សៀមរាប៖រថយន្ត Toyota Tundra ពណ៌ប្រផេះក្រម៉ៅ ស្លាកលេខ កម្ពុជា H.E.RITH ដែលគេស្គាល់ថា ជារបស់លោក សឹង្ហ សំរឹទ្ធិ អនុប្រធានចយក១៥៧សាខាខេត្តសៀមរាប និងជាថៅកែហាងបញ្ចាំ ដ៏ល្បីល្បាញនៅខេត្តសៀមរាប បានប៉ះគ្នាជាមួយ ម៉ូតូ Honda Dream សេ 125 ពណ៌ខ្មៅស្លាកលេខសៀមរាប 1AF-8928។នៅក្នុងហេតុការណ៍ខាងលើ ក៏មានមន្ត្រីនគរបាលចរាចរណ៍មួយរូប បានព្យាយាមមិនឲ្យ អ្នកសារព័ត៌មានផ្សាយ ដោយលោកមានប្រសាសន៍មក អ្នករាយការណ៍ព័ត៌មាន របស់អង្គភាពសារព័ត៌មាន ឱ្យសួររូបលោកសិន មុននឹងធ្វើការផ្សាយ។គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាម បណ្ដោយផ្លូវ សាលដឺហ្គោល កែងជាមួយផ្លូវ សម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ 60ម៉ែត្រ) ត្រង់ចំណុច ខាងមុខមន្ទីរពេទ្យគន្ធបុប្ផា(ជ័យវរ្ម័នទី ៧) ស្ថិតក្នុងភូមិមណ្ឌល3 សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ១៩នឹង៤៥ នាទី ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២។ករណីនេះបានបណ្ដាលឱ្យរងការខូចខាតរថយន្ត 01គ្រឿង និងម៉ូតូ 01គ្រឿង ហើយបណ្ដាលអោយ យុវជនម្នាក់រងរបួសស្រាលផងដែរ។សូមបញ្ជាក់ថា៖ លោក សឹង្ហ សំរឹទ្ធិ មិនបានធ្វើការបកស្រាយ ពាក់ព័ន្ធករណីនេះឡើយ ដោយលោកមានប្រសាសន៍ថា «អត់មានមកមិច ជាមួយនឹងខ្ញុំទេ បើសមត្ថកិច្ចគេប្រាប់ មិចលោកឯងមិនស្ដាប់»។ទោះបីយ៉ាងណា សមត្ថកិច្ច មិនអាចបញ្ជាក់ អំពីមូលហេតុ បាននៅឡើយទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា