ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី តេង ចន្ទ័ណាត ស្នងការនគរបាលខេត្តសៀមរាប ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម
Sat,25 June 2022 (Time 07:38 AM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 705នាក់)

ដោយមានការយកចិត្តទុកដាក់ ពីលោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការដឹកនាំរបស់ លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោក វរសេនីយ៍ឯក ណុប សារាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការ សម្របសម្រួលនីតិវិធី ពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ជាក់ ស្តែង នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ដោយសហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និង កម្លាំងអធិការនគរបាលស្រុកជីក្រែង ធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ ស៊ុយ ជួរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅសព្វថ្ងៃភូមិចុង ស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធករណី ឃាតកម្ម ( សម្លាប់ប្រពន្ធ ) ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិចុង ស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដោយជនសង្ស័យ មានទំនាស់ជាមួយជនរងគ្រោះជាប្រពន្ធ ឈ្មោះ សែត ណាន អាយុ៣៧ឆ្នាំ ភ្លាមនោះ ជនសង្ស័យបានយកខ្សែ ចងរិតក ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ និងយកសាកសព ទៅកប់ក្នុងដីក្បែរផ្ទះ ហើយទៅប្រាប់អ្នកជិតខាង ដោយកុហក់ថាជនរងគ្រោះ ចងកសម្លាប់ខ្លួន ។ ក្រោយពេលទទួលពត៍មាន កម្លាំងយើងបានចុះទៅដល់កន្លែងកើតហេតុ ដោយមានការសង្ស័យ ក៍បាននាំខ្លួនជនសង្ស័យ ឈ្មោះ ស៊ុយ ជួរ យកមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារ ភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ។
👉🏻 បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំនីតិវិធី បញ្ជូនទៅតុលាការ ដើម្បី ចាត់ការទៅតាមផ្លូវច្បាប់ ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
390 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3702 នាក់
ខែនេះ :
11310 នាក់
3 ខែនេះ :
32416 នាក់
សរុប :
765188 នាក់