ថ្ងៃច័ន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោក ញឹក ផលិ្លក គយចល័តក្រសួងកំពុងដាក់កូនចៅជាជនស៊ីវិលឱ្យអង្គុយកត់ក្បាលឡានយកលុយពីក្រុមឈ្មួញដឹកទំនិញចេញចូលខ្មែរថៃតាមរបៀបអំពើពុករលួយ !រីឯលោកឈុន សុភមង្គល ប្រធានសាខាគយខេត្តរមានជ័យកំពុងដាក់សំណាញ់ត្រង់យកប្រយោជន៍!!!
Fri,02 September 2022 (Time 07:07 AM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 451នាក់)

ខេត្តឧត្ដរមានជ័យ៖ លោក ញឹប ផល្លិកគយចល័តក្រសួងកំពុងដាក់កូនចៅអោយអង្គុយក្រោមដើមស្វាយស្ថិតចំណុចភូមិជើង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង អង្គុយកត់ក្បាលរថយន្តរបស់ក្រុមឈ្មួញដឹកទំនិញយ៉ាងសន្លឹកសន្ធាប ក្នុងរថយន្តមួយគ្រឿង ចាប់ពី (៥ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល) ដោយមិនបានត្រួតពិនិត្យ ឫក៏ចេញវិក្កយបត្រ បញ្ជាក់សាច់ប្រាក់ អោយបានត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងនោះទេ។

លោក ញឹប ផល្លិក តាំងពីឡើងមកកាន់តំណែងមេគយចល័តក្រសួងជំនួសលោក មឿន គេសង្កេតឃើញថា សម្ដែងរិទ្ធិអំណាចនិងប្រើប្រាសកូនចៅជាជនស៊ីវុិល គ្មានក្រំសីលធម៌ គ្មានវិជ្ជាជីវៈ ជាជនពាល់ អាវ៉ាសែអោយមកអង្គុយចាំប្រមូលុយពីក្រុមឈ្មួញទុច្ចរិត បើកអោយនាំចូលនូវទំនិញគេចពន្ធ ទំនិញបង់មិនគ្រប់ ទំនិញខូចគុណភាព មានដូចជា៖ ជើងមាន់ ទា ស្លាប ជង្គង់ សាច់ គ្រឿងក្នុងសត្វ សុទ្ធសឹងជាអាហារកាក់សំណល់ ខូចគុណភាព ដែលប្រជាជនថៃ មិនបរិភោគ ជាពិសេសគ្រឿងកំប៉ុង និង ស្រារ ត្រូវគេសង្ស័យថា មានការហូសសុពលភាព និងមិនបានបង់ពន្ធប្រថាប់ត្រា និង បោះត្រាគយត្រឹមត្រូវលើសម្បកដប នាំចូលមកស្រុកខ្មែរតាមច្រកទ្វារអន្តរជាតិ ជាំសាងុាំ មកស្ដុបទុកក្នុងឃ្លាំងដ័ធំមួយកន្លែង នៅស្រុកអន្លង់វែង។

ធាតុពិត ការលួចលាក់បិទបាំងរបស់លោកញឹម ផល្លិក និងបក្ខពួក កំពុងនាំគ្នាសោយសុខ លើកគុំនមាស ប្រាក់ ដែលបានមកពីការកិបកេង ប្រវ័ញ្ញលុយរដ្ឋ ដាក់ចូលហោប៉ាវ ធ្វើមានធ្វើបានក្នុងសង្គមគ្រួសារ និងបក្ខពួកនិយមរបស់ខ្លួន ដោយមិនគិតពីបាត់ប្រាក់ចំណូល សង្គមជាតិឡើយ រិទ្ធតែ បើកដៃ អោយក្រុមឈ្មួញដឹកជញ្ជូននាំទំនិញ គេចពន្ធ បង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាពគ្រប់ប្រភេទ ចេញមកប្រទេសថៃ ចូលមកវ៉ៃលុកស្រុកខ្មែរ តាមច្រក ជាំសាងុាំ មកស្ដុបទុកក្នុងឃ្លាំងទំនិញដ៏ធំមួយកន្លែងដែលល្បីសុះសាយធំជាងគេ នៅទីរួមស្រុកអន្លង់វែងខាងលិចរង្វង់មូលប្រហែល៥០ម៉ែត្រ។

បើយោងតាមការបញ្ជាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញចេញចូលខ្មែរថៃ តាមច្រកទ្វារអន្តរជាតិ ជាំសាងុាំ ស្រុកអន្លង់វែង បានបង្ហើបថា ឃ្លាំងស្ដុបទំនិញធំជាងគេ គឺមានតែកន្លែងគូរ ចយ ប៉ុណ្ណោះ រក្សាទុកទំនិញស្ទើគ្រប់ប្រភេទ មាន ស្រាដប និង ទំនិញផ្សេងៗ ចែកចាយតាមបណ្ដាលខេត្តមួយចំនួនដូចជា៖ខេត្តព្រះវិហារ សៀមរាប កំពង់ធំ និង ខេត្តមួយចំនួនទៀត ហើយក៏គ្មានស្ថាប័នជំនាញពាក់ពន្ធ័ ឫក៏ស្ថាប័នគយចុះទៅត្រួតពិនិត្យ ពីគុណភាព សុពលភាព និង ការបង់ពន្ធស្រាដែលមានប្រថាប់ត្រាគយបិតភ្ជាប់លើសម្បកដប ឫ កម្រប ស្រាឡើយ។

នេះអាចបញ្ជាក់អោយឃើញថា លោក​ ញឹប ផល្លិក មេគយចល័តខេត្ត មិនបានយកចិត្តទុកក្នុងការបំពេញភារកិច្ចគោរពតួនាទីរបស់ខ្លួនជាមន្រ្តីគយចល័តឡើយ ដោយអង្គុយនៅតែម៉ាសុីនត្រជាក់ប៉ុណ្ណោះ ចាំប្រមូលលុយដាក់ហោប៉ាវនិងឃុបឃិតជាក្រុមឈ្មួញទុច្ចរិតរកស៊ីខុសច្បាប់កេងប្រវ័ញ្ញលុយរដ្ឋឫយ៉ាងណា? សូមលោក ឈុន សុភមង្គលប្រធានសាខាគយខេត្តមេត្តាត្រួតពិនិត្យនិងធ្វើការស៊ើបអង្កេតកូនចៅរបស់ផងទាន.!ជាពិសេសទៅលើឃ្លាំងស្ដុបចែកចាយទំនិញមួយកន្លែងជិតរង្វង់មូលផង ដើម្បីរក្សាតុល្យភាពនៃប្រាក់ចំណូលរដ្ឋដែលបានមកពីការបង់ពន្ធសួយសារអាករក្រសួងបានកំណត់។

សូមឯកឧត្តម អូន ព័ន្ធមន្នីរត្ន័ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាត្រួតពិនិត្យមើល លោក ញឹប ផល្លិក គយចល័យក្រសួង និង លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ដូចជាស៊ីសង្វាក់ទាំងមេទាំងកូនសម្ងំកើបលុយពីក្រុមឈ្មួញនិងកិបកេងលុយរដ្ឋដាក់ចូលហោប៉ាវខ្លួន ចែកចាយបក្ខពួកដើម្បីបិតភ្នែកបិតច្រមុះ បិតបាំងថ្នាក់លើ នូវរឿងអំពើរពុករលួយដែលខ្លួនបានប្រព្រឹត្តផ្ទុយពីកោលការណ័ដែលក្រសួងបានណែនាំសាច់ប្រាក់ចំណូលរដ្ឋបាត់បង់រាប់សិបលានក្នុងមួយៗឆ្នាំ។

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងាយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក ញឹម ផល្លិក មេគយចល័តក្រសួងបាននៅឡើយទេ ព្រោះគ្មានលេខទូរសព្វ័ទំនាក់ទំនង៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តទាំង៥ (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឌ១៦៤នាក់មកពីគណះបក្សប្រឆាំង បានចូលរួមស្មាក់ចិត្តរួមរស់ជាមួយគណះបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យូ សេរីវុឌ្ឃ បេសកជនពិសេសសម្តេច អគ្គមហាសេនាប្ដីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

តើយុត្តិធម៌មានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយ ស្លូតត្រង់ដែរឬទេ? ឬក៏មានសម្រាប់តែក្រុមបក្សពួកអ្នកមានអំណាចនិងមានលុយ? (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូលមាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយីហោយៀក ថៃកំពុងបើកលេងយ៉ាងពេញបន្ទប់នៅក្នុងសង្កាត់ទន្លេបាសាក់មន្ត្រីមានសមត្ថកិច្ចក្នុងខណ្ឌចំការមន ហាក់សំងំស្ងៀមមិនមានការបង្ក្រាប ផ្គើននិងបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន សង្ស័យជាបានទទួលលាភសក្ការៈពីរដង្ខៅបនល្បែងស៊ីសងខុសច្បាប់នេះហើយមើលទៅ (ស្មីសៀមរាប 090567006)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
2113 នាក់
ខែនេះ :
8862 នាក់
3 ខែនេះ :
24543 នាក់
សរុប :
676654 នាក់