(ព្រះវិហារ)៖កម្លាំងនគរបាលខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែងសហការស្រាវជ្រាវចាប់បានជនសង្ស័យជាមុខសញ្ញាលួចម៉ូតូ២នាក់នៅត្រង់ភូមិអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនិងបញ្ជូនទៅតុលាការកាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលលួចយ៉ាងសកម្មក្នុងស្រុកជ័យសែននិងស្រុកគូលែន ត្រូវបានសមត្ថកិច្ចស្រុកជ័យសែន សហការជាមួយកម្លាំងនគរបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងចាប់បាន។ ជនសង្ស័យឈ្មោះ ឆុយ ឆៃ អាយុ៣៨ឆ្នាំនៅភូមិព្រែក ខេត្តស្ទឹងត្រែងនិងឈ្មោះ បានរដ្ឋា អាយុ២៧ឆ្នាំនៅភូមិច្រាច់ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ។វត្ថុតាងចាប់បានម៉ូតូកែច្នៃម៉ាកវេវ អាល់ហ្វា ២គ្រឿង គ្មានផ្លាកលេខ រថយន្តម៉ាក តូយ៉ូតា បាឡែនផ្លាកលេខ តាកែវ 2A 0907 មួយគ្រឿង ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន ។ជន២នាក់នេះរួមទាំងវត្ថុតាងម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿង ត្រូវបាននគរបាលខេត្តព្រះវិហារបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងរ៉ាវអ្នកស្រីជីប យុទ្ធារី ទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា ជំពាក់លុយមិនព្រមសងហើយថែមទាំងចុះផ្សាយបរិហារកេរ្តិ៍ម្ចាស់ហាងទៅវិញ! (ស្មីសៀមរាប 090567006)
តើហេតុអ្វីបានជាលោក សីហា ដឹកជញ្ជូនឈើខុសច្បាប់បានដោយរលូនដោយពុំមានការទប់ស្ចាត់និងបង្ក្រាបពីសមត្ថកិច្ចជំនាញ នៅក្នុងដែនអាណាចក្រនៃខេត្តមណ្ឌលគិរី? (ស្មីសៀមរាប 090567006)
អភិបាលក្រុងប៉ោយប៉ែតនិងចៅសង្កាត់ផ្សារកណ្ដាលឃុបឃិតគ្នាលក់ដីអណ្ដូងនិងដីសួនសហគមន៍របស់រដ្ឋជិតមួយហិចតាបានលុយខ្ទង់លានដុល្លារ (ស្មីសៀមរាប 090567006)
លោកស ចំរុង និងលោកទូច គង្គា សង្ស័យជាមេក្លោងធំក្នុងចំណោម៤នាក់បានរួមគំនិតគ្នាជាមួយពួកជនខិលខូចឈ្មោះស្រី ភួន និងឈ្មោះម៉ៅ សមុី ឃុបឃិតគ្នាខ្លែងមេដៃនឹងខ្លែងឯកសារភូតកុហកប្រមុខថ្នាក់ដឹកនាំឲ្យសម្រេចប្រគល់ដី ៦៦ ហិចតា ១៥អាមកឲ្យខ្លួន! (ស្មីសៀមរាប 090567006)
ហួសចិត្តចាប់ជំរិតគ្រប់វិធី អាងតែខ្លួនមានអំណាចកាចពេកហើយ មិនយល់ដល់រាស្រ្តក្រីក្រហើយថែមទាំងមានជំងឺឈឺទៀតផង ពិតជាគ្មានមេត្តា! (ស្មីសៀមរាប 090567006)
វីដែអូ
ចំនួនអ្នកទស្សនា