ខេត្តសៀមរាប ៖ ហេតុការណ៍នេះបានកើតឡើង លើផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៤ និង ០០ ។មុនពេលកើតហេតុ មានរថយន្តធំមួយគ្រឿង ម៉ាក HYUNDAl ពាក់ស្លាកលេខ តាកែវ 3A.1465 ពណ៌បៃតង.ស បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តម៉ាក TOYOTA CAMRY (ច្នៃទ្រុង) ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ច8738 ភព2 បើកបរដោយឈ្មោះ សាក់ តេង ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអ្នកជិះជាមួយឈ្មោះ ភក្រ័ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិជាមួយគ្នា ទិសដៅពីកើតទៅលិច។ ករណីនេះ បណ្ដាលឲ្យស្លាប់ឈ្មោះ ភក្រ័ និងឈ្មោះ សាក់ តេង ក៏បានស្លាប់បាត់បង់ជីវិតក្រោយពីបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រមទាំងខូចខាតរថយន្តធំ ១គ្រឿង(ស្រាល) និងរថយន្តតូច ១ គ្រឿង (ធ្ងន់)។មូលហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីអ្នកបើកបររថយន្តតូចបើកមិនប្រកាន់ស្ដាំ ក្រោយពេលកើតហេតុរួច កម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាងទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា