ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតចេញលិខិតឱ្យក្រុមហ៊ុនសាម៉ន(ខេមរៈភិវឌ្ឍន៍)ចរាចរណ៍រំសេវជាតិផ្ទុះកាំជ្រួចបាញ់ក្នុងការចាក់ភ្នាល់លុយ មែនឬទេ??
Tue,16 August 2022 (Time 04:28 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 760នាក់)

ខេត្តឧត្ដរមានជ័យ៖ មហាជនទូទៅ កំពុងនាំគ្នាមានចម្ងល់យ៉ាងខ្លាំង ទៅលើអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុក+ខេត្តឧត្តរមានជ័យ បកស្រាយថា ក្រសួងមហាផ្ទៃដែលសម្រេចចេញលិខិតអនុញ្ញាតអោយក្រុមហ៊ុន(សាមនខេមរៈអភិវឌ្ឍន៍)បើកបនល្បែងបាញ់កាំជ្រួចរំសេវជាតិផ្ទុះ ទៅជាល្បែងចាក់ភ្នាល់ដាក់រាប់ម៉ឺនសែនបាត ដែលល្បែងបាញ់កាំជ្រួចនេះ កំពុងពេញនិយមសម្រាប់ប្រជាជនថៃ តែត្រូវបានអាជ្ញាធរនិងរាជរដ្ឋាបាលនៃប្រទេសថៃហាមឃាត់ មិនអនុញ្ញាតអោយប្រព្រឹត្តបើកលេងទេ។

តាមប្រភពពីអ្នកលេងល្បែខ្លះៗបានខ្សឹបប្រាប់ថា៖ ថ្មីៗនេះក្រុមហ៊ុនខាងលើ កំពុងនាំចូលសារធាតុ រំសេវជាតិផ្ទុះ មកបោះទីតាំងជិតច្រកទ្វារអន្តរជាតិជាំ សាងុាំ ស្ថិតនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង យ៉ាងគគ្រឹងគគ្រេង បើកលេងមានក្រុមអ្នកញៀនល្បែងខ្មែរ-ថៃ ជាច្រើនកុះក ផ្ដុំក្បាលគ្នាសម្រុកចូលទៅចាក់ល្បែងភ្នាល់ដាក់លុយរាប់លានសែនបាត។ ហើយទីតាំងនេះ មានប្រជាការពារភូមិ(សន្តិសុខភូមិ)ទាហាន ឈជើងតាមព្រំដែន និង ស្ថាប័នសម្ថកិច្ចជួយរក្សាសុខសុវត្ថិភាពដល់ក្រុមហ៊ុនបើកបនល្បែងនេះផងដែរ។

ពលរដ្ឋបានដាក់ជាសំនួរទៅអាជ្ញាធរមានសម្ថតកិច្ចខេត្តឧត្តរមានជ័យ ជាពិសេសទៅដល់ក្រសួងមហាផ្ទៃ តើការដាក់អោយដំណើការល្បែងបាញ់កាំជ្រួចរំសេវជាតិផ្ទុះភ្នាល់ដាក់លុយរាប់លានសែនបាត ជាច្រើនបែបនេះវាទៅជាយ៉ាងណា.?ហើយការចេញលិខិតអនុញ្ញាតអោយក្រុមហ៊ុន(សាមនខេមរៈអភិវឌ្ឍន៍) បើកអាជីវកម្មល្បែងភ្នាល់ដាក់លុយស្របច្បាប់មួយនេះពិតមែនដែរ.រឺ.ទេ.!ឫមួយគ្រាន់តែជាលេសការពាររបស់ថ្នាក់ក្រោមដើម្បីបំភ័យបន្លាចដល់ប្រជាពលរដ្ឋ។

ប្រភពពីពលរដ្ឋប្រកបរបដាំដំណាំកសិកម្មតាមជើងភ្នំ បានលើកឡើងថាសព្វថ្ងៃនេះ ពួកគាត់មានការភ័យខ្លាចព្រួយបារម្ភជាខ្លាំង ពេលដែលចូលទៅមើលថែដំណាំម្ដងៗ ព្រោះកាំជ្រួចបាញ់ទៅលើអាកាស សំបកកាំជ្រួចផ្កាភ្លើងធ្លាក់ចុះមកដីលឿនដូចព្យុះ បើមិនបានមើលនិងគេចទាន់ទេ ដឹងតែរបួស ស្លាប់ ជាក់ជាមិនខាន ហើយជាតិផ្កាភ្លើង នៃរំសេវវាអាចមានផល់ប៉ះពាល់ដល់សុខភាពមនុស្សសត្វនឹងកើតជំងឺរោគសើស្បែកផងដែរ។ ប្រជាពលរដ្ឌសូមសំណូមពរដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមេត្តាជ្រាបនិងពិនិត្យផងទាន។

ជុំវិញការពាក់ព័ន្ធនិងបញ្ហាបាញ់កាំជ្រួចនៅលើខ្នងភ្នំដងរែក ស្ថិតនៅជិតច្រកទ្វារអន្តរជាតិជាំ សាងុាំអ្នកសារព័ត៍មានយើងមិនអាចស្វែងរកការទំនាក់ទំនងបកស្រាយបំភ្លឺពីអ្នកគ្រប់គ្រងក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍)បាននៅឡើងទេ ព្រោះគ្មានលេខទំនាក់ទំនង។

រីឯ លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ ជាំ សាងុាំ បានបញ្ជាក់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ថា ពិតជាមានការបើកអោយចូលចាក់ភ្នាក់ដាក់លុយពិតប្រាកដមែន។

ចំណែកលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យក៏បានបញ្ជាក់ដែរថា ល្បែងបាញ់កាំជ្រួចពិតជាមាន ហើយក្រុមហ៊ុនមួយនេះ គេមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃត្រឹមត្រូវ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
259 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3571 នាក់
ខែនេះ :
11179 នាក់
3 ខែនេះ :
32285 នាក់
សរុប :
765057 នាក់