ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ជីដូនជរាទូរគតជនម្នាក់នៅក្រុងប៉ោយប៉ែតសំណូមពរដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មេត្តាផ្ដល់ភាពយុត្តិធម៌ ឈ្នះក្តីសាលក្រមតុលាការកំពូល១៦ ឆ្នាំហើយនៅតែមិនទទួលបានយុត្តិធម៌
Tue,08 February 2022 (Time 09:22 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 746នាក់)

ខេត្តបន្ទាយមានជ័យ៖ ដោយសារតែអំណាចប្រមូលផ្ដុំ បក្សពួកនិយម ធ្វើអោយប្រពន្ធ័ច្បាប់ គ្មានតម្លាភាព គ្មានអព្យាក្រិដ្ឋ សច្ច: ធម៌ និងយុត្តិធម៌ នៅខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ ជីដូនជរាទុគត់ជនរស់នៅ ម្នាក់ឯង ឈ្មោះ ទុយ តិច អាយុ ៧៥ឆ្នាំ រស់នៅ ភូមិ គីឡូម៉ែតលេខ០៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ជួយផ្ដល់យុត្តិធម៌ ដែលលោក យាយត្រូវបាន ឈ្មោះ ងួន ហ៊ាង ភេទស្រី អាយុ៦២ឆ្នាំ រស់នៅ ភូមិបាលល័យ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត រំលោភយក ដី។

លោកយាយ ទុយ តិច បានលើកឡើងថា គាត់ប្ដឹងបុគ្គលខាងលើ អស់រយះពេល២០ឆ្នាំមកហើយ គឺចាប់ពីថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត រហូតដល់តុលាកាកំពូល គាត់ទទួលបានឈ្នះក្ដី នៅសាលាកំពូល និងសាលក្រមចូលស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០០៦ រហូតមកដល់ ថ្ងៃទី០៨ខែ កុម្ភះ ឆ្នាំ២០២២នេះ រូបគាត់នៅតែមិនទទួលបានភាពយុត្តិធម៌ ពីអ្នកច្បាប់នៅខេត្តបន្ទាយមានជ័យ ។
ពោលគឺបុគ្គលឈ្មោះងួន ហ៊ាង នៅតែរំលោភបំពាន នៅលើដីកម្មសិទ្ធរបស់គាត់ និងរំលោភលើសាលក្រមរបស់តុលាកាកំពូល លេខ៣៦៨ ចុះថ្ងៃទី៣០ខែវិច្ឆិការ ឆ្នាំ២០០៦ និងសាលក្រម ចូលស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិការឆ្នាំ២០០៦ ធ្វើអោយរូបគាត់បាត់បង់នូវសិទ្ធរស់នៅ និងសិទ្ធរស់រាន នៅលើដីកម្មសិទ្ធរបស់ខ្លួន ដែលមានទំហ៊ុំ ៣០ គុណ ៤០ ម៉ែត្រ ស្ថិតនៅភូមិគីឡូម៉ែត្រ០៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកយាយម្ចាស់ដីបានបន្តរថា មានអ្នកធំជាច្រើននាក់ នៅពីក្រោយធ្វើជាខ្នងបង្អែក អោយ បុគ្គលដែលរំលោភយកដីរបស់គាត់ ពោលគឺ មានបុគ្គលជាមន្រ្ដីមួយចំនួនតូច ចាប់ពីស្រុក ខេត្ត និងមានលោកផ្កាយពី នៅក្រសួងការពារជាតិម្នាក់នៅពីក្រោយខ្នង ទើបសាលដីកាសាលាកំពូលគ្មានប្រសិទ្ធភាព និងមានចេតនាលេបយកដីរបស់គាត់ទាំងមូល។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
293 នាក់
ម្សិលមិញ :
175 នាក់
សប្តាហ៍នេះ :
3625 នាក់
ខែនេះ :
12166 នាក់
3 ខែនេះ :
32519 នាក់
សរុប :
767018 នាក់