ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ហួសចិត្តចាប់ជំរិតគ្រប់វិធី អាងតែខ្លួនមានអំណាចកាចពេកហើយ មិនយល់ដល់រាស្រ្តក្រីក្រហើយថែមទាំងមានជំងឺឈឺទៀតផង ពិតជាគ្មានមេត្តា!
Sun,01 January 2023 (Time 03:29 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 873នាក់)

#ព្រះវិហារ/មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្តមកថា មន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបម្នាក់ឈ្មោះគឹម ជេថាវីបាននាំកម្លាំងមន្ត្រីជាប់កិច្ចសន្យាពីររូបចុះមកធ្វើសកម្មភាពចាប់ឃាត់រថយន្តដឹកឈើផ្ទះចាស់នៅក្នុងភូមិរបុញឃុំមរកតស្រុកជាំក្សាន្ត ដែលប្រជាពលរដ្ឋឈ្មោះ អ៊ាប បានទិញពីបងប្អូនដើម្បីយកទៅលក់បន្តយកប្រាក់ទុក្ខអោយថ្លៃពេទ្យ ពីព្រោះរូបគាត់ឈ្មោះ អ៊ាប មានជំងឺប្រចាំកាយពី១ថ្ងៃទៅ១ថ្ងៃកាន់តែដុនដាបទៅៗ ដោយតំរូវអោយគាត់ត្រូវបង្ខំចិត្តធ្វើតំណើរទៅព្យាបាលនៅឯមន្ទីរពេទ្យក្នុងប្រទេសថៃ។ ព្រោះតែជីវភាពមានការខ្វះខាតទើបសម្រេចចិត្តខ្ចីបុលប្រាក់គេយកមកទិញឈឺផ្ទះចាស់ដើម្បីធ្វើការដោះដូរក្រែងបានប្រាក់ចំណេញបន្តិចបន្តួចយកទៅព្យាបាលខ្លួនដែលកំពុងមានជំងឺជាខ្លាំង #លោកបានបន្តទៀតថា ព្រោះតែខ្លាចគេចាប់ទើបលោកធ្វើលិខិតសូមអនុញ្ញាតពីមេភូមិមេឃុំនិងលោកអភិបាលស្រុកជាំក្សាន្តដើម្បីធ្វើដំណើរដឹកបន្តទៅកាន់ស្រុកកំណើតនៅឯខេត្តកំពត។ ហើយលោកក៏បានស្នើសុំមន្ត្រីបរិស្ថានជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធគ្រប់ទាំងអស់ ដោយមានការយោគយល់ទៅលើលោកមានជំងឺផងនិងពិនិត្យទៅឃើញថាជាឈឺរើផ្ទះចាស់ពិតប្រាកដគេក៏បានអនុញ្ញាតដោយមិនយកប្រាក់អ្វីសូម្បីតែមួយសេន។
#ប្រភពបានបន្តថា ជាអកុសលពេលដែលគាត់ធ្វើដំណើរបើករថយន្តដឹកឈឺផ្ទះចាស់នេះមកដល់ពាក់កណ្ដាលផ្លូវក្នុងស្រុកជាំក្សាន្ត ក៏ជួបប្រទះនិងលោក គឹមជេថាវី បានបើករថយន្តប្រដេញកាក់ចាប់តែម្ដងដោយមានមន្ត្រីជាប់កិច្ចសន្យាពីររូបតាមជាមួយគាត់ផង។ នៅខណៈនោះដែរលោកគឹម ជេថាវី បានប្រាប់ថារូបលោកគឺជាមន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប(ធំជាងគេ) ហើយនៅពេលនោះលោក ជេថាវី តម្រូវទារប្រាក់ពីគាត់ឈ្មោះ អ៊ាប ហ្នឹងចំនួន 8លានរៀល(ស្មើរ២០០០ដុល្លា)ជាថ្នូរមិនចាប់បញ្ជូន ដោយមានការភ័យខ្លាចនូវការបំភិតបំភ័យ គំរាមកំហែងបែបនេះលោក អ៊ាប បានតថ្លៃឲ្យលោកគឹម ជេថាវី 5 លានរៀល តែលោកគឹម ជេថាវី បដិសេធមិនព្រមទទួលរួចក៏ចាប់បញ្ជូនរថយន្តដឹកឈឺផ្ទះចាស់នោះមកកាន់ស្នាក់ការរដ្ឋបាលព្រៃឈើពាក់ស្បែកក្នុងស្រុកជាំក្សាន្ត ព្រោះលោកគឹម ជេរថាវីទទួលដំណឹងច្បាស់ណាស់ថាឡាននេះបង្កប់ឈឺថ្មីជាច្រើនម៉ែតគួបលាយឈេីផ្ទះចាស់។
#ភាពច្បាស់ការនិងជឿជាក់ទៅលើបណ្ដាញរបស់លោកមេព្រៃខាងជើងបឹងទន្លេសាបឈ្មោះ គឹម ជេរថាវី នេះមិនយូរប៉ុន្មានលោកគឹមជេរថាវី បានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈឺស្នាក់ការពាក់ស្បែកធ្វើការទាញទម្លាក់រើឈើចេញពីឡានទាំងអស់ដើម្បីត្រួតពិនិត្យ ទីបំផុតគឺរកមិនឃើញនៅឈើថ្មីឬក៏ឈឺត្រាំទឹកវ៉ៃដែកគោលសូម្បីតែមួយកន្ទុយ នៅពេលនោះមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកជាំក្សាន្តមានការហួសចិត្តនិងគ្រវីក្បាលចំពោះលោកមេព្រៃខាងជើងបឹងទន្លេសាប កឹម ជេថាវី ជាខ្លាំង។
