ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អុញនោះ!តា លឹម មេការកាស៊ីណូដូងប្រាំពីរដើមកំពុងគៀងគរពង្វក់ស្មារតីពលរដ្ឋខ្មែរ ពីទីជិតទីឆ្ងាយដើម្បីឲ្យមកចូលលេងល្បែងក្នុងការស៊ីណូរបស់ខ្លួនហ៊ានប្រឆាំងនឹងបទបញ្ជារបស់សម្ដេចតេជោ សែន
Sun,25 December 2022 (Time 04:34 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 698នាក់)

ខេត្តត្បូងឃ្មុំ ÷ គួររំលឹកផងដែរថាកាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះយោងតាមអនុសាសន៍ ដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខានតែបាន។ សម្តេចតេជោហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
#ក្រោយពីរអង្គភាពសារព័ត៌មានយើង បានធ្វើការផ្សព្វផ្សាយទៅលើកាសុីណូដ៏ធំមួយនៅច្រកព្រំដែនដា នៅ​ចំណុច​ទីតាំង ភូមិ​ដា ឃុំ​ដា​ ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ មានស្លាកយាយហោ ((កាស៊ីណូ​ដូង​ប្រាំពី​ដដើម))ក៌ដូចជាការជូនដំណឹងទៅដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំផងដែរ ក្នុងករណីកាសុីណូខាងលើបានបើកលេងល្បែងជាច្រើនប្រភេទដូចជាបញ្ជាល់មាន់ផ្លែដែក បៀ​រ អាប៉ោង និងល្បែងជាច្រើនប្រភេទផ្សេងទៀតស្រេចតែតាមចំណង់ពលរដ្ឋខ្មែរចូលចិត្តលេងយ៉ាង​គគ្រឹកគគ្រេង ដោយប្រើមធ្យោបាយផ្ទល់ខ្លួនសុទ្ធតែរថយន្ត​ទំនើបៗនិងមានស្លាកលេខ កម្ពុជាយើងផងដែរ និង​មានម៉ូតូ​ជាច្រើន​គ្រឿង សុទ្ធតែស្លាកលេខកម្ពុជាយើងនៅ​ចំណុច​ទីតាំង ភូមិ​ដា ឃុំ​ដា​ ស្រុក​មេមត់ដោយមានមេការជាអ្នកគៀងគរពលរដ្ឋខ្មែរពីរទីជិតទីឆ្ងាយឲ្យចូលមកលេងឈ្មោះ តា លឹម បើតៃកុងរថយន្តឈ្នួលវិញបានប្រាក់កំស្យុងថែមទៀតផងដោយគ្មានញញើតសមត្ថកិច្ចក្នុងមូលដ្ឋានដូចជាលោកអភិបាលនៃគណ:អភិបាលស្រុករួមទាំងកងកម្លាំងទាំង៣ប្រភេទនៅចំណុច​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់និងផ្ទុយទៅនិងច្បាប់របស់ក្រសួងមហាផ្ទៃបានដាក់មកឲ្យអនុវត្តន៍នោះ មួយវិញទៀតហ៊ានប្រឆាំងទៅនិងបទបញ្ជា ដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាថែមទៀត។ចំណុចត្រង់នេះដោយគេដាក់ការសង្ស័យថាម្ចាស់កាសុីណូ((ដូង​បប្រាំពីដើម)))ដែលមានមេការឈ្មោះ តា លឹមបានដាក់ថ្នាំប៉ារ៉ាសេតាម៉ុលឲ្យលេបជ្រុលទើបត្រជាក់ខ្លួនដេកលក់មើលមិនឃើញក្បួនរថយន្តនិងម៉ូតូអ្នកញៀនល្បែងចូលលេងល្បែងភ្នាល់​ដាក់លុយ​សុីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជាល់មាន់ យ៉ាង​ពពាក់ពពូន ស្រែក​ហ៊ោ​កញ្ជៀ​វ នៅ​ជិត​ច្រកទ្វារ​ព្រំដែន​ដា បង្កប់​ក្នុង​កាស៊ីណូ ដូង​ប្រាំពី​ដើមហើយមើលមិនឃើញស្លាកលេខរថយន្តនិងម៉ូតូរាប់សិបគ្រឿងក្នុងមួយថ្ងៃបែបនេះរវល់តែដេកលង់លក់ភ្លេចតួនាទីរបស់ខ្លួនមិនបានចុះត្រួតពិនិត្យមើលកាសុីណូខាងលើនិងរាយការណ៌ជូនថ្នាក់លើទើបបណ្តែតបណ្តោយឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យបែបនេះ។
#ការផ្សព្វផ្សាយក៌ដូចជាជូនដំណឹងរបស់អង្គភាពសារព័ត៌មានយើងនេះគឺជាសារមួយជួនជ្រាបទៅដល់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្តត្បូងឃ្មុំចំពោះបញ្ហា​នេះ ព្រោះអាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុកពិតជាមានភាពកំសោយហើយកំពង់រក្សារភាពស្ងៀមស្ងាត់ហ៊ានផ្ទុយទៅនិងអនុសាសន៍​ដល់ខ្ពង់ខ្ពស់បំផុតរបស់សម្តេច​តេជោ ហ៊ុន សែន ដែលបាន​ចេញ​ចរាចរណ៍​ថ្មីៗណែនាំ​ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូរទាំង​ប្រទេសដែលខុសច្បាប់ តែបែរ​ជា​ម្ចាស់​កាស៊ីណូ ដូង​ប្រាំពី​ដើម ហ៊ាន​ផ្គើន​បទបញ្ជា ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ ។​

ប្រជាពលរដ្ឋក៌ដូចជាប្តីឬប្រពន្ធដែលមិនមែនជាអ្នកញៀននិងល្បែងដែលរស់នៅក្នុងភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ មានការព្រួយបារម្មណ៍ ពីសុវត្ថិភាពគ្រួសារក៌ដូចជាបារម្មរណ៌កើតមាននៅចោលួចចោប្លន់និងអំពើរហឹង្សារកើតមានឡើងថ្ងៃណាមួយដែលផ្តើមចេញពីរកាសុីណូខាងលើនេះ
ដូចពាក្យចាស់លោកពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះអស់តម្រិះបើមិនលួចក៏ប្លន់។យ៉ាងណាមិញ ប្រជាពលរដ្ឋជាច្រើន នៅតែទទូចស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានជាពិសេសនោះសូមណូមពរដល់ឯកឧត្តម ជាម ចន្ទ​សោភ័ណ្ឌជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំក៌ដូចជាមួយនឹងលោក ម៉ុន មា​គ៌ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមមេត្តាជួយចាត់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបឬមានវិធានការណាមួយចំពោះទីតាំងល្បែងស៊ីសងបំពានច្បាប់ខាងលើនេះផងទានព្រោះអ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ចនោះទេ?ចុះយកតែព័ត៌មានពិតរបាយការណ៌ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីឈានទៅរកកំណត់អត្តសញ្ញាណច្បាស់លាស់និងរាយការណ៍ជូន។
#សូមបញ្ជាក់ថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិកាលកន្លងមកធ្លាប់ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់និងកម្លាំងមូលដ្ឋានដែលខ្លួនគ្រប់គ្រងត្រូវបង្ក្រាបរាល់បទល្មើស ល្បែងស៊ីគ្រប់ប្រភេទស្របតាមគោល នយោបាយ ភូមិ ឃំុមានសុវត្តិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្ត តែផ្ទុយទៅវិញ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកមេមត់មិនបានអើពើនិងគោរពតាមរាល់បទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំនិងក្រសួងមហាផ្ទៃឡេឺយ៕#មានត

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
616 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
3786 នាក់
ខែនេះ :
11651 នាក់
3 ខែនេះ :
32085 នាក់
សរុប :
764741 នាក់