##បន្ទាយមានជ័យ÷ សេក្តីរាយការណ៏ពីក្រុងប៉ោយប៉ែតមកថាមានទីតាំងបនល្បែងសុីសងបញ្ជល់មាន់បៀអាប៉ោងនិងយូគីមួយកន្លែងកំពុងបើកលេងហូរកញ្ជៀវយ៉ាងអនាធិបតេយ្យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតដេកលង់លក់សង្ស័យត្រូវថ្នាំសណ្តំប៉ារ៉ាសេតាម៉ុលរបស់ម្ចាស់បនល្បែងហើយមើលទៅបានជាមិនធ្វើការបង្រ្កាប។#ប្រភពបានអោយដឹងថា ទីតាំងបនល្បែងបញ្ជល់មាន់ យូគី បៀអាប៉ោង មួយកន្លែងនេះស្ថិតនៅចំណុចផ្លូវដើមពុទ្រាភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាននិងកំពុងបន្តលេងយ៉ាងគគ្រឹគគគ្រេងផ្គើននិងបទបញ្ជាររបស់ប្រមុខរាជរដ្ឌាភិបាលដែលបានដាក់ចេញអោយបិតទាំងស្រុករាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយអស់ទូទាំងប្រទេស។#មហាជនសង្កេតឃើញល្បែងស៊ីសងខាងលើបើកលេងនៅជាប់កាសុីណូ មួយឈ្មោះ( ធិចដោន)ដែលមានអ្នកចូលលេងជាជនជាតិខ្មែរមានអ្នកចាញ់និងមានអ្នកឈ្នះជាច្បាប់ធម្មជាតិរបស់ល្បែងប៉ុន្តែភាគច្រើនគឺចាញ់។រីឯអ្នកចាញ់ធ្វើមាត់ស្ពេះ ចំណែកអ្នកឈ្នះមុខរីកដូចគ្រាប់ជីមិនខុសអីដូចពាក្យចាស់ពោលថាថា អ្នកឈ្នះមុខខ្លាញ់ចាញ់មុខសេះទាល់តម្រេះ បើលួចក៌ប្លន់ បើមិនចឹងទេ បានប្រាក់ពីណាមកលេង។បើដូច្នេះមែនតើ ឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច? ដែលក្រសួងមហាផ្ទៃដាក់បទបញ្ជាអោយថ្នាក់ក្រោមអនុវតន៏តាមផែនការថ្នាក់លើ។តែគេសង្កេតឃើញមន្រ្តីថ្នាក់ក្រោមមិនខ្វល់ពីបទបញ្ជាថ្នាក់លើឡើយ ជាពិសេសគឺបទបញ្ជារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សូម្បីតែរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាអោយមន្រីថ្នាក់ក្រោមនៅក្នុងមូលដ្ឋានធ្វើការបង្កានិងបង្រ្កាបនៅល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខានតែបាន បើមិនអនុវតន៍ទេអាជ្ញាធរនៅក្នុងមូលដ្ឋានទទួលខុសត្រូវដោយខ្លួនឯងឬនិងអាចដកចេញពីដំណែងទៀតផង។#ប្រភពបានបន្តទៀតថាពលរដ្ឋសង្កេតឃើញការអនុវត្តន៍របស់មន្រ្តីថ្នាក់ក្រោមនៅក្នុងមូលដ្ឋានបានតែមួយព្រិចភ្នែកប៉ុណ្ណោះ ឬអាចនិយាយបានថាបានត្រឹម១ចំអិនកំពិស។ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងខេត្តបន្ទាយមានជ័យចាប់ផ្តើមកក្រើកឡើងវិញដូចទឹកបាក់ទំនប់អាជ្ញាធររក្សារភាពស្ងាមស្ងាត់មិនធ្វើការបង្រ្កាបឡើយ ជាពិសេសលោក សៅ សារឿន អធិការក្រុងប៉ោយប៉ែតដេកសំងំធ្វើមិនដឹងមិនលឺហាក់មិនមានរឿងអ្វីកើតឡេឺងក្នុងដែនសម្ថកិច្ចដែលគ្រប់គ្រងរបស់ខ្លួន ហើយថែមទាំងមិនខ្វល់អំពីបទបញ្ជារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន (ពោលគឺធ្វើមិនដឹងមិនឮ)ពលរដ្ឋទូទៅដាក់ការសង្ស័យថាមន្ត្រីសមត្ថកិច្ចត្រូវថ្នាំសណ្តុំម្ចាស់បនល្បែងអស់ហើយមើលទៅ! ទើបប្តូរនឹងការមិនបង្រ្លាប។អាស្រ័យហេតុនេះហើយទើបមហាជនគ្រប់មជ្ឃដ្ឋានស្នើសុំដល់ថ្នាក់លើមេត្តាពិនិត្យលោក សិទ្ទិ ឡោះ ស្នងការការនគរបាលខេត្តបន្ទាយមានជ័យដែលអសកម្មក្នុងការចាត់វិធានការនិងបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទនៅមូលដ្ឋានក្រុងប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យផងទាន?ព្រោះអាជ្ញាធរនិងសមត្ថកិច្ចនៅទីនោះគ្មានសមត្ថភាពបង្រ្កាបនៅបទល្មើសបនល្បែងសុីសងនោះទេ។ជុំវិញករណីខាងលើក្រុមការងារយើងបានធ្វើសេចក្តីរាយការជូនលោកសិទ្ធឡោះស្នងការខេត្តបន្ទាយមានជ័យនៅថ្ងៃ២១ខែធ្នួឆ្នាំ២០២២នេះ តាមរយះទូរស័ព្ទនៅ មុនបនល្បែងទីតាំងខាងលើលោកបានឆ្លើយតបថាលោកឯងរាយការណ៏និងឮគេថាមែនទេ?ក្រុមការងារយើងខ្ញុំបានឆ្លើយតបថាពួកខ្ញុំនៅខាងមុខបនល្បែងនេះតែម្តង! បន្ទាប់មកលោកស្នងការឆ្លើយតបថាចាំឱ្យក្រុមការងារចុះទៅមើល ក៏បាត់រហូតមកដល់ម៉ោងនេះតែម្ដងទៅ។ចំណែកលោក សៅ សារឿន អធិការក្រុងប៉ោយប៉ែតក្រុមការងារយើងបានរាយការណ៏ជូនតាមប្រព័ន្ធ Whatsappគ្រាន់ តែមើលហើយមិនមានការឆ្លើយតប។ជុំវិញរឿងរ៉ាវខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាអ្នកនាំសារនិងធ្វើជាកញ្ចក់ឆ្លុះបញ្ជំងនៃសង្គមចំពោះរឿងរ៉ាងមន្រ្តីអសកម្មថ្នាក់ក្រោមនៅក្នុងមូលដ្ឋាននីមួយៗតែប៉ុណ្ណោះ។ហើយមិនមានគំនិតជាន់ពន្លិចបុគ្គលឬស្ថាប័នណាមួយឡើយ៕( វគ្គ1)
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា