#ព្រះវិហារ/ មានសេចក្តីរាយការណ៍មកថា នៅក្នុងទីបញ្ជារការវីរៈសេនាតូចលេខ៣៩៤ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៩ប្រចាំទិសស្រុកជាំក្សាន្តបានឲ្យដឹងថា នៅក្នុងទីបញ្ជាការកងវរសេនាតូចលេខ៣៩៤ដែលមានលោកវីរៈសេនីយ៍ឯក យឿង សែ ជាមេបញ្ជាការបានគៀងគរប្រមែប្រមូលក្រុមថៅកែសិប្បកម្មខ្នាតយក្សជាច្រើននាក់និងច្រើនកន្លែងនៅក្នុងតំបន់អូរជុញឲ្យចូលមកតាំងលំនៅរោងសិប្បកម្មខ្នាតយក្សទាំងនោះ ហើយអនុញ្ញាតឱ្យក្រុមថៅកែរោងសិប្បកម្មទាំងនោះដឹកជញ្ជូនឈឺចេញពីតំបន់ព្រៃព្រះរកាក៍ដូចជាតំបន់ព្រៃអភិរក្សសត្វឆែប តាមរថយន្តគ្រប់ប្រភេទចូលមកក្នុងទីបញ្ជាការវរសេនាតូចលេខ៣៩៤ ដើម្បីធ្វើសកម្មភាពកែច្នៃនិងដឹកជញ្ជូនចេញទៅលក់នៅខាងក្រៅយ៉ាងគគ្រឹកគគ្រេងនិងអនាធិបតេយ្យជាទីបំផុតដោយពុំដែលមានការំខានពីមន្ត្រីជំនាញបរិស្ថានក៏ដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើប្រចាំតំបន់នោះឡេឺយ។#ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា កាលពីប៉ុន្មានឆ្នាំមុនរហូតមកដល់ក្នុងដើមឆ្នាំ២០២២មានរោងសិប្បកម្មខ្នាតយក្យជាង១០កន្លែងនៅក្នុងទីបញ្ជាការនេះ តែបច្ចុប្បន្នរោងសិប្បកម្មដែលបម្រើការខ្លាំងជាងគេ ហើយធំជាងគេដែលអាចចាត់ទុកបានថា ជារោងសិប្បកម្មខ្នាតយក្សលំដាប់លេខ១ប្រចាំខេត្តព្រះវិហារ ដោយមានលោកវរសេនីយ៍ឯក យឿង សែ ធ្វើជាខ្នងបង្អែកឈរនៅពីក្រោយយ៉ាងរឹងមាំផងនោះ បាននិងកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកាឬក៏តំបន់ព្រៃអភិរក្សសត្វឆែប ចូលមកក្នុងទីបញ្ជាការវរសេនាតូចលេខ៣៩៤យ៉ាងអនាធិប្បតេយ្យជារៀងរាល់យប់រាល់ថ្ងៃ ហើយកែច្នៃរួចដឹកជញ្ជូនចេញជារៀងរាល់យប់រាល់ថ្ងៃផងដែរ។ ថៅកែរោងសិប្បកម្មខ្នាតយក្សដែលនូវប្រតិបត្តិការណ៏បានរាល់ថ្ងៃនេះទី១ ឈ្មោះ សល់ ( ខ្មែរ) ទី២ ឈ្មោះ យុង (ជនជាតិវៀតណាម)#បងប្អូនប្រជាពលរដ្ឋមួយចំនួនធំក៏ដូចជាអ្នករកស៊ីប្រកបមុខរបរធ្វើអាជីវកម្មរោងសិប្បកម្មលក្ខណៈគ្រួសារតូចៗ ដែលត្រូវប្រឈមនិងមន្ត្រីរដ្ឋបាលព្រៃឈើដូចជាបរិស្ថានចុះព្រមាននិងទប់ស្កាត់ធ្វើកិច្ចសន្យាមិនឱ្យបើកបន្តទៅទៀតនោះ បានលើកឡើងចំៗថា ក្រុមមន្ត្រីទាំងនោះធ្វើបានតែទៅលើប្រជាពលរដ្ឋតូចតាចនិងរកស៊ីកំប៉ិកកំប៉ុកតែប៉ុណ្ណោះ!តែចំពោះមន្ត្រីដែលមានឋានៈខ្ពស់ធំដូចជាលោកសឿង សែ ដាក់រោងសិប្បកម្មនៅក្នុងទីបញ្ជាការវរៈសុតតែខ្នាតយក្យហើយដឹកឈេីចូលនិងចេញ យ៉ាងគគ្រឹកគគ្រេងរៀងរាល់ថ្ងៃនិងយប់គឺពុំដែលហ៊ានអើតឬក៏ដើរក្បែរ បើកភ្នែកមើលនោះទេ។#ប្រសាសន៍ដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាអគ្គមេបញ្ជាការជាន់ខ្ពស់ផុតលេខ បានមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវដើរចេញអោយឆ្ងាយពីបទល្មើសបំផ្លាញធនធានធម្មជាតិព្រៃឈើ។#មហាជនសូមសំណូមពរដល់ឯកឧត្តម ដួង ច័ន្ទមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ និងជាពិសេសបំផុតគឺឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ០៣មេត្តាពិនិត្យលើទីតាំងរោងសិប្បកម្មខ្នាតយក្សនៅក្នុងទីបញ្ជាការវរសេនាតូច ៣៩៤របស់លោក យឿង សែ នេះផងទាន!ព្រោះថាការបើករោងសិប្បកម្មខ្នាតយក្សកែច្នៃឈើ ខុសច្បាប់ហើយយកទីតាំងកងទ័ពមកធ្វើជាខែល វាអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់កងទ័ព៕ #ជុំវិញរឿងរ៉ាវខាងលើអង្គភាពគេហទំព័រសារព័ត៌មានរស្មីសៀមរាបយើងខ្ញុំនៅមិនទាន់សុំការបំភ្លឺពីលោកវរសេនីយ៍ឯកយឿង សែ បានទេព្រោះគ្មានលេខទូរសព្ទ#ប្រសិនបើការចុះផ្សាយព័ត៌មាននេះធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរដល់ភាគីពាក់ព័ន្ធអង្គភាពយើងខ្ញុំនឹងរង់ចាំផ្សាយបកស្រាយឡើងវិញរៀងរាល់ម៉ោងធ្វើការ។
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា