ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
មន្ត្រីជាន់ខ្ពស់យោធាពីរូបរងការចោតប្រកាន់ពីពលរដ្ឌថា កំពុងយកឋានៈ និងតួនាទីខ្លួនដើររំលោភបំពានប្លន់យកដីរាស្ត្រស្លូតត្រង់ដោយពុំញញើតនិងច្បាប់ឡើយ
Wed,09 November 2022 (Time 06:38 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 192នាក់)

មន្ត្រីជាន់ខ្ពស់យោធា២រូបរងការចោតប្រកាន់ពីពលរដ្ឌថា កំពុងយកឋានះនិងទូនាទីខ្លួនដើររំលោភបំពានប្លន់យកដីរាស្រ្តស្កូតត្រង់ដោយពុំញញើតនិងច្បាប់ឡេឺយ!
ខេត្តព្រះវិហារ/ យោងតាមប្រសាសន៍ពីលោក ជៀម វង់ និងភរិយា រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត បានរៀបរាប់ទាំងទឹកភ្នែកហូររហាមប្រាប់ថា ប្តីប្រពន្ធពួកលោកបានខឹតខំរកសុីសន្សំបានប្រាក់បន្តិចបន្ទួច សមល្មមនិងទិញដីស្រែពីបងប្អូនអ្នកភូមិទុក្ខគ្រាន់និងបង្កបង្កើនផលគ្រាន់និងបានចិញ្ចឹមជីវិតនិងគេនិងទុក្ខសំរាប់ជាទ្រព្យកេរ្ត៍តកូនតចៅទៅមុខ នូវដីស្រែចំនួន៣០ហិចតាហើយដីនោះគ្រួសារពួកគាត់បានទទូលសិទ្ធិប្រើប្រាស់សាលកបត្រដោយក្រុមនិសិត្យសម្តេចតេជោ ចុះវាស់វែងអោយត្រឹមត្រូវទៀតផងហើយក៍បានអាស្រ័យផលតាំងពីឆ្នាំ២០១០រហូតមកដល់ឆ្នាំ២០២០។ សម័យកូវើត១៩ទើបពួកគាត់ពុំបានធ្វើស្រែទេ ក្រោមហេតុផល់ជំងឺឆ្លងកូវើត១៩ត្រូវអាជ្ញាធរមិនអនុញ្ញាតិអោយចេញចូលព្រោះថានៅជិតតំបន់កងទ័ព។ តែអកុសល់អាក្រក់ នៅពាក់កណ្តាលឆ្នាំ២០២១ដីស្រែចំនួន៣០ហិចតាត្រូវបានបុគ្គល់មានអំអាច២រូប ដែលជាមន្ត្រីយោធានៅកងពលធំអន្តរាគមន៍លេខ៣បានឆ្លៀតឱកាសដែលកម្ពុជាជួបគ្រោះនៅជំងឺឆ្លងកូវីដ19បានរួមដៃគ្នាបំពាន់ប្លន់យកដីរបស់គាត់ទាំងងងឺល ដែលមានឈ្មោះ
១.លោក ទន គឹមហួត ឋានះវរះសេនីយ៍ទោ ទូនាទីនាយកា.រិ អភិវឌ្ឃន៍កងពលធំអន្តរាគន៍លេខ៣
២. លោក ផល ឌី ឋានះវរះសេនីយ៍ត្រី ទូនាទីនាយកា.រិ ហ្វឹកហ្វឺនកងពលធំអន្តរាគមន៍លេខ៣ បានយកគ្រឿងចក្រកាយប្រឡាយព្រុំពទ្ធ័យកដីចែកគ្នាដោយលោក ទន គឹមហួតយក១០ហិចតា និងលោកផល ឌឺ យក២០ហិចតា ធ្វើហាក់ដូចជាដីនោះ ពួកគាត់បានចំណាយប្រាក់ផ្ទាល់ខ្លួនទិញអញ្ចឹង!

ដោយបានដឹងថាដីស្រែរបស់គាត់ទាំង៣០ហិចតាត្រូវបុគ្គលអ្នកមានអំណាច២រូបលេបត្របាក់យកស្រស់ៗដូច្នេះពួកគាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅសាលាឃុំយាង តែត្រូវបានលោកមេឃុំយាងបដិសេធមិនទទួលស្គាល់និងមិនដោះស្រាយ ពោលគឺទទួលស្គាល់តែខាងភាគីមន្ត្រីយោធាពីររូបដែលកាន់កាប់ដីបច្ចុប្បន្ន(#អយុត្តិធម៌)លុះក្រោយមកលោកជៀម វង់ និងភរិយាក៏បានដាក់ពាក្យបណ្ដឹងសូមកិច្ចអន្តរាគមន៍ពីលោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តែពាក្យបណ្ដឹងបានមកដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ហើយ តែត្រូវបានខាងទីបញ្ជាការកងពលលេខ ៣ ច្រានចោលបដិសេធមិនលើកមកដោះស្រាយជូនពួកគាត់ឡើយ។(#បក្ខពួកក្រុមតែមួយមែនឬ?)
ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ថា លោកផល ឌី គឺជាអតីតនៃឈ្មួញរកស៊ីដឹកជញ្ជូនឈើតាមរថយន្តខ្នាតយក្សចេញពីតំបន់នៃស្រុកជាំក្សាន្តខេត្តព្រះវិហារយកទៅចែកចាយនៅតាមទីបណ្ដាខេត្តផ្សេងៗនានានៅក្នុងប្រទេសកម្ពុជា ដោយសារតែមុខរបរដឹកជញ្ជូនឈឺខុសច្បាប់ចេញពីតំបន់ព្រៃព្រះរកាមានការកាក់កបបែបនេះទើបលោកផលឌី បានកាន់កាប់នូវតួនាទីមុខតំណែងដ៏ធំនៅក្នុងកងពលធំអន្តរាគមន៍លេខ៣នេះតែម្ដង។លោកទន គឹមហ៊ួត ចាប់តាំងអំពីបានឡើងកាន់តំណែងតួនាទីជាប្រធានកា.រិអភិវឌ្ឍន៍កងពលមក គឺមានដីស្រែចំការរាប់រយហិចតាជាច្រើនកន្លែង។
#នៅដំណាក់កាលចុងក្រោយលោកជៀម វង់ និងភរិយាអស់ក្តីសង្ឃឹមក្នុងជីវិត្តមិនដឹងថា ទៅទីកន្លែងណាអាចផ្ដល់នូវភាពយុត្តិធម៌ជូនគ្រួសារលោកបាននោះទេ គឺលោកមានតែលើកម្រាមដៃដប់ សង្ឃឹមយ៉ាងមុតមាំ និងសូមអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុត ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមេបញ្ជាការជាន់ខ្ពស់ផុតលេខនៃកងយុទ្ធពលខេមរៈភូមិន្ទ ព្រមទាំងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ដែលសម្ដេចទាំងទ្វារគឺជាមាតានិងបិតានៃសន្តិភាពនៅកម្ពុជា សូមមេត្តាផ្តល់នូវភាពយុត្តិធម៌និងជួយរំដោះដីចេញពីក្រញ៉ាំដៃរបស់មន្ត្រីយោធាដែលមានអំណាចលោភលន់ទាំងពីររូបនេះជូនកូនចៅផង៕

ព័ត៌មានគួរចាប់អារម្មណ៍

គួរឱ្យអាណិត ត្បិតជឿសម្ដី ប្រុសព្រានអប្រិយ ធ្វើឲ្យរូបស្រីរងគ្រោះធំ ពេលនេះស្រែកយំសុំរកយុត្តិធម៌! (រស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!ពលរដ្ឋចំនួន 387 គ្រួសាររស់នៅចំនួន 4 ភូមិក្នុងឃុំចំនួន 2គឺឃុំត្រស់ និងឃុំអណ្ដូងត្របែក ស្រុករមាសហែក បានស្រែកថា បាត់ដី 359 ហិចតាដែលសម្តេច ពុក ហ៊ុន សែន ចែកអោយមិនដឹងជាអាជ្ញាធរខេត្តនិងអាជ្ញាធរស្រុកយកទៅលាក់ទុកនៅឯណា រយៈពេលជាង 10 ឆ្នាំមកនេះ (រស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

សេចក្តីកែតម្រូវ ក្រោយពីមានការចេញផ្សាយព័ត៌មានរបស់អង្គភាពគេហទំព័ររស្មីសៀមរាបកាលពីថ្ងៃទី ១៦ កុម្ភៈឆ្នាំ ២០២៣ជុំវិញរឿងក្រុមគ្រួសារលោកជ័យយ៉ានិងមីងម៉ៅនៅភូមិត្រពាំងរុនឃុំតាកែនស្រុកឈូកសង្ស័យថាការធ្វើផ្លូវកាត់ចំការរបស់លោកស្រីគឺជាការឃុបឃិតគ្នារវាងលោកហេង ពៅ អភិបាលរងស្រុកនិងលោកសែតវណ្ណៈនោះ អង្គភាពយើងខ្ញុំសូមធ្វើការផ្សាយកែតម្រូវដូចខាងក្រោម (រស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចំនួន៣៣១ គ្រួសារតវ៉ាសារជាថ្មីខណៈបាត់ដី ៣៥៩ហិចតាដែលសម្ដេចតេជោ បានប្រគល់ឲ្យអាជ្ញាធរខេត្តចែកជូនប្រជាពលរដ្ឋ ៧៨គ្រួសារក្នុងផ្ទៃដីសរុប៤៧៦ ហិចតា ដោយពុំដឹងមូលហេតុច្បាស់! (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

រឿងរ៉ាវអ្នកស្រីជីប យុទ្ធារី ទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា ជំពាក់លុយមិនព្រមសងហើយថែមទាំងចុះផ្សាយបរិហារកេរ្តិ៍ម្ចាស់ហាងទៅវិញ! (ស្មីសៀមរាប 090567006)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
281 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2327 នាក់
ខែនេះ :
8291 នាក់
3 ខែនេះ :
43229 នាក់
សរុប :
537521 នាក់