ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ពិតណាស់!បើគ្មានការបើកដៃហ្នឹងអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះទេពិតណាស់ល្បែងសុីសងភ្នាល់ទឹកភ្លៀងដ៍ធំនេះមិនអាចកើតឡើងបានទេ!
Fri,06 May 2022 (Time 04:28 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 609នាក់)

#ភ្នំពេញ/ កក្រើកៗឡើងវិញហើយល្បែងភ្នាល់ទឹកភ្លៀងនៅរដូវភ្លៀងធ្លាក់នេះ កំពុងតែប្រតិបត្តិការយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីនៃ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ សមត្ថកិច្ចនៃ អធិការដ្ថាន នគរបាល ខណ្ឌ ៧ មករា ក្រុងភ្នំពេញ ហាក់រក្សាភាពស្ងៀមស្ងាត់មិនឃើញចុះណែនាំនិងបង្ក្រាបទាល់តែសោះ ខណៈល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងចាញ់ឈ្នះរាប់ពាន់រាប់ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ។
#សូមបញ្ជាក់ថា?ទីតាំងនេះនៅចំកណ្ដាលក្រុងភ្នំពេញតែម្ដង ពីមុនគេលេងតាមហាងកាហ្វេ ហាងបាយ តារាងបាល់ ដំបូងអាគារ ខ្ពស់ៗ តែឥឡូវ គេលេងតាមទូរសព្ទដៃ តាមតេឡេក្រាម តាម account តាមគ្រុបតេលេក្រាម មិនចាំបាច់ពិបាកទៅលេងតាមដំបូលផ្ទះខ្ពស់និងតាមហាងកាហ្វេទៀតទេ ដែលនៅតាមដំបូលផ្ទះខ្ពស់សព្វថ្ងៃគ្រាន់តែជាកន្លែងមើលមេឃ មើលពពក ហ្នឹងដាក់កន្លែងមួយដើម្បីបញ្ជាក់ការឈ្នះចាញ់តែប៉ុណ្ណោះចំណែកការភ្នាល់វិញគឺភ្នាល់តាមទូរសព្ទដៃដាក់លុយដកលុយតាមកុងធនាគារមួយចំនួនមិនចាំបាច់ចំណាយពេលវេលាទៅលេងកណ្ដាលភ្លៀងនោះឡើយ ។
#ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការលេងភ្នាល់ល្បែងទឹកភ្លៀងគឺមានហាងឆេងចុះឡើងដូចហាងឆេងមាសអញ្ចឹង។
##ជុំវិញបញ្ហាខាងលើនេះមហាជនបានដាក់ការសង្ស័យលើអាជ្ញាធរមូលដ្ឋាន ជាពិសេសលោក នេត សុីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាប្រហែល ត្រូវរ៉ូវគ្នាជាមួយអ្នកបើកល្បែងនេះហើយមើលទៅបានជាមិនបង្ក្រាបសោះ។ #ប្រជាពលរដ្ឋក្នុងតំបន់បានលើកឡើងថា ល្បែងស៊ីសងនេះគឺជាដើមចមនៃអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន និង អំពើហឹង្សា ក្នុងគ្រួសារជាដើម ព្រោះមួយថ្ងៃៗ មានអ្នកចាញ់មានអ្នកឈ្នះ ខ្ទង់ម៉ឺនដុល្លារឯណោះ។ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរដល់ លោកអភិបាល នៃអណៈអភិបាល រាជធានី ភ្នំពេញ ឯកឧត្តម ឃួន ស្រេង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាមានវិធានការជួយពិនិត្យនិងបង្ក្រាបផងទាន ។
(ពាក្យចាស់លោកពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះអស់តម្រិះបើមិនលួចក៍ប្លន់!)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
303 នាក់
ម្សិលមិញ :
175 នាក់
សប្តាហ៍នេះ :
3635 នាក់
ខែនេះ :
12176 នាក់
3 ខែនេះ :
32529 នាក់
សរុប :
767028 នាក់