ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
តើហេតុអ្វីបានជាលោក សីហា ដឹកជញ្ជូនឈើខុសច្បាប់បានដោយរលូនដោយពុំមានការទប់ស្ចាត់និងបង្ក្រាបពីសមត្ថកិច្ចជំនាញ នៅក្នុងដែនអាណាចក្រនៃខេត្តមណ្ឌលគិរី?
Wed,18 January 2023 (Time 05:53 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 200នាក់)

(ខេត្តមណ្ឌលគិរី)% ក្រោយស្ងប់ស្ងាត់តែមួយរយ: ក៏ចាប់ផ្ដើមឡើងវិញ ល្បីថា លោក សីហា គឺជាឈ្មួញដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីឃុំមេម៉ង់ ស្រុកកែវសីមា ដោយយកទៅស្តុបទុក នៅក្នុងក្រុងសែនមនោរម្យ ។
ប្រភពខាងលើអះអាងថា លោក សីហា ទំនងជាកូនរបស់លោកធំណាមួយនៅក្នុងខេត្តមណ្ឌលគិរី ទើបមិនឃើញមានសមត្ថកិច្ចណាហ៊ាន ចេញមកធ្វើការទប់ស្កាត់ និងបង្ក្រាប ។

កាលពីនៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីកន្លងទៅ គេបានជួបប្រទះឃើញ អាឡង់កែច្នៃរបស់លោក សីហា ដឹកឈើពេញព្រាប ចេញពី ឃុំមេម៉ង់ ស្រុកកែវសីមា ឆ្លងកាត់ប៉ុស្តិ៍រដ្ឋបាលមេម៉ង់ និងឆ្លងកាត់តាមស្នាក់ការបរិស្ថាន ស្រែអ៊ី ក្រោមការគ្រប់គ្រងរបស់លោក ចាន់រិន ។រីឯចំណែកលោកវ:សេនីយ៍ត្រីសិទ្ធចន្ទីប្រធានស្នាក់ការសន្តិសុខ៧៦៤ និងកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក៏មិនឃើញអើតមុខចេញមកបង្ក្រាបដែរ ទំនងជាខ្លាចអំណាចរបស់មេឈ្មួញឈើឈ្មោះលោក សីហា នេះហើយមើលទៅ។
មតិរិះគន់ បានដាក់ជាសំណួរថា សព្វថ្ងៃនេះតើឈ្មួញឈើឈ្មោះ សីហា គាត់មានអំណាចអ្វី ធំជាងលោក ហែមបូណារ៉ែល មេបញ្ជាការរាជអាវុធហត្ថខេត្តមណ្ឌលគិរីមែនទេ.? ឬក៏លោក សីហា មានអំណាចធំជាង ឯកឧត្តមឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តមណ្ឌលគិរីមែនទេ.? បានជាសមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរីមិនហ៊ានធ្វើការបង្ក្រាបសកម្មភាពជំនួញឈើរបស់លោក សីហា រូបនេះ ។

មតិរិះគន់ខាងលើបន្តថា លោកសីហារូបនេះ គេមិនដែលខ្លាច ញញើតនិងសមត្ថកិច្ចណានោះទេ ព្រោះដោយសារគេសំអាងឪពុករបស់គេ ជាមន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តមណ្ឌលគីរី។ ដូច្នោះហើយបានជាប្រជាពលរដ្ឋដាក់ការរិះគន់ចំៗថា ចំណែកលោក សីហា ដឹកជញ្ជូនឈើ បានយ៉ាងអាណាធិបតេយ្យ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ សូម្បីតែនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ឬប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏មិនហ៊ានធ្វើការបង្ក្រាបដែរ។
ជាក់ស្ដែង នៅយប់ថ្ងៃដូចខាងលើ ក្រុមការងារអ្នកសារព័ត៌មានជាច្រើនអង្គភាព បានថតផ្ដិតរូបភាពនៅចំណុចភូមិកោះត្រឹមលើ សង្កាត់រមណី ក្រុងសែនមនោរម្យ ស្រាប់តែលោក សីហា ហ៊ានយកឡានឆ្លាមមកបិទផ្លូវអ្នកសារព័ត៌មាន មិនឲ្យថតយករូបភាពទៀតផង។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំមេម៉ង់ និងក្រុមអ្នកសារព័ត៌មាន សូមសំណូមពរដល់ឯកឧត្តមនៃគណៈអភិបាលខេត្តមណ្ឌលគីរី ថង សាវុន ជួយដាក់បទបញ្ជាទៅមន្ត្រីក្រោមឱវាទរបស់លោកនៅក្នុងខេត្តមណ្ឌលគិរី ជួយធ្វើការបង្ក្រាបមេឈ្មួញដុះស្លែឈ្មោះលោក សីហា ដែលត្រូវជាកូនអ្នកមានអំណាចមួយរូបនៅក្នុងខេត្តមណ្ឌលគិរីផង។

ពាក់ព័ន្ធសកម្មភាពដឹកជញ្ជូនឈើរបស់លោក សីហា ខាងលើ អង្គភាពសារព័ត៌មានយើង នៅមិនទាន់អាចសុំការបំភ្លឺណាមួយពីលោក សីហា ដោយផ្ទាល់បាននៅឡើយទេ។ អង្គភាពសារព័ត៌មានយើងរង់ចាំបកស្រាយផ្សាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ។

ព័ត៌មានគួរចាប់អារម្មណ៍

ទោះជាគម្រោងសាងសង់មណ្ឌលវប្បធម៌សាសនារបស់សម្ដេចព្រះសង្ឃរាជ្យទេព វង្ស នៅមិនទាន់ដំណើរការក៏អាជ្ញាធរសន្យាសងថ្លៃប្រាក់ឈ្នួលគ្រឿងចក្រ (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទល្បែងស៊ីសងតាមប្រព័ន្ធអនឡាញទាំងអស់ទូទាំងប្រទេស ឯកឧត្តមប៉ែនកុសលចៅហ្វាយខេត្តឧត្តរមានជ័យចុះហត្ថលេខាផ្ដល់សិទ្ធិឲ្យបើកលេងទៅវិញ (រស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច តេជោហ៊ុន សែន អញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ១ឧសភា ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងទឺន័រនៅខេត្តព្រះសីហនុនិងខួបអនុស្សាវរីយ៍លើកទី 70 នៃទំនាក់ទំនងកម្ពុជា ជប៉ុន (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

គួរឱ្យអាណិត ត្បិតជឿសម្ដី ប្រុសព្រានអប្រិយ ធ្វើឲ្យរូបស្រីរងគ្រោះធំ ពេលនេះស្រែកយំសុំរកយុត្តិធម៌! (រស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!ពលរដ្ឋចំនួន 387 គ្រួសាររស់នៅចំនួន 4 ភូមិក្នុងឃុំចំនួន 2គឺឃុំត្រស់ និងឃុំអណ្ដូងត្របែក ស្រុករមាសហែក បានស្រែកថា បាត់ដី 359 ហិចតាដែលសម្តេច ពុក ហ៊ុន សែន ចែកអោយមិនដឹងជាអាជ្ញាធរខេត្តនិងអាជ្ញាធរស្រុកយកទៅលាក់ទុកនៅឯណា រយៈពេលជាង 10 ឆ្នាំមកនេះ (រស្មីសៀមរាប 090567006)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
93 នាក់
ម្សិលមិញ :
147 នាក់
សប្តាហ៍នេះ :
1070 នាក់
ខែនេះ :
7616 នាក់
3 ខែនេះ :
23838 នាក់
សរុប :
553906 នាក់