ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំកន្លែងទីតាំងផ្ដល់បណ្ណព្រំដែនចំនួន 2 កន្លែងនៅរដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលក្រុងប៉ោយប៉ែត
Wed,04 May 2022 (Time 11:59 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 636នាក់)

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ផ្សារថៃ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំនូវទីតាំងទទួលធ្វើប័ណ្ណព្រំដែន ចំនួន២កន្លែង ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋទៅទទួលសេវានេះ បន្ទាប់ពីអាជ្ញាធរនៃប្រទេសថៃ បានបើកច្រកព្រំដែនឡើងវិញ ដើម្បីឲ្យពលរដ្ឋអាចឆ្លងដែនចេញចូលកម្ពុជា-ថៃ ប៉ុន្តែត្រូវបំពេញកាតព្វកិច្ចមួយចំនួន ។

អាជ្ញាធរក្រុងប៉ោយប៉ែត ក៏ដូចជា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹង នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះថា ដើម្បីសម្រួលដល់​ការ​ធ្វើ​ឯកសារ​ធ្វើប័ណ្ណព្រំដែននេះ រដ្ឋបាលខេត្ត បានបង្កើននូវកម្លាំង ប្រចាំការ​នៅច្រក​ចេញ​ចូលតែមួយ​ក្នុងសាលាខេត្ត ដើម្បីជំរុញការផលិតទទួលពាក្យបណ្ដឹង រួមទាំង​សម្រប​សម្រួល​បំពេញ​ឯកសារ ។

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តក៏បានរៀបចំទីតាំងមួយទៀត នៅច្រកចេញ​ចូលតែមួយ​ក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បីសម្របសម្រួលឲ្យពលរដ្ឋនៅក្រុងប៉ោយប៉ែត មិនចាំបាច់ឡើងទៅទីរួមខេត្ត ដោយ​រដ្ឋបាលខេត្តបានបង្កើតក្រុមការងារ ទទួលពាក្យស្នើសុំធ្វើប័ណ្ណព្រំដែន បើទោះបីមាន​ការហត់​នឿយ ប៉ុន្តែធ្វើយ៉ាងណា ធ្វើប័ណ្ណព្រំដែនពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ចាប់តាំងពីអាជ្ញាធរថៃ បានបើកច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ គិតត្រឹមថ្ងៃទី៣ ខែឧសភា មានពលរដ្ឋទៅស្នើសុំធ្វើប័ណ្ណព្រំដែន មានជាង ៥០០នាក់ហើយ ។

គួរបញ្ជាក់ថា អាជ្ញាធរថៃ បានសម្រេចបើកច្រកទ្វារព្រំដែនឡើងវិញជាមួយកម្ពុជា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ មានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដោយ​ពលរដ្ឋ​​អាច​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចេញចូលឡើងវិញ ប៉ុន្តែត្រូវភ្ជាប់ជាមួយនូវលិខិតឆ្លងដែន (ប៉ាស្ព័រ), ប័ណ្ណព្រំដែន (ប័ណ្ណវ័តធឺផាក់) រួមទាំងមានប័ណ្ណបញ្ជាក់​ការចាក់វ៉ាក់សាំង​កូវីដ១៩ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
343 នាក់
ម្សិលមិញ :
175 នាក់
សប្តាហ៍នេះ :
3675 នាក់
ខែនេះ :
12216 នាក់
3 ខែនេះ :
32569 នាក់
សរុប :
767068 នាក់