ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ដីវត្តព្រៃធុតង្គ ត្រូវអ្នមានអំណាចមានលុយកំពុងរៀបក្រឡាបពទ្ធ័ចែកគ្នាស៊ីដោយមិនខ្លាចចុះនរក
Tue,16 August 2022 (Time 07:59 AM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 757នាក់)

#សៀមរាប៖ យោងតាមព្រះចៅអធិការវត្តព្រៃធុតង្គព្រះនិព្វានដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់អង្គភាពសារព័ត៌មានថា ៖ កាលពីកន្លងទៅថ្មីៗនេះ វត្តព្រៃធុតង្គព្រះនិព្វាន ត្រូវបានអ្នកមានអំណាចនិងមានប្រាក់ឃុបខិតគ្នាជាប្រព័ន្ធ រំលោភយកដីព្រះគ្រូចៅអធិការវត្ត ស៊ីន សេត មិនត្រឹមតែប៉ុណ្ណោះគំរាមកំហែងដល់ព្រះអង្គដល់សព្វថ្ងៃ ថែមទាំងមានពាក្យជេរប្រមាថហៅព្រះអង្គថាអាហ្នឹងជាដើម...។

បើតាមការបញ្ជាក់របស់ព្រះគ្រូចៅអធិការវត្តព្រះនាម ស៊ីន សេត បានប្រាប់អង្គភាពសារព័ត៌មានយើងបន្តទៀត កាលពីពេលកន្លងមកឆ្នាំ 2018 រហូតមកដល់បច្ចុប្បន្ន មានឈ្មោះលោកស្រី ( សរ ពិដោរ) បានចេញមកអះអាងថាដីរបស់ព្រះចៅអធិការវត្ត ជារបស់លោកស្រីទៅវិញ ធ្វើឱ្យព្រះអង្គមានភាពស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំងពេលដែលឮសម្ដីពួកគេនិយាយបែបនេះ ព្រះអង្គបានមានសង្ឃដីកាទៅវិញថាដីនេះជាដីរបស់អាត្មា និងពុទ្ធបរិស័ទដែលបាន #សមប្បទានប្រគេនជូនព្រះអង្គសម្រាប់ធ្វើព្រះវិហារ និងមួយផ្នែកទៀតជាដីកេរិ៍ផ្ទាល់របស់ព្រះអង្គផ្ទាល់ ។

#សូមបញ្ជាក់ផងដែរថា ដីវត្តព្រៃធុតង្គព្រះនិព្វាន បច្ចុប្បន្នជាដីកេរមរតករបស់ព្រះគ្រូចៅអធិការវត្ត ដែលព្រះអង្គបានដាក់ឲ្យទៅជារបស់វត្ត ហើយបានស្នើទៅក្រសួងធម្មការនិងសាសនាសព្វគ្រប់ហើយ ។

ទំនងជាទាមទារដីពីព្រះគ្រូចៅអធិការវត្តមិនបានលោកស្រី(សរ ពិដោរ)ក៏ដកខ្លួនមួយរយៈខ្លី ស្រាប់តែលិចមុខបុរសមានអំណាចម្នាក់ឈ្មោះ ស្រេង សែនឧត្តម វិញម្ដង មិនត្រឹមតែនិយាយថាជាដីរបស់ខ្លួនទេ លោក ស្រេង សែនឧត្តមនិងបក្ខពួករបស់លោកបានគំរាមកំហែងដល់អាយុជីវិតព្រះអង្គទៀតផង ។ ព្រះគ្រូចៅអធិការវត្តបានបញ្ជាក់បន្ថែមទៀតថាអ្នកមានលុយមានអំណាចព្រមទាំងបក្ខពួកជិះរថយន្តសុទ្ធតែស៊េរីទំនើបៗ ពាក់ផ្លាកលេខសុទ្ធតែ រដ្ឋ14 2.7707 និងរដ្ឋ05 2.0413 ថែមទាំងយកឈ្មោះឯកឧត្តម បណ្ឌិត #ហ៊ុនម៉ាណែត ទៅគម្រាមដល់ព្រះចៅអធិការវត្តព្រៃធុតង្គព្រះនិព្វានទៀតផង ។
ឥឡូវនេះដីព្រះអង្គត្រូវបានពួកអ្នក មានលុយ មានអំណាច និងបក្ខពួក ដណ្ដើមយកបានដាក់ស្លាកលក់ទៀតផង ។ ជាចុងក្រោយព្រះអង្គសំណូមពរដល់អាជ្ញាធរមូលដ្ឋានជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប
ឯកឧត្តម ទៀ សីហា និងប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៍ជូនព្រះអង្គផង ព្រោះសព្វថ្ងៃព្រះអង្គកំពុងទទួលការគំរាមគំហែងគ្រប់បែបយ៉ាង ដល់អាយុជីវិតព្រះអង្គ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
276 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3588 នាក់
ខែនេះ :
11196 នាក់
3 ខែនេះ :
32302 នាក់
សរុប :
765074 នាក់