(ប៉ារីស, បារាំង)៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន។សន្និសីទនេះ ត្រូវបានធ្វើឡើងនៅសាលសន្និសីទរបស់ក្រសួងការបរទេសបារាំង។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រធានាធិបតីបារាំង លោក ម៉ានូអែល ម៉ាក្រុង ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ក្នុងសន្និសីទនេះ លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ។ សន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន គឺជាសន្និសីទមួយស្វះស្វែងរកការគាំទ្រ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋអ៊ុយក្រែន កើតចេញពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ី។ ក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាគន្លឹះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់អឺរ៉ុបនាពេលនេះ គឺជាដំណើរមួយដែលនឹងចូលរួមផ្តល់វិភាគទាន ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងរ៉ាវអ្នកស្រីជីប យុទ្ធារី ទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា ជំពាក់លុយមិនព្រមសងហើយថែមទាំងចុះផ្សាយបរិហារកេរ្តិ៍ម្ចាស់ហាងទៅវិញ! (ស្មីសៀមរាប 090567006)
តើហេតុអ្វីបានជាលោក សីហា ដឹកជញ្ជូនឈើខុសច្បាប់បានដោយរលូនដោយពុំមានការទប់ស្ចាត់និងបង្ក្រាបពីសមត្ថកិច្ចជំនាញ នៅក្នុងដែនអាណាចក្រនៃខេត្តមណ្ឌលគិរី? (ស្មីសៀមរាប 090567006)
អភិបាលក្រុងប៉ោយប៉ែតនិងចៅសង្កាត់ផ្សារកណ្ដាលឃុបឃិតគ្នាលក់ដីអណ្ដូងនិងដីសួនសហគមន៍របស់រដ្ឋជិតមួយហិចតាបានលុយខ្ទង់លានដុល្លារ (ស្មីសៀមរាប 090567006)
លោកស ចំរុង និងលោកទូច គង្គា សង្ស័យជាមេក្លោងធំក្នុងចំណោម៤នាក់បានរួមគំនិតគ្នាជាមួយពួកជនខិលខូចឈ្មោះស្រី ភួន និងឈ្មោះម៉ៅ សមុី ឃុបឃិតគ្នាខ្លែងមេដៃនឹងខ្លែងឯកសារភូតកុហកប្រមុខថ្នាក់ដឹកនាំឲ្យសម្រេចប្រគល់ដី ៦៦ ហិចតា ១៥អាមកឲ្យខ្លួន! (ស្មីសៀមរាប 090567006)
ហួសចិត្តចាប់ជំរិតគ្រប់វិធី អាងតែខ្លួនមានអំណាចកាចពេកហើយ មិនយល់ដល់រាស្រ្តក្រីក្រហើយថែមទាំងមានជំងឺឈឺទៀតផង ពិតជាគ្មានមេត្តា! (ស្មីសៀមរាប 090567006)
វីដែអូ
ចំនួនអ្នកទស្សនា