ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
កម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទចុះបង្ក្រាបទីតាំងម៉ាស៊ីនរ៉ៃ ជ្រៀកឈើពាក់កណ្ដាលស្វ័យប្រវត្តិនៅក្នុងស្រុកត្រពាំងប្រាសាទ កាលពីវេលាម៉ោង ០១ ល្ងាចថ្ងៃទី ២៥ ខែមករា ២០២២ តែត្រូវលោកនាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ ជៀល សុផល គេចវេះមិនចូលរួមសហការ !
Wed,26 January 2022 (Time 10:17 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 741នាក់)

ខេត្ឧត្តរមានជ័យ=ដោយមានការចង្អុល បង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី ពុទ្ទ សារ៉ាន់ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត ឧត្តរមាន ជ័យ បានធ្វើការបង្ក្រាប ទីតាំង ម៉ាស៊ីន ជ្រៀក ឈើ ពាក់ កណ្ដាល ស្វ័យប្រវត្តិ ក្នុងស្រុកត្រពាំង ប្រាសាទ ខេត្ត ឧត្ដរមានជ័យ។

ដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ ឯក កើត ខេមរៈ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុក ត្រពាំងប្រាសាទ បាន ធ្វើការ ចុះបង្ក្រាប ទីតាំង រោងម៉ាស៊ីន ជ្រៀក ឈើ ពាក់កណ្ដាល ស្វ័យប្រវត្តិ មួយកន្លែង ក្នុងឃុំត្រពាំង ប្រាសាទ។

ក្នុងការបង្រ្កាបនោះដែរ កម្លាំងអាវុធហត្ថ រឹបអូសបានគ្រឿងរួម និង ឈើប្រណិតជាង៤ម៉ែតគូប ក្នុងភូមិ ស្រះជ្រៃ ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្ត ឧត្តរមានជ័យ ។

វត្ថុតាងដកហូត រួមមាន:
១: ម៉ាស៊ីនដៃចំនួន ១ គ្រឿង
២: ម៉ាស៊ីនរ៉ៃជ្រៀកឈើ
ចំនួន១
៣: ផ្លែរណាចំនួន ៣
៤: ធុងសាំងចំនួន ៤
៥: ម៉ែតៃចំនួនមួយគ្រឿង
៦: ម៉ាស៊ីនភ្លើងចំនួនគ្រឿងម៉ាស៊ីនភ្លើងចំនួន ១
៧: ម៉ាស៊ីនផ្សារ ខ្យល់ចំនួន ១ គ្រឿង
៨ ម៉ូទ័រឆាត១ ឈើគគី ឈើស្ដៅ ស្រឡៅ កកោះ ឈើ ក្រញូងស្វា ឈើក្រញូង ចំនួន៣ ដុំ សរុបស្មើនឹង ៤៩០០ ៣២ ម៉ែតគូប។


សូមបញ្ជាក់ផងដែរថា ការបង្រ្កាបទីតាំងម៉ាសុីរៃខាងលើកាលពីវេល ម៉ោង០១ ថ្ងៃទី២៥ ខែមករា ឆ្នាំ2022 រហូតដល់ ល្ងាច ថ្ងៃដដែល កំលាំងកងរាជអាវុធហត្ថ រងចាំសហការ ជាមួយ ជំនាញ រដ្ឋបាល ព្រៃឈើ ស្រុកត្រពាំង ប្រាសាទគឺលោកនាយសង្កាត់ជៀល សុផល តែត្រូវបានលោកនាយសង្កាត់រដ្ឋបាលព្រៃឈើជៀល សុផល មានចេតនាគេចវេះមិនចូលរួមសហការជាមួយនឹងមន្ត្រីកងរាជអាវុធហត្ថដោយសំអាងលេសថាជាប់រវល់។#ដោយសារតែគ្មានវត្តមានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចូលរួមបែបនេះ ទើប កម្លាំងអាវុធហត្ថស្រុក ក៏ធ្វើការ ស្នើ សុំទូលការ 2 ឯកឧត្តម ព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ យកវត្ថុតាងទាំងនោះយកទៅរក្សារទុក នៅកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទបណ្ដោះអាសន្ន(សូមបញ្ជាក់ផងដែរប្រតិបត្តិដឹកជញ្ជូនវត្ថុតាងយកមករក្សាទុកនេះគឺមន្ត្រីកងរាជអាវុធហត្ថដឹកនាំដោយលោកកើតខេមរៈមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រូវបានបញ្ចប់បេសកកម្មនៅវេលាម៉ោង 3:00 ទៀបភ្លឺយប់ថ្ងៃទី 26 ខែមករា 2022) ហើយរងចាំព្រឹកឡើងមន្ត្រីជំនាញ ធ្វើការវាស់វែង។

លុះនៅព្រឹកថ្ងៃទី26 ខែមករា ឆ្នាំ ២០២២ កម្លាំងអាវុធហត្ថ ធ្វើការ ប្រគល់ វត្ថុតាង ទាំងនោះ ជូនអោយ ជំនាញរដ្ឋបាលព្រៃឈើ វាស់វែង យករក្សា ទុក នៅ សង្កាត់រដ្ឋបាល ព្រៃឈើ ស្រុកត្រពាំង ប្រាសាទ និង ដើម្បីចាត់ការ តាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
322 នាក់
ម្សិលមិញ :
175 នាក់
សប្តាហ៍នេះ :
3654 នាក់
ខែនេះ :
12195 នាក់
3 ខែនេះ :
32548 នាក់
សរុប :
767047 នាក់