ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សាលាដំបូងខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្ដីពីការតាមដាននិងអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនឹងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន និងអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ
Mon,04 July 2022 (Time 06:11 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 621នាក់)

ប៉ៃលិន/នៅល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មានកិច្ចប្រជុំស្តីពីការចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយជាតិពាក់ព័ន្ឋនឹងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW)ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព តួនាទី និងសុខមាលភាពស្រី ដោយមានលោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម គឹម ម៉េង ប្រធានសាលាដំបូងខេត្ត លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងមានការចូលរួម លោកជំទាវ ប៊ុនឈិន វាសនា អគ្គលេខាធិការ ក.ជ.ក.ស លោកជំទាវ ខា ឡេង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចៅក្រមសាលាដំបូង មេធាវីប្រតិភូខេត្ត ប្រធានមន្ទីរកិច្ចការនារីខេត្ត លេខាធិការដ្ឋានសាលាដំបូងខេត្ត និងប្រតិភូអមដំណើរថ្នាក់ដឹកនាំក្នុងស្ថាប័នពាក់ព័ន្ឋផ្សេងៗ។
កិច្ចប្រជុំនេះបានផ្តោតទៅលើប្រធានបទ ការលែងលះករណីមានអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើហិង្សាលើស្រីនិងក្មេងស្រី គម្រោងផ្តល់សេវាការពារសិទ្ឋិស្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា របស់ ក.ជ.ក.ស និងបញ្ហាប្រឈម និងចំណាត់ការពាក់ព័ន្ធនឹងសំណុំរឿងស្រ្តីនិងក្មេងស្រី។
លទ្ឋផលនៃកិច្ចប្រជុំនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត បានឯកភាពគ្នាជាគោលការណ៍តាមការស្នើសុំរបស់គណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម ពេលមានសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសរៀបរាប់ខាងលើ សាលាដំបូង និងអយ្យការអមសាលាដំបូងនឹងរៀបចំមេធាវីការពារក្តីជូនតាមនីតិវិធី ដោយប្រតិភូមេធាវីប្រចាំខេត្តមាននៅក្នុងសាលាដំបូងខេត្តរួចហើយ
អង្គរពិភាក្សាទាំងមូលបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ភាពស្និទ្ធស្នាល ក្រោយពីបញ្ចប់កិច្ចពិភាក្សា ប្រតិភូនិងមន្រ្តីដែលចូលរួមក្នុងកិច្ចពិភាក្សាបានថតរូបទុកជាអនុស្សាវីយ៍ជាមួយគ្នាផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
206 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3518 នាក់
ខែនេះ :
11126 នាក់
3 ខែនេះ :
32232 នាក់
សរុប :
765004 នាក់