ការអនុវត្តរុះរើពិនិត្យមើលពុំឃើញមានឈឺថ្មីឬក៏ឈឺត្រាំទឹកវ៉ៃដែកគោលមួយកន្ទុយបែបនេះ លោកគឹម ជេថាវី តម្រូវឲ្យម្ចាស់ឈ្មោះ អ៊ាប ទៅជួបចរចានៅឯស្នាក់ការរដ្ឋបាលព្រៃឈឺខាងជើងបឹងទន្លេសាប ពេលម្ចាស់ ទៅដល់គឺលោកមេព្រៃតម្រូវឲ្យបង់ប្រាក់ផាកពិន័យគិតជាឈើថ្មីចំនួន3គីបពីផ្លានព្រោះនេះជាបញ្ជាពីមេ កាលដែលឮបែបដូច្នេះប្រជាពលរដ្ឋឈ្មោះអៀបដែលជាអ្នកដឹកឈឺផ្ទះចាស់នេះមិនយល់ព្រមធ្វើការបង់ផាកពិន័យទៅតាមការទារបស់មេព្រៃខាងជើងបឹងទន្លេសាបនោះទេព្រោះលោកសំអាងថាឈឺរបស់លោកគឺជាឈើផ្ទះចាស់មានអាយុរាប់សិបឆ្នាំណាស់មកហើយ។
ប្រជាពលរដ្ឋ ដែលបានដឹងនៅក្នុងសកម្មភាពនៃរឿងនេះបានទះទ្រូងហួសចិត្តអាណិតដល់ប្រជាពលរដ្ឋដែលក្រីក្រហើយថែមទាំងមានជំងឺប្រចាំកាយត្រូវត្រៀមខ្លួនបញ្ជូនទៅព្យាបាលនៅឯប្រទេសថៃ ឈ្មោះ អ៊ាប នេះខ្លាំងណាស់ ហើយបានរិះគន់ចំៗទៅលើស្ថាប័នរដ្ឋបាលព្រៃឈើថា ពួកនេះធ្វើបានតែប្រជាពលរដ្ឋក្រីក្រទន់ខ្សោយតែប៉ុណ្ណោះតែបើក្រុមឈ្មួញដឹកឈឺថ្មីៗចេញពីព្រៃអភិរក្សព្រះរកាឬក៏ព្រៃអភិរក្សសត្វឆែបទាំងឡានៗខ្នាតយក្សគឺក្រុមនេះពុំដែលហ៊ានអឺតក្បាលឬក៏បើកភ្នែកមើលឡានដឹកឈឺទាំងនោះឡើយ ពោលគឺធ្វើដូចជាភ្នែកខ្វាក់ ត្រចៀកថ្លង់ ដៃជើងខ្វិនខ្វង់ មិនកំរើកព្រោះខ្លាចអំណាចក្រុមអ្នកមានលុយនិងក្រុមឈ្មួញរកស៊ីធំទាំងនោះ។
#ជុំវិញករណីរឿងរ៉ាវខាងលើ ក្រុមគ្រួសារលោក អ៊ាប ដែលជាប្រជាពលរដ្ឋក្រីក្រនិងមានជំងឺប្រចាំកាយផងនោះសំណូមពរ ដល់ឯកឧត្តម ឌឹត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាពិនិត្យទៅលើក្រុងមន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបឈ្មោះគឹម ជេរថាវី នេះផង ព្រោះថាលោកគឹមជេថាវី នេះកាលនៅជាមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកជាំក្សាន្តធ្លាប់មានប្រវត្តិអាស្រូវជាច្រើនណាស់ដែរ(នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះ)ព្រោះថាលោក គឹម ជេថាវី អនុវត្តច្បាប់ស្ដីពីព្រៃឈឺបែបនេះធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងប្រទេសហើយប្រជាពលរដ្ឋអាចខឹងគោនិងវាយរទេះ។
#និងជាពិសេសគឺ ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារសូមមេត្តាជួយសម្របសម្រួលហ្នឹងអនុញ្ញាតផ្ដល់ទាំងរថយន្តនិងឈឺចាស់ទាំងនោះជូនទៅដល់ប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតរងគ្រោះដោយជំងឺប្រចាំកាយនេះផងទាន!។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមអាជីវករលក់ដូរបំពានចំណីផ្លូវនៅផ្សារស្រែណូយថ្មី ខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋស្នើអាជ្ញាធរ ជួយសម្រួលចរាចរណ៍ខ្លាចបង្កគ្រោះថ្នាក់ដោយយថាហេតុ (@គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

កំពង់ឆ្នាំង /សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋក្នុងសង្កាត់លេខមួយ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ដែលកំពុងរីករាលដាលតាំងពី ភូមិ១ ភូមិ២ ក្នុងសង្កាត់លេខមួយ ក្រុងព្រះសីហនុ (@គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
1403 នាក់
ខែនេះ :
8975 នាក់
3 ខែនេះ :
29193 នាក់
សរុប :
740516 នាក់