ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដែលត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រចាំគោលដៅបឹងទន្លេសាបក្នុងភូមិសាស្រ្ត ឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ រួមនិងឃុំសំបួរ ស្រុកមង្គលបុរី ។ ក្នុងការចុះសួរសុខទុក្ខនេះផងដែរ គោលដៅទីមួយ របស់កងកម្លាំង ប្រចាំ បញ្ជា នៅក្នុងភូមិសាស្ត្រ ភូមិបត់ត្រង់ ឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោកមាស ហុឹក មេឃុំប្រាសាទរួមជាមួយក្រុមប្រិក្សានិងសហការីបាននាំយកអំណោយសប្បុរសប្រគល់ជូនដល់កងកម្លាំងកំពុងឈរជើងក្នុងគោលដៅទិសដៅទីមួយ។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអរគុណចំពោះទឹកចិត្តដ៏ប្រពៃរបស់លោកមាស ហុឹក មេឃុំប្រាសាទ ដែលបាននាំយកអំណោយសប្បុរសជូនដល់កងកម្លាំងទាំងពីរអង្គភាពឈរជើងក្នុងទិសដៅទីមួយ អំណោយសប្បុរសរួមមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ស្ករ ទឹកសុទ្ធ រួមនិងថវិកាមួយចំនួន ក្នុងការផ្ដល់ អំណោយសប្បុរសនោះ កងកម្លាំងទាំងពីរអង្គភាព នគរបាល អាវុធហត្ថ បានសម្ដែងនូវការអរគុណ និងជូនពរដល់លោកមាស ហុឹក មេឃុំប្រាសាទសូមទទួលបាននូវតែសុខភាពល្អបរិបូណ៍គ្រប់ពេលវេលា ។
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា