ក្នុងឱកាសនៃថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល២០២១ ឈានចូល ឆ្នាំ២០២២ មានភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានា រួមទាំងការចូលរួមក្នុងរាត្រីឆ្លងឆ្នាំនៅក្នុងក្រុង/ខេត្តសៀមរាប មានចំនួនប្រមាណជាជិត១៩ម៉ឺននាក់ ក្នុងនោះភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរផ្ទៃក្នុង ដែលបានចាក់វាក់សាំងគ្រប់លក្ខ័ណ នេះបើតាមការអោយដឹងពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ។ នៅក្នុងរបាយការណ៍ បានឲ្យដឹងទៀតថា តាមការប៉ាន់ប្រមាណភ្ញៀវអ្នកដំណើរដែលអញ្ជើញមកកំសាន្តទាំងនោះ មានមកពីតាមបណ្តាខេត្តនានា ប្រមាណជាជិត ៧៦ភាគរយ ស្មើនឹងប្រមាណពី១៤ទៅ១៥ម៉ឺននាក់ និង ភ្ញៀវម្ចាស់ផ្ទះមានប្រមាណជាពី៤ទៅ៥ ម៉ឺននាក់ ហើយលក្ខណៈពិសេសដែលគួរឲ្យកត់សម្គាល់នោះ គឺការធ្វើ ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋ ដែលបានឆ្លុះបង្ហាញ អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងកំពុងស្ថិតក្នុងគន្លងប្រក្រតីភាពថ្មី ទម្លាប់រស់នៅជាមួយកូវីដ-១៩ ហើយកត្តាប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន ។ក្នុងនោះ គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាប មានដូចជា រមណីយ ដ្ឋានអង្គរ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត ក្នុងនោះក៏មានការជួបជុំគ្នាកម្សាន្តនៅរាត្រីឆ្លងឆ្នាំ នៅក្នុងក្រុងសៀមរាប រួមមាន តំបន់ផាប់ស្រ្ទីត និងទស្សនាការបាញ់កាំជ្រូច ការសម្តែងសិល្បៈ នៅសួនច្បារព្រះរាជដំណាក់ ខណៈដែល ហេដ្ឋារចនាសម្ព័ន្ធ៣៨ ខ្សែ និងការកែលម្អរកំណាត់ដងស្ទឹង ដែលកំពុងសាងសង់ និងកែលម្អរ ជិតរួចរាល់ ក៏បានរួមចំណែក ទាក់ទាញភ្ញៀវទេសចរ ក្នុងស្រុក អោយចង់អញ្ជើញមកកំសាន្ត ក្នុងក្រុង/ខេត្តសៀមរាបយើងផងដែរ ៕អរគុណសន្តិភាព
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា