួលចរាចរណ៍ខ្លាចបង្កគ្រោះថ្នាក់ដោយយថាហេតុ (@គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

កំពង់ឆ្នាំង /សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋក្នុងសង្កាត់លេខមួយ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ដែលកំពុងរីករាលដាលតាំងពី ភូមិ១ ភូមិ២ ក្នុងសង្កាត់លេខមួយ ក្រុងព្រះសីហនុ (@គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
392 នាក់
ម្សិលមិញ :
109 នាក់
សប្តាហ៍នេះ :
1892 នាក់
ខែនេះ :
9778 នាក់
3 ខែនេះ :
29950 នាក់
សរុប :
741653 នាក់