ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោកឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងបានយល់ព្រមប្រគល់ដីចំនួន ២២កន្លែងជូនរដ្ឋវិញ
Sat,30 July 2022 (Time 01:54 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 542នាក់)

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី ១៤ អាណត្តិទី ៣ របស់ខ្លួនកាលពីរសៀលថ្ងៃទី ២៩ កក្កដា ឆ្នំា២០២២នេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តថា ករណីលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងនេះ បានរងពាក្យបណ្តឹងជាច្រើនពីមន្ត្រីកងទ័ព និងប្រជាជនពាក់ព័ន្ធនឹងករណីដីធ្លី ដីខ្លះមានពាក្យបណ្តឹងរហូតដល់ ៩ ក៏មានដែរ។
លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បានយល់ព្រមប្រគល់ដីចំនួន ២២ កន្លែងជូនរដ្ឋវិញ។
ចុងក្រោយនេះ លោកឈួរ ច័ន្ទឌឿនយល់ព្រមប្រគល់ដីចំនួន ២២ កន្លែងវិញ ក្នុងនោះមាន ២១ កន្លែងប្រគល់ជូនរដ្ឋ និង ១ កន្លែងជូនម្ចាស់ដើមវិញ។ ក្នុងចំណោមដី ២២ កន្លែងនោះ មាននៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំ ២ កន្លែង ស្រុករលាប្អៀរ ២ កន្លែង ស្រុកសាមគ្គីមានជ័យ ៦ កន្លែង ស្រុកកំពង់លែង ១ កន្លែង ស្រុកទឹកផុស ១០ កន្លែង និងស្រុកកំពុងត្រឡាច ១ កន្លែង។
ករណីលោកឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងប្រគល់ដីជូនរដ្ឋ ២២ កន្លែងនេះ ត្រូវបានប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីជូនដំណឹងជូនដល់លោកអភិបាលខេត្ត ស៊ុន សុវណ្ណារិទ្ធិ អំពីលទ្ធផលនៃការអង្កេតស្រាវជ្រាវ ទៅលើករណីគាត់និងការរួមគ្នាដោះស្រាយបញ្ចប់ទាំងស្រុងរាល់ពាក្យប្តឹងមក អង្គភាពប្រឆាំងអំពើពុករលួយដែលមានក្នុងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3341 នាក់
ខែនេះ :
10949 នាក់
3 ខែនេះ :
32055 នាក់
សរុប :
764827 នាក់