ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អភិបាលក្រុងប៉ោយប៉ែតនិងចៅសង្កាត់ផ្សារកណ្ដាលឃុបឃិតគ្នាលក់ដីអណ្ដូងនិងដីសួនសហគមន៍របស់រដ្ឋជិតមួយហិចតាបានលុយខ្ទង់លានដុល្លារ
Wed,18 January 2023 (Time 05:21 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 785នាក់)

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរាប់រយនាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានផ្ទុះការតវ៉ាដោយមិនឲ្យអាជ្ញាធរសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងឈ្មួញ ចុះបោះបង្គោលព្រំដីទំហំ៩៦០០ម៉ែត្ររ៉េ បម្រុងធ្វើជាដីល្វែងលក់។ ប្រជាពលរដ្ឋ បានអះអាងថា ដីខាងលើនេះ ជាដីរបស់សហគមន៍ប្រជាពលរដ្ឋ ចំនួន៥៩៩គ្រួសារ ដូច្នេះមិនអាចលក់ដូរបានតាមចិត្ត ក្រោមរូបភាព និងល្បិចបែបនេះទេ។

អាជ្ញាធរសង្កាត់ និងក្រុងប៉ោយប៉ែត្រ បែរជាយកលេសដោះសារថា លក់ដីអណ្ដូង និងដីសួនរបស់សហគមន៍នេះ ដើម្បីយកលុយមកអភិវឌ្ឍន៍ថ្នល់បេតុង។ បើទោះជាអាជ្ញាធរប្រាប់ថា លក់យកលុយអភិវឌ្ឍន៍ក៏ដោយក្ដី ប៉ុន្តែប្រជាពលរដ្ឋមិនព្រមឲ្យលក់ដែរ។ ព្រោះពួកគាត់យល់ថា ល្បិចលក់បានលុយច្រើន ចំណាយតិចតួច សល់ពួកគេចែកគ្នា។

ប្រជាពលរដ្ឋថា បើរដ្ឋបាលក្រុងប៉ោយប៉ែត និងលោកចៅសង្កាត់ផ្សារកណ្ដាល ចង់អភិវឌ្ឍន៍ពិតប្រាកដមែន សូមស្នើទៅថ្នាក់ដឹកនាំខេត្ត ឬសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំកញ្ចប់ការអភិវឌ្ឍន៍ភូមិ-ឃុំ មិនមែនឃុបឃិតគ្នាយកដីសហគមន៍របស់រដ្ឋ លក់បែបនេះទេ។

ករណីលក់ដីអណ្ដូង និងដីសួន ក្រោមល្បិចថា ដើម្បីយកលុយមកអភិវឌ្ឍន៍នេះ ប្រជាពលរដ្ឋបានចោទសួរទៅអាជ្ញាធរវិញថា តើកញ្ចប់ថវិការដ្ឋមួយឆ្នាំៗ ដែលរដ្ឋផ្ដល់ឱ្យក្រុង និងសង្កាត់ មួយឆ្នាំប៉ុន្មាន ហើយអភិវឌ្ឍន៍ភូមិ-ឃុំបានអ្វីខ្លះ?

ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍មន្ត្រីថ្នាក់ក្រោម ដើម្បីរក្សាទុកដីសួន និងដីអណ្ដូងរបស់រដ្ឋ កុំឱ្យមានការលក់ដូរតទៅទៀត។

ប្រជាពលរដ្ឋចង់រក្សាដីនោះសម្រាប់ធ្វើបុណ្យ និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ឬអភិវឌ្ឍន៍ធ្វើជាសួនលំហែឲ្យក្មេងៗ និងមនុស្សចាស់ៗរត់ហាត់ប្រាណនៅថ្ងៃមុខ។

ទាក់ទងព័ត៌មានខាងលើនេះ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ មិនអាចរកការបំភ្លឺពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានទេ ដោយសារខលចូល តែគ្មានអ្នកទទួល៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
175 នាក់
សប្តាហ៍នេះ :
3535 នាក់
ខែនេះ :
12076 នាក់
3 ខែនេះ :
32429 នាក់
សរុប :
766928 នាក់