ខេត្តកំពង់ឆ្នាំង/ ជនសង្ស័យ ប្រុសស្រីចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយ នគរបាលប្រឆាំងគ្រឿងញៀនក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ធ្វើការឃាត់ខ្លួន ជាមួយនឹងវត្ថុតាង មួយចំនួន ដោយចោទប្រកាន់ ពីបទរក្សាទុក ចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀន ។ កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២២មិថុនា ២០២២ស្ថិតនៅចំណុចភូមិសន្ទូច.ឃុំស្រែថ្មីស្រុករលាប្អៀរ ។សមត្ថកិច្ចដែលបានចុះបង្ក្រាប ករណីគ្រឿងញៀនខាងលើនេះបានអោយដឹងថា៖ ដោយទទួលសេចក្តីរាយការពីប្រជាពលរដ្ឋ ស្តីពីករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្ត្រខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជារឱ្យមន្ត្រីជំនាញ សហការជាមួយនគរបាលមូលដ្ឋាន ព្រមទាំងមាន ការសម្របសម្រួលពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការ និងធ្វើការឆែកឆេ នៅក្នុងភូមិសាស្រ្ត ដែលសង្ស័យតាមសេចក្តីរាយការណ៍។ ជាលទ្ឋផលនៃកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានដកហូតនូវវត្ថុតាង មានថ្នាំញៀនមួយចំនួន ,ទូរស័ព្ទដៃ២គ្រឿង.ជញ្ជីថ្លឹងថ្នាំ១.កាំភ្លើងកែឆ្នៃ១ដើម.ដាវ៤ដើមប្រដាប់សម្រាប់ប្រើគ្រឿងញៀននិងសម្ភារវិចខ្ចប់មួយចំនួនទៀត។ ជនសង្ស័យទាំងនោះ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំខ្លួនមកការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាកសួរ ដើម្បីបន្តនិតិវិធី ។ប្រភពដដែលបានបន្តថា៖ ជនសង្ស័យទាំង៧នាក់មាន៖ ១ឈ្មោះ ស៊ិនសម្បតិ្ត ភេទប្រុស អាយុ២៨ឆ្នាំ ,២.ឈ្មោះ ស៊ុន សុរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ,៣ ឈ្មោះ ចន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ, ៤ ឈ្មោះ ចន ថន ភេទប្រុសអាយុ ២១ ឆ្នាំ, ៥ស៊ុន សុខចាន់វិសាល ភេទស្រី អាយុ២៤ឆ្នាំ,៦.ឈ្មោះ សែល រតនា ភេទស្រី អាយុ ២៥ ឆ្នាំ,និង៧ ឈ្មោះ ពេត សុផាណា ភេទស្រីអាយុ២២ឆ្នាំ។ ពួកគេទាំង៧នាក់មានអ្នកជួយដូរ អ្នកប្រើប្រាស់និងសមគំនិត នូវបទល្មើគ្រឿងញៀន ដែលមានទីលំនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ជនសង្ស័យទាំង ៧ នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការសាកសួរ គ្រោងនឹងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធី ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា