អាជ្ញាធររាជធានីភ្នំពេញដែលមានលោក ឃួង ស្រេងជាអភិបាលនិងលោក ស ថេត ជាស្នងការនគរបាលមិនទាន់បង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងដុះស្លែរដែលមានឈ្មោះ "សួរ" ជាមេខ្លោងស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់អូរឬស្សីទី៣ ខណ្ឌ ៧ មករា រាជធានីភ្នំពេញនោះទេ។ ល្បែងទឹកភ្លៀងនេះ គេលេងតាមរបៀបសាមញ្ញគឺទិញ-លក់តាមរយះហៅហាងឆេង តាមអាយកូម ហើយអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងម្នាក់ៗសុទ្ធតែមានអាយកូមពេញដៃដើម្បីទាក់ទងគ្នាអំពីហាងឆេងនិងកំពស់ទឹកភ្លៀងដែលកំពុងភ្លៀង។ អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងភាគច្រើនកាន់អាយកូមពេញដៃហើយចល័តមកនៅស្តាតអូរឡាំពិចដើម្បីតាមដានមើលមេឃថា "តើថ្ងៃនេះភ្លៀងឬក៏មិនភ្លៀង?" បើភ្លៀងតើអាចយកជាការបានឬទេ?។ទីតាំងល្បែងភ្នាល់ទឹកភ្លៀងនេះ មានមេខ្លោងឈ្មោះ "សួរ" បើកលេងយ៉ាងចំហរ និងអាណាធិបតេយ្យនៅក្បែរសាលារៀនបាក់ទូក។លោក ឃួង ស្រេងដែលជាអាជ្ញាធរដែនដីរហូតមកដល់ពេលនេះមិនទាន់ហ៊ានបង្រ្កាបមេល្បែងទឹកភ្លៀង ឈ្មោះ"សួរ" នេះទេ។ គេសង្កេតឃើញថាអាជ្ញាធរទីក្រុងភ្នំពេញ ក្នុងជំនាន់លោកឃួង ស្រេង បានត្រឹមតែក្អេងក្អាង ដាក់ផែនការបង្ក្រាបល្បែងសុីសងនៅទូទាំងរាជធានីភ្នំពេញនៅក្នុងអង្គប្រជុំគណបញ្ជាការឯកភាពក្រុងភ្នំពេញម្តងៗ។ ប៉ុន្តែបទល្មើសនិងល្បែងសុីសងនៅតែបន្តកើតឡើងយ៉សងពេញបន្ឋុក។ គួររម្លឹកថា បនល្បែងទឹកភ្លៀងខុសច្បាប់នេះ គេដាក់បំពង់ទទឹកឬឧបករណ៍វាស់ទឹកភ្លៀង នៅខាងលើដំបូលផ្ទះជាន់ទី៥ ត្រង់ចំណុចស្តុបខាងជើងផ្សារអូរឬស្សី តាមផ្លូវមុនីរ៉េត ដែលមានគណ:កម្មការគ្រប់គ្រងទឹកភ្លៀងមួយដែលមានឈ្មោះ "សួរ"ជាមេខ្លោង។ មេទីតាំងល្បែងភ្នាល់ល្បែងទឹកភ្លៀងដ៍ធំនេះគឺជាខ្មែរ-អាមេរិកាំងឈ្មោះ" ហ៊ាន សួរ" បានបើកទីតាំងល្បែងភ្នាល់ទឹកភ្លៀងផ្តាច់មុខ នៅលើទីតាំងនេះ ហើយជាប់កំណត់ត្រា ជាបនល្បែងល្មើសច្បាប់ដ៏ធំបំផុតក្នុងក្រុងភ្នំពេញតែមួយគត់ ដែលអាចបើកលេងដោយសេរី សមត្ថកិច្ចក្នុងទីក្រុងមិនហ៊ានបង្ក្រាបឡើយ៕ អ្នកលេងទឹកភ្លៀងមួយរូបអោយដឹងថា៖ល្បែងទឹកភ្លៀងលេងខុសច្បាប់ស្ថិតនៅជិត"ភ្លើងស្តុប" ខាងជើងផ្សារអូរឬស្សីនេះ ល្បីថាមានខ្នងបង្អែកជាមន្ត្រីដែលមានអំណាចម្នាក់។មហាជនក្នុងរាជធានីភ្នំពេញសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចាត់វិធានការទប់ស្កាត់និងបង្ក្រាបបនល្បែងដ៏ធំសម្បើមនេះផងព្រោះវាជាហានិភ័យខ្ពស់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ នៃអំពើចោរកម្មលួចឆក់ប្លន់។ល។
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា