#ខេត្តឧត្ដមមានជ័យ៖/មានសេចក្តីរាយការណ៍ព័ត៌មាន មកពីស្រុកអន្លង់វែងបានឲ្យដឹងថា នៅក្នុងដែនអាណាចក្រនៃស្រុកអន្លង់វែង ដែលទីរួមស្រុកមានសភាពតូចពិតមែន ក៏ប៉ុន្តែបទល្មើស ល្បែងស៊ីសងខុសច្បាប់មានដូចជាឆ្នោតយួនខុសច្បាប់ រីកដុះដាលដូចផ្សិតនៅក្នុងតំបន់ទីប្រជុំជននៃស្រុកអន្លង់វែងដ៍តូច១នេះ មន្ត្រីមានសមត្ថកិច្ចនៅទីនោះហាក់មិនអើពើនិងទប់ស្កាត់បង្ក្រាប។ ក្រុមអ្នកកត់កន្ទុយលេខឆ្នោតយួនស្ទើរតែពាសពេញក្នុងទីប្រជុំជននៃស្រុកអន្លួងវែង តើលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សុខចិត្តអង្គុយមើលពលរដ្ឋរងគ្រោះក្លាយជាទាសកល្បែងឆ្នោតវៀតណាមខុសច្បាប់ដល់ពេលណាទើបបានធ្វើការបង្រ្កាប?ព្រោះសព្វថ្ងៃមានល្បែងស៊ីសងខុសច្បាប់ច្រើនណាស់ក្នុងទឹកដីទីរួមស្រុកអន្លង់វែងនេះ មន្រ្តីក្រោមឱវាទរបស់លោកហាក់ដូចជាត្រូវថ្នាំសន្តំមេឆ្នោតយួនខុសច្បាប់ទាំងអស់នេះហើយមើលទៅ!បានជាមិនអាពើក្នុងការបង្ក្រាប។#ប្រជាពលរដ្ឋលោកដាក់សំណួរសួរថា ឯណាទៅគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលប្រមុខរាជរដ្ឋាភិបាលដាក់ជូនអោយមន្រ្តីថ្នាក់ក្រោមអនុវត្តឬមួយអស់លោកដើរទន្ទិញតែមាត់តែធ្វើមិនបាន?។#យោងតាមប្រភពច្បាស់ការមួយសូមមិនបញ្ចេញឈ្មោះ បញ្ជាក់ប្រាប់ថា មេឆ្នោតគ្រោគ់ៗនៅស្រុកអន្លង់វែងមានឈ្មោះ ៖ទី១/អៀន ស្រី តូច ភេទស្រី រស់នៅភូមិថ្នល់ កែង ឃុំស្រុក អន្លង់វែងខេត្តឧត្ដរមានជ័យ។ទី២/យ៉ែម សម្បត្តិ ភេទស្រីជាមេឆ្នោតរស់នៅភូមិអូរជញ្ជៀន ឃុំស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ទី៣/ញ៉ែម បារមី ទីតាំងជាប់រង្វង់មូលអន្លង់វែង លក់ទូរសព្ទ័ដៃនិងវេរលុយអ៊ីម៉ានីតែបង្កប់ដោយល្បែងឆ្នោតវៀតណាមដុះស្លែរមកហើយទី៤/ ឈ្មោះ រតនៈ ភេទប្រុសរស់នៅភូមិអូរជញ្ជៀនឃុំ ស្រុកអន្លង់វែង ខេត្តមានជ័យ ជួសជុលរថយន្តតែបង្កប់នូវឆ្នោតរៀតណាមខុសច្បាប់។ទី៥/ចែ ហាក់ ស៊ីម និងសេក សុភាព រស់ភូមិអភិវឌ្ឍន៍ ឃុំស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ និងទីតាំងទី៦ /មាននៅខាងក្រោយសាលាស្រុកអន្លង់វែង២កន្លែង ឈៀងខាងកើតប្រហែល១០០ម៉្រែត។#កាលថ្ងៃទី ២១ ខែមករាឆ្នាំ២០២២ ក្រុមការងារយកព័ត៌មានយើងខ្ញុំបានរាយការណ៍ទៅលោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែងរួចហើយជុំវិញរឿងឆ្នោតវៀតណាមខុសច្បាប់ លោក ស៊ូ នូវ អធិការស្រុក បានបញ្ជាក់ថាចាំអោយកូនចៅទៅមើល. តែមិនឃើញមានការបង្រ្កាប។ចំណែកលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យកាលពីកន្លងទៅក្រុមការងារយើងក៍បានធ្វើសេចក្ដីរាយការណ៍ជូនលោកដែរពាក់ពន្ធ័និងឆ្នោតវៀតណាមខុសច្បាប់ ហើយលោកក៍បញ្ជាក់មកវិញអោយតែឃើញទីតាំងច្បាស់លាស់និងចាត់កម្លាំងចុះបង្រ្កាបភ្លាម៕#បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែងដែលមិនមែនជាអ្នកញៀនល្បែង លោកសំណូមពរសូមឱ្យលោក ហួត សុធី ស្នងការនគរបាលខេត្តឧត្ដមានជ័យមេត្តាចាត់វិធានការក្តៅចំពោះមេគ្រាគ់ៗក្រុមល្បែងស៊ីសងឆ្នោតយួនខុសច្បាប់ ដែលមាននៅលើទឹកដីក្នុងស្រុកអន្លង់វែងនេះផង ដើម្បីសុខសុវត្ថិភាពជូនពួកគាត់ ព្រោះថាល្បែងស៊ីសងគឺជាដើមចម នៃអំពើរ ចោរកម្ម ចោរលួច ចោរប្លន់ គ្រឿងញៀន អំពើហិង្សាគ្រួសារ៕ល។ (មានត)ដូចសុភាសិតលោកពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះអស់តំរិះបើមិនលួចឆក់ប្លន់!!!
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា