ឧត្ដរមានជ័យ/ ជារៀងរាល់ព្រឹកគេតែងសង្កេតឃើញមានរថយន្តដឹកធ្យូងជាច្រើនគ្រឿងក្នុងមួយព្រឹកៗចាប់ពី១៥ទៅ២០គ្រឿងជារៀងរាល់ថ្ងៃដែលក្រុមឈ្មួញសម្រុកដឹកយកទៅលក់នៅឯប្រទេសថៃតាមច្រកអន្តរជាតិទ្វេភាគីជាំសាងាំុ ក្នុងស្រុកអន្លង់វែង។តាមប្រភពព័ត៌មានពីបងប្អូនដែលជាតៃកុងឡានដឹកធ្យួងចូលទៅប្រទេសថៃ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា សព្វថ្ងៃនេះពួកគាត់រកមិនសូវចំណេញទេដោយសារតែអស់លោកនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិទ្វេភាគីមួយនេះ បានដាក់កំរិតអោយបង់លុយក្នុងមួយឡានតូចនេះគឺ២២ម៉ឺនរៀល ដែលជាថ្នូរបើកទ្វារច្រកឲ្យចូលទៅប្រទេសថៃ។ប្រជាពលរដ្ឋបានបញ្ជាក់ច្បាស់ថាពីមុនគេយកនៅខាងក្រោមភ្នុំខ្លះតែឥឡូវនេះទាំងរដ្ឋបាលព្រៃឈើគ្រប់ជំនាញទាំងអស់គឺឡើងទៅយកនៅនឹងច្រកអន្តរជាតិនេះទាំងអស់គ្នាតែម្ដងគឺមានលោក សល់ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ជាអ្នកទទួលប្រាក់ទុកសម្រាប់ចែកគ្នា។ប្រជាពលរដ្ឋដែលជាឈ្មួញដឹកធ្យួងទៅលក់នៅប្រទេសថៃមានការត្អូញត្អែរនឹងលើកឡើងថា កាលពីមុនលោកយូសុធារិទ្ធតម្រូវឲ្យបង់ប្រាក់មួយឡានបង់តែ៦ម៉ឺនរៀលទេ តែឥឡូវឡើងដល់ទៅ២២ម៉ឺនរៀលបើឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំបែបនេះតើឲ្យពួកគាត់រកម្ដេចនឹងសល់ប្រាក់សម្រាប់ចិញ្ចឹមក្រុមគ្រួសារក៏ដូចជាបង់ការប្រាក់ធនាគារ? ប្រជាពលរដ្ឋបានលើកឡើងទាំងមិនសប្បាយចិត្តថាឯកឧត្តមប៉ែន កុសលអភិបាលខេត្តឧត្តរមានជ័យ ដូចជាឪជាម៉ែរបស់ពួកគាត់អញ្ចឹង តែបែរជាឯកឧត្តម សំងំស្ងៀមធ្វើមិនដឹងមិនឮមិនឃើញ ថាលោកយូសុធារិទ្ធ ជាប្រធាននគរបាលអន្តោប្រវេសន៍ច្រកជាំសាងាំុកំពុងតែគាបសង្កត់គំរាមកំហែងច្របាច់ករាស្រ្ត និងដាក់កូនចៅជំនិតឈ្មោះសុផល អង្គុយដេកចាំយកតែលុយចែកគ្នាតាមតែអំពើចិត្តដោយឯកឧត្តមពុំខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋជាអ្នករកស៊ីនោះឡើយ។គឺនៅតែបណ្ដែតបណ្ដោយទុកឲ្យមន្ត្រីអន្តោប្រវេសន៍ច្រកមួយនេះធ្វើព្យុះភ្លៀងតាមតែអំពើចិត្ត។ #គួរបញ្ជាក់ផងដែរថាលោកយូ សុធារិទ្ធ គេឮតែឈ្មោះកម្រនឹងមានមហាជនឬក៏អ្នកណាម្នាក់បានឃើញមុខលោកណាស់ ព្រោះមិនដែលឃើញលោកនៅកន្លែងធ្វើការច្រកអន្តោប្រវេសន៍លើភ្នំនោះទេ)។ជាការពិតណាស់ធ្យួងប្រភពដើមចេញមកពីដើមឈេឺមិនទាន់គ្រប់អាយុ អាចចាត់ទុកបានថា ជាបទល្មើសព្រៃឈើមួយដ៏ធំដែលអាចរំលាយនូវធនធានធម្មជាតិព្រៃឈើឲ្យផុតពូជមិនថាដើមតូចមិនថាដើមធំនោះទេ ហើយត្រូវបានច្បាប់ហាមឃាត់មិនឲ្យនាំចេញទៅក្រៅប្រទេស។ តែផ្ទុយទៅវិញនៅច្រកទ្វារអន្តរជាតិជាំសាង៉ាំមួយនេះត្រូវបានលោកយូរសុធារិទ្ធ បើកទ្វាច្រកលំហូរធ្យួងចូលដូចគេហែកឋិនក្នុងមួយព្រឹកៗចូលទៅប្រទេសថៃយ៉ាងគគ្រឹកគគ្រេងសកម្មភាពបែបនេះវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរនិងអាចឈានទៅដល់ការបាត់បង់រលាយហិនហោចយ៉ាងឆាប់រហ័សនៅព្រៃឈើដែលជាធនធានធម្មជាតិរបស់ខ្មែរយើង។ ប្រជាពលរដ្ឋដែលស្រឡាញ់ព្រៃឈើសូមអំពាវនាវទៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចាន់ធារិទ្ធ ប្រធានអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃសូមឯកឧត្តមមេត្តាពិនិត្យទៅលើបុគ្គលឈ្មោះយូរ សុធារិទ្ធ នេះផងដែលសព្វថ្ងៃលោកយូរសុធារិទ្ធកំពុងតែដោះអាវពើងទ្រូង ដៃប្រមូលយកលុយពីឡានដឹកធ្យួងចូលទៅប្រទេសថៃ និងជាពិសេសបំផុតសូមអំពាវនាវជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមសម្ដេចមេត្តាពិនិត្យទៅលើបុគ្គលឈ្មោះយូ សុធារិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិជាំសាងាំុដែលមួយថ្ងៃមួយថ្ងៃដេកប្រមូលតែលុយតាមរបៀបអំពើពុករលួយតាមរយៈប្រជាពលរដ្ឋរកស៊ីចេញចូលតាមច្រកអន្តរជាតិជាំសាង៉ាំ យកទៅដាក់ក្នុងហោប៉ៅធ្វើមានធ្វើបានដោយពុំខ្វល់ឬពីការបាត់បង់រលាយហិនហោចព្រៃឈឺនៅកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា