#សៀមរាប៖ យោងតាមព្រះចៅអធិការវត្តព្រៃធុតង្គព្រះនិព្វានដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់អង្គភាពសារព័ត៌មានថា ៖ កាលពីកន្លងទៅថ្មីៗនេះ វត្តព្រៃធុតង្គព្រះនិព្វាន ត្រូវបានអ្នកមានអំណាចនិងមានប្រាក់ឃុបខិតគ្នាជាប្រព័ន្ធ រំលោភយកដីព្រះគ្រូចៅអធិការវត្ត ស៊ីន សេត មិនត្រឹមតែប៉ុណ្ណោះគំរាមកំហែងដល់ព្រះអង្គដល់សព្វថ្ងៃ ថែមទាំងមានពាក្យជេរប្រមាថហៅព្រះអង្គថាអាហ្នឹងជាដើម...។បើតាមការបញ្ជាក់របស់ព្រះគ្រូចៅអធិការវត្តព្រះនាម ស៊ីន សេត បានប្រាប់អង្គភាពសារព័ត៌មានយើងបន្តទៀត កាលពីពេលកន្លងមកឆ្នាំ 2018 រហូតមកដល់បច្ចុប្បន្ន មានឈ្មោះលោកស្រី ( សរ ពិដោរ) បានចេញមកអះអាងថាដីរបស់ព្រះចៅអធិការវត្ត ជារបស់លោកស្រីទៅវិញ ធ្វើឱ្យព្រះអង្គមានភាពស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំងពេលដែលឮសម្ដីពួកគេនិយាយបែបនេះ ព្រះអង្គបានមានសង្ឃដីកាទៅវិញថាដីនេះជាដីរបស់អាត្មា និងពុទ្ធបរិស័ទដែលបាន #សមប្បទានប្រគេនជូនព្រះអង្គសម្រាប់ធ្វើព្រះវិហារ និងមួយផ្នែកទៀតជាដីកេរិ៍ផ្ទាល់របស់ព្រះអង្គផ្ទាល់ ។#សូមបញ្ជាក់ផងដែរថា ដីវត្តព្រៃធុតង្គព្រះនិព្វាន បច្ចុប្បន្នជាដីកេរមរតករបស់ព្រះគ្រូចៅអធិការវត្ត ដែលព្រះអង្គបានដាក់ឲ្យទៅជារបស់វត្ត ហើយបានស្នើទៅក្រសួងធម្មការនិងសាសនាសព្វគ្រប់ហើយ ។ទំនងជាទាមទារដីពីព្រះគ្រូចៅអធិការវត្តមិនបានលោកស្រី(សរ ពិដោរ)ក៏ដកខ្លួនមួយរយៈខ្លី ស្រាប់តែលិចមុខបុរសមានអំណាចម្នាក់ឈ្មោះ ស្រេង សែនឧត្តម វិញម្ដង មិនត្រឹមតែនិយាយថាជាដីរបស់ខ្លួនទេ លោក ស្រេង សែនឧត្តមនិងបក្ខពួករបស់លោកបានគំរាមកំហែងដល់អាយុជីវិតព្រះអង្គទៀតផង ។ ព្រះគ្រូចៅអធិការវត្តបានបញ្ជាក់បន្ថែមទៀតថាអ្នកមានលុយមានអំណាចព្រមទាំងបក្ខពួកជិះរថយន្តសុទ្ធតែស៊េរីទំនើបៗ ពាក់ផ្លាកលេខសុទ្ធតែ រដ្ឋ14 2.7707 និងរដ្ឋ05 2.0413 ថែមទាំងយកឈ្មោះឯកឧត្តម បណ្ឌិត #ហ៊ុនម៉ាណែត ទៅគម្រាមដល់ព្រះចៅអធិការវត្តព្រៃធុតង្គព្រះនិព្វានទៀតផង ។ឥឡូវនេះដីព្រះអង្គត្រូវបានពួកអ្នក មានលុយ មានអំណាច និងបក្ខពួក ដណ្ដើមយកបានដាក់ស្លាកលក់ទៀតផង ។ ជាចុងក្រោយព្រះអង្គសំណូមពរដល់អាជ្ញាធរមូលដ្ឋានជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា និងប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៍ជូនព្រះអង្គផង ព្រោះសព្វថ្ងៃព្រះអង្គកំពុងទទួលការគំរាមគំហែងគ្រប់បែបយ៉ាង ដល់អាយុជីវិតព្រះអង្គ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងរ៉ាវអ្នកស្រីជីប យុទ្ធារី ទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា ជំពាក់លុយមិនព្រមសងហើយថែមទាំងចុះផ្សាយបរិហារកេរ្តិ៍ម្ចាស់ហាងទៅវិញ! (ស្មីសៀមរាប 090567006)
តើហេតុអ្វីបានជាលោក សីហា ដឹកជញ្ជូនឈើខុសច្បាប់បានដោយរលូនដោយពុំមានការទប់ស្ចាត់និងបង្ក្រាបពីសមត្ថកិច្ចជំនាញ នៅក្នុងដែនអាណាចក្រនៃខេត្តមណ្ឌលគិរី? (ស្មីសៀមរាប 090567006)
អភិបាលក្រុងប៉ោយប៉ែតនិងចៅសង្កាត់ផ្សារកណ្ដាលឃុបឃិតគ្នាលក់ដីអណ្ដូងនិងដីសួនសហគមន៍របស់រដ្ឋជិតមួយហិចតាបានលុយខ្ទង់លានដុល្លារ (ស្មីសៀមរាប 090567006)
លោកស ចំរុង និងលោកទូច គង្គា សង្ស័យជាមេក្លោងធំក្នុងចំណោម៤នាក់បានរួមគំនិតគ្នាជាមួយពួកជនខិលខូចឈ្មោះស្រី ភួន និងឈ្មោះម៉ៅ សមុី ឃុបឃិតគ្នាខ្លែងមេដៃនឹងខ្លែងឯកសារភូតកុហកប្រមុខថ្នាក់ដឹកនាំឲ្យសម្រេចប្រគល់ដី ៦៦ ហិចតា ១៥អាមកឲ្យខ្លួន! (ស្មីសៀមរាប 090567006)
ហួសចិត្តចាប់ជំរិតគ្រប់វិធី អាងតែខ្លួនមានអំណាចកាចពេកហើយ មិនយល់ដល់រាស្រ្តក្រីក្រហើយថែមទាំងមានជំងឺឈឺទៀតផង ពិតជាគ្មានមេត្តា! (ស្មីសៀមរាប 090567006)
វីដែអូ
ចំនួនអ្នកទស្សនា