លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តរបស់ក្រុមការងារគណបក្សុចុះមូលដ្ឋានខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២១ និងទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណដល់ រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ទាំងអស់បានយកចិត្តទុក្ខដាក់ក្នុងការបំពេញការងារនៅតាមបណ្តាមូលដ្ឋាននីមួយៗទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស លើដំណើរការទប់ស្កាត់នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ដែលមកដល់ពេលនេះ ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ ១៩ តែម្នាក់គត់ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះបីជាទទួលបាននូវលទ្ធលល្អយ៉ាងណាក៏ដោយ ក៏លោកជំទាវបានស្នើឲ្យ សមាជិក សមាជិការទាំងអស់ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀតលើការងារមួយចំនួន ដូចជា ៖ ទី១. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តានៃការអភិវឌ្ឍន៍ទី២. ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អនៅតាមបណ្តាមូលដ្ឋាននីមួយៗ ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍន៍របស់ខេត្ត ទី៣. ត្រូវរៀបចំសន្និបាតគណៈកម្មាធិការគណបក្ស ឃុំ-សង្កាត់ ឱ្យបានរួចរាល់ក្នុងខែមករា ឆ្នាំ២០២២ ទី៤. ត្រៀមរៀបចំផែនការសកម្មភាព និងប្រតិទិនការងាររបស់ខ្លួនតាមតួនាទីភារកិច្ច និងគោរពទៅតាមគោលការណ៍របស់គណៈកម្មការជាតិនៃការរៀបចំបោះឆ្នោតបានកំណត់ ។ទី៥. ត្រូវបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ទោះបីជាស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ បានថយចុះគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលចូលក្នុងសហគមន៍ ជាពិសេស ត្រូវអនុវត្តឲ្យជាប់ជាប្រចាំ នូវវិធានការណ៍ ៣ការពារ ៣កុំ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា