កាលពីពីរថ្ងៃមុន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅបន្ទប់ទទួលភ្ញៀវលេខ៣ របស់រដ្ឋបាលសាលាខេត្តបានរៀបចំពិធីជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំខេត្តសៀមរាបជាមួយនឹងប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបដឹកនាំដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក ហ្គាវ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី នាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកនាយករងទីចាត់ការផែនការ និងវិនិយោគ និងសហការី។ លោក អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំនេះខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាបានជួបនូវការធ្លាក់ចុះនៃសេដ្ឋកិច្ច ជាពិសេស ខេត្តសៀមរាបយើងនេះមានវិស័យមួយចំនួន ជាពិសេសគឺវិស័យទេសចរណ៍ និង វិស័យកសិកម្ម បានជួបការប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបាត់បង់ការងារស្ទើរតែទាំងស្រុង។ លោកអភិបាលរងខេត្តសៀមរាប ក៏បានបន្ថែមទៀតដែរ ពីទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរវាងខេត្តមួយចំនួននៃប្រទេសជប៉ុនជាមួយខេត្តសៀមរាប ដែលធ្លាប់បានចុះអនុស្សរណៈជាមួយគ្នានាពេលកន្លងមក ពិសេស JICA បានផ្តល់នូវសមត្ថផលមួយចំនួនដូចជា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ក្រោមឥណទានដោយមានទឹកប្រាក់វិនិយោគសរុបប្រមាណ ៩០លានដុល្លាអាមេរិក គ្របដណ្តប់លើការងារសាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតថ្មីមួយទៀត សមត្ថភាព ៦០,០០០ម៣,ថ្ងៃស្ថិតក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និងការសាងសង់បំពង់មេនាំទឹក និងចែកចាយទឹកស្អាត ប្រវែងសរុប ១៩៦គីឡូម៉ែត្រ និងរដ្ឋាភិបាលជប៉ុនបានជួយជួសជុលប្រាង្គប្រាសាទនានា ក្នុងខេត្តសៀមរាប ជាពិសេស ប្រាសាទបាយ័ន និងប្រសាទអង្គរវត្តផងដែរ។ ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមថាខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខនឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង ហើយទីក្រុងឆ្លាតវៃនេះគឺ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាននាពេលខាងមុខនេះដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា