ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
មិនបានមួយចំអិនកំពឹសផងល្បែងស៊ីសងកន្ទុយលេខឆ្នោតយួនឆ្នោតថៃបានកក្រើកឡើងវិញដដែលក្នុងក្រុងសៀមរាប
Sun,20 November 2022 (Time 06:05 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 723នាក់)

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រភពប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ៖ នៅកណ្តាលក្រុងសៀមរាប ល្បែងកន្ទុយលេខ(ឆ្នោតយួន-ឆ្នោតថៃ) កំពុងតែរីកដុះដាលដូចផ្សិតវិញដដែលទីតាំងក្នុងផ្សារ(ចាស់តូបយាយហ៊ន និងក្រោយតូបយាយហួនកន្លែងលក់ម្ជូរ+តូបយាយម៉ាប់+ផ្លូវមុខពេទ្យទីតាំងកន្លែងដាក់ទ្រូមុន្នីវេរលុយដកលុយយីហោ(ភីណា)ស្ថិតក្នុងភូមិមណ្ឌលមួយ និងផ្ទះយាយប្រួនក្នុងភូមិស្ទឹងថ្មី) ដែលស្ថិតក្នុងសង្កាត់ស្វាយបង្គំ ក្រុងសៀមរាបខេត្តសៀមរាប។

ប្រភពបន្តថាអាជ្ញាធរសមត្ថកិច្ជពាក់ព័ន្ធក្នុងមូលដ្ឋានបែរជានាំគ្នារក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺ ប្រហែលជាឆ្នាំងបាយរបស់អស់លោកហើយមើលទៅ! បើយោងប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលស្និតនឹងកូនកញ្ជ្រែងបានប្រាប់សារព័ត៌មានអង្គភាពយើងថា៖ល្បែងគត់កន្ទុយលេខទីតាំងខាងលើនេះមិនដែលបានឈប់សំរាកលេងម្ដងណាទេ..!គ្រាន់តែគេប្តូររូបភាពបិតបាំងគត់នៅក្នុងផ្ទះក្នុងតូបក្នុងបន្ទប់បាញ់កន្ទុយចាក់តាមទូរសព្ទ។

ប៉ុន្តែ បច្ចុប្បន្នល្បែងកន្ទុយលេខយួន និង សៀម នេះរីកដុះដាលបើកចំហជិតដូចដើមវិញហើយ ព្រោះមានថៅកែ ដែលជាមេល្បែងសុីសងដុះស្លែដ៍ធំសម្បើមរបស់ កន្ទុយលេខ (ឆ្នោតយួន-ថៃ) មានឈ្មោះ (ខ្លា )ព្រះនាម(E12)ជាមេខ្លោងក្នុងតំបន់ដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តសៀមរាបជាយូរលង់មកហើយ បានប្រាប់ទៅកូនកញ្រែ្ចងកត់ឆ្នោត របស់ខ្លួនថា អោយកត់ និង ដើរលក់ឆ្នោតម៉ាសេរីទៅ សូមកុំខ្លាចព្រោះរូបគេរត់ការរួចអស់ហើយ គ្មានសមត្ថកិច្ចណាហ៊ានធ្វើអីរូបគេបានឡើយ សូម្បី លោក ដា ចំរើន អធិការក្រុងសៀមរាបនិងលោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្ត ក៏មិនហ៊ានបង្ក្រាបដែរ។

ប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសង អះអាងថាកន្លងមកនេះ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន មិនយកចិត្តទុកដាក់ ក្នុងការ បង្ការ ទប់ស្កាត់ទេ គឺបង្ក្រាប អោយតែល្អមើល មិនអនុវត្ត តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយមិនទាន់បានមួយចំអិនកំពឹសផង ល្បែងចាក់កន្ទុយលេខ បាននឹងកំពុងដំណើរការ រីកដុះដាលដូចផ្សិត ក្នុងផ្សារ(ចាស់មុខពេទ្យខេត្តស្ថិតក្នុងភូមិមណ្ឌលមួយនិងផ្ទះយាយប្រួនស្តិតក្នុងភូមិស្ទឹងថ្មី)និងកន្លែងផ្សេងៗទៀតនៅក្នុងក្រុងទាំងមូលបើកកត់ចាក់លេងបានយ៉ាងរលូនវិញដដែល។

ជាការពិតណាស់ល្បែងស៊ីសង់ (ឆ្នោតយួន-ឆ្នោតថៃ) គឺជាឃាតករឈាមត្រជាក់លាក់មុខ អាចពង្វក់អ្នកដែលញៀនលេងល្បែងសុីសងកន្ទុយលេខ ក្លាយទៅជា ទាសករ មេឆ្នោត ដោយមិនដឹងខ្លួន.! ម្យ៉ាងវិញទៀត ល្បែងឆ្នោតនេះ បាននិងកំពុងបង្ករបង្កើតបទល្មើសចោរកម្មក្នុងមូលដ្ឋានដូចជា៖ចោរលួច--ឆក់-ប្លន់ ជាពិសេសកើតអំពើហិង្សាក្នុងគ្រួសារជាដើម។ល។

អាស្រ័យហេតុនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិឃុំខាងលើ សូមសុំណូមពរ ទៅដល់ លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការដ្ឋានខេត្តសៀមរាប សូមមេត្តាដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពចុះត្រួតពិនិត្យ និង ធ្វើការបង្ក្រាប ទីតាំង ឆ្នោតយួន-ថៃ ក្នុងចំណុចផ្សារ(ទីតាំងខាងលើ) ក៏ដូចជាក្នុងក្រុងសៀមរាប ទាំងមូល តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ( សែន) និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗ និងធានាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល ផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
600 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
3770 នាក់
ខែនេះ :
11635 នាក់
3 ខែនេះ :
32069 នាក់
សរុប :
764725 នាក